ក្មេងបុ្រស ៧ឆ្នាំម្នាក់ ចេះជំនួសដៃជើងឪពុកម្តាយ ធ្វើនំប៉ាវបាន ៥០០នំក្នុងមួយថ្ងៃ (មានវីដេអូ)

//s4.kh1.co/67/67ee90e17a14060b9eab454efed3c89787283f6e.jpg
សង្គម

 ២៧-សីហា-២០១៩ ១១ព្រឹក · ៥ ឆ្នាំមុន

ចិន៖ ខណៈពេលក្មេងៗជាច្រើននាំគ្នារត់លេង សើចសប្បាយ បែរជាក្មេងប្រុសអាយុ ៧ឆ្នាំម្នាក់ រស់នៅក្នុងទីក្រុងស៊ីអាន ខេត្តសាន់ស៊ី ជួយជំនួសការងារឪពុកម្តាយ ធ្វើនំប៉ាវទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពបានឱ្យដឹងថា ក្មេងប្រុសរូបនេះមានឈ្មោះ Zhao អាយុ ៧ឆ្នាំ បាននិងកំពុងតែជួយការងារឪពុកម្តាយនៅក្នុងហាងតាំងតែពីគេអាយុ ៥ឆ្នាំមកម្ល៉េះ។

ឪពុករបស់ Zhao បាននិយាយថា Zhao គឺជាក្មេងឧស្សាហ៍ និងឆ្លាតម្នាក់ គេរៀនធ្វើនំប៉ាវឆាប់ចេះខ្លាំងណាស់ ហើយគេតែងតែជំនួសដៃជើងនៅក្នុងហាងរាល់ថ្ងៃ។ ជាទូទៅ Zhao អាចធ្វើនំប៉ាវបានជាង ៥០០ នំក្នុងមួយថ្ងៃ។

បន្ថែមពីនេះទៀត ឪពុក Zhao តែងតែឱ្យប្រាក់គេចំនួន ៣០យ័ន ឬស្មើនឹង ៤ដុល្លារសម្រាប់ថ្លៃពលកម្មរបស់កូន។

យ៉ាងណាមិញ រឿងរ៉ាវមួយនេះបានល្បីពេញបណ្តាញសង្គមចិន។ មានមនុស្សម្នាជាច្រើនបានសរសើរក្មេងប្រុសម្នាក់នេះជាខ្លាំងថា គេចេះជួយកិច្ចការផ្ទះ ហើយក៏រៀនស្វែងយល់ពីការតស៊ូ និងរកលុយតាំងតែពីក្មេង ខណៈពេលក៏មានមនុស្សមួយចំនួនបាននិយាយថា ការធ្វើបែបនេះគឺជាការរំលោភសិទ្ធិកុមារ និងការប្រើប្រាស់ពលកម្មលើកុមារ។

ប៉ុន្តែសម្រាប់ Zhao ផ្ទាល់បាននិយាយថា រូបគេពិតជាចូលចិត្តជួយកិច្ចការឪពុកម្តាយជាខ្លាំង ហើយគេបានសន្យាថា គេនឹងបន្តជួយការងារឪពុកម្តាយរហូតដល់រៀនថ្នាក់មហាវិទ្យាល័យ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

Kim Hong
ហុង

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T