Great ចេញមកសុំចិត្តអ្នកគាំទ្រមួយចំនួន ក្រោយបង្ហោះរូបគូ មានការប្រើប្រាស់ពាក្យមិនល្អ ទៅលើមិត្តស្រីលោក

//s5.kh1.co/47/47a0a02d461b5ffabc11ae8ed115fb40caf57333.jpg
តារា & កម្សាន្ដ

 ២៧-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ថៃ៖ ដូចដែលប្រិយមិត្តជាច្រើនបានដឹងរួចហើយថា កាលពីពេលថ្មីៗនេះ តារាសម្ដែងប្រុស លោក Great Warintorn បានបង្ហោះរូបថតមួយសន្លឹកជាមួយនឹងមិត្តស្រី ដែលធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើន នាំគ្នាភ្ញាក់ផ្អើលជាខ្លាំង ព្រោះថាមិនងាយបានឃើញតារាប្រុសរូបនេះ បង្ហោះរូបជាមួយនឹងគូស្នេហ៍ទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ សម្រាប់ការបង្ហោះរូបគូជាថ្មីម្ដងទៀតនេះដែរ តារាសម្ដែងប្រុស លោក Great ក៏ត្រូវបានមហាជន ក៏ដូចជាបណ្ដាហ្វេនៗនាំគ្នាចូលទៅសរសើរព្រាតតែម្ដង ថាអ្នកទាំងពីរពិតជាសមនឹងគ្នាខ្លាំងណាស់។ ដោយឡែក ខណៈដែលមតិល្អៗជាច្រើនសរសើរដល់គូស្នេហ៍មួយគូនេះ ក្នុងនោះដែរ​ក៏មានមតិរិះគន់ ដោយបានប្រើប្រាស់ពាក្យសម្ដីមិនសមរម្យមួយចំនួន ទៅកាន់អ្នកគ្រួពេទ្យ កញ្ញា​ Orn ថែមទៀតផង។

ជាមួយនឹងការប្រើប្រាស់សម្ដីមិនល្អចំពោះមិត្តស្រីរបស់ តារាប្រុស​ លោក Great នេះដែរ ក៏បានធ្វើឲ្យរូបលោកដែលជាមិត្តប្រុស ក៏មិនសប្បាយចិត្ត រហូតត្រូវឲ្យលោកចេញមុខមកសុំចិត្តដល់មហាជន ក៏ដូចជាហ្វេនៗមួយចំនួនតូចឲ្យឈប់ធ្វើទង្វើបែបនេះតទៅទៀត ហើយក៏សុំឲ្យយល់ចំពោះការសម្រេចចិត្តរបស់រូបលោកផ្ទាល់ផងដែរ៕

Great
Great
Great
Great
មិត្តស្រី Great
មិត្តស្រី Great
Great​ និងមិត្តស្រី
Great​ និងមិត្តស្រី
រូបថតថ្មីដែលGreat ទើបតែបង្ហោះ
រូបថតថ្មីដែលGreat ទើបតែបង្ហោះ
Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T