បែកស្លុយទៀតហើយ! យុវវ័យជាច្រើន កំពុងតែនាំគ្នា Challenge យកគ្រាប់តែគុជដាក់ក្នុងរន្ធច្រមុះ ថត Selfie

//s6.kh1.co/21/21e596f8790df517efb9cb317b01128859057f0f.jpg
សង្គម

 ២៧-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ជប៉ុន៖ ហាក់ស្ងាត់អស់មួយរយៈធំ ជុំវិញនឹងការ Challenge បែបសប្បាយៗជាច្រើននៅលើបណ្តាញសង្គម ដូចជា ក្បាច់រាំ «Kiki Challenge» ស្ទាយ៍កូនអ្នកមានដេកផ្កាប់មុខ «Falling Stars Challenge» ក៏ដូចជា ដាក់សត្វកន្លាតលើមុខ «Cockroach Challenge» ជាដើមនោះ ស្រាប់តែថ្មីៗនេះយុវវ័យជាច្រើន បានរិះរកគំនិតថ្មីក្នុងការបង្កើត Challenge ដោយយកគ្រាប់តែគុជដាក់ក្នុងរន្ធច្រមុះវិញម្តង ដែលបាននឹងកំពុងតែល្បី និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងលើអ៊ីនធើណែត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Challenge យកតែគុជដាក់ក្នុងរន្ធច្រមុះ
Challenge យកតែគុជដាក់ក្នុងរន្ធច្រមុះ

បើយោងប្រភពសារព័ត៌មានបានឲ្យដឹងថា ថ្មីៗនេះយុវវ័យប្រុសស្រី ក៏ដូចជាអ្នកលេងបណ្តាញសង្គមជាច្រើន ក្នុងប្រទេសជប៉ុន គឺកំពុងតែនាំគ្នាលេង Challenge ដោយយកតែគុជដាក់ក្នុងរន្ធច្រមុះរបស់ពួកគេដោយមិនឲ្យជ្រុះដី និងថត Selfie បង្អួតគ្នា។

Challenge យកតែគុជដាក់ក្នុងរន្ធច្រមុះ
Challenge យកតែគុជដាក់ក្នុងរន្ធច្រមុះ

ថ្វីបើគោលបំណងក្នុងហ្គេម Challenge ថ្មីនេះ មិនទាន់ត្រូវបានគេដឹងប្រាកដនោះ ប៉ុន្តែក៏មានអ្នកខ្លះយល់ឃើញថា វាគឺជាការចង់ដឹងមួយថា តើរន្ធច្រមុះអ្នកណាតូចជាងអ្នកណា ឬក៏រន្ធច្រមុះអ្នកណាធំជាងអ្នកណាផងដែរ។ ហ្គេម Challenge ថ្មីនេះ ត្រូវបានគេឲ្យឈ្មោះថា «Boba Nostrils Challenge»

Challenge យកតែគុជដាក់ក្នុងរន្ធច្រមុះ
Challenge យកតែគុជដាក់ក្នុងរន្ធច្រមុះ

យ៉ាងណាមិញ ក៏មានមហាជនមួយចំនួនបានសម្ដែងការភ្ញាក់ផ្អើល ខ្លះពេញចិត្ត និងខ្លះទៀតក៏បានរិះគន់ ចំពោះ Challenge ថ្មីមួយនេះផងដែរ។ អ្នកខ្លះបានបញ្ចេញមតិថា វាមើលទៅពិតជាគួរឲ្យខ្ពើម និងគ្មានអនាម័យទាល់តែសោះ និងឆ្ងល់ទៀតថា តើបន្ទាប់ពីពួកគេដាក់ក្នុងរន្ធច្រមុះហើយនោះ តើពួកគេនឹងយកគ្រាប់តែគុជនោះមកញ៉ាំវិញ ឬយ៉ាងណា។

ឯអ្នកខ្លះទៀតបាននិយាយថា វាគឺជារឿងដ៏ខ្ជះខ្ជាយបំផុត ខណៈឯអ្នកជំនាញផ្នែកវេជ្ជសាស្រ្ត ក៏បានព្រមានថាវាអាចបង្កគ្រោះថ្នាក់ក្នុងការធ្វើបែបនេះ។ ព្រោះគ្រាប់តែគុជអាចនឹងជ្រុលស្អិតជាប់ក្នុងរន្ធច្រមុះ ដែលបណ្តាលឲ្យយើងថប់ដង្ហើមបាន។ ពោលគឺអាចប៉ះពាល់ដល់ផ្លូវដង្ហើម៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

Challenge យកតែគុជដាក់ក្នុងរន្ធច្រមុះ
Challenge យកតែគុជដាក់ក្នុងរន្ធច្រមុះ
Challenge យកតែគុជដាក់ក្នុងរន្ធច្រមុះ
Challenge យកតែគុជដាក់ក្នុងរន្ធច្រមុះ
Challenge យកតែគុជដាក់ក្នុងរន្ធច្រមុះ
Challenge យកតែគុជដាក់ក្នុងរន្ធច្រមុះ
Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T