រំភើបណាស់! សាលិ បានឡើងកម្មវិធី​ដ៏ល្បី ​ក្នុង​ប្រទេស​ចិន​ និយាយពីអតីតកាល ក្រោមវត្តមាន​ ស្រ្តី​ជនជាតិ​ម៉ាឡេស៊ី​ ​កែប្រែជីវិត​ខ្លួន (មានវីដេអូ)

//s5.kh1.co/dd/dd78c2316b9f0ecb53786022ea91a750dbab16af.jpg
សង្គម

 ២៧-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ចិន៖ ក្រោយពីមានកេរ្តិ៍ឈ្មោះកាន់តែល្បីខ្លាំងទូទាំងពិភពលោក ប្អូនប្រុស សាលិ បានប្រែជីវិតរបស់ខ្លួនសឹងក្រោយមានសមត្ថភាពចេះនិយាយច្រើនភាសា រហូតបានធ្វើឲ្យជីវភាពគ្រួសារកាន់តែប្រសើរឡើង រីឯប្អូនប្រុសក៏បានទៅសិក្សា នៅឯក្រៅប្រទេសយ៉ាងគួរឲ្យសរសើរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រយៈពេលប៉ុន្មានខែមកនេះ ប្អូនប្រុសបានធ្វើការទៅរៀននៅទីនោះតែម្នាក់ឯង ដោយមិនមានគ្រួសារនៅជិត មិនត្រឹមតែប៉ុណ្ណោះនៅក្នុងនោះឃើញថា មនុស្សជាច្រើនស្គាល់ប្អូនថាជាមនុស្សម្នាក់ដែល មកពីប្រទេសកម្ពុជា មានសមត្ថភាពខ្លាំងចេះច្រើនភាសា រហូតមានប៉ុស្តិ៍ទូរទស្សន៍ល្បីៗជាច្រើនហៅថតជាបន្តបន្ទាប់។

ជាក់ស្តែងនៅក្នុងនោះដែរ ប្អូនប្រុសក៏ត្រូវបានកម្មវិធីដ៏ល្បីមួយ បានហៅឡើងដោយបានបង្ហាញប្រាប់ពីជីវិតលំបាក អតីតកាលរបស់ខ្លួនដែលមកពីប្រទេសកម្ពុជា តស៊ូលក់វត្ថុអនុស្សាវរីយ៍រហូតមានគេស្គាល់ដោយសារ ស្រ្តីជនជាតិម៉ាឡេស៊ីម្នាក់ ដែលបានធ្វើការបង្ហោះវីដេអូពេលប្អូនលក់ រហូតបានកែប្រែវាសនាក្មេងរូបនេះមកដល់ពេលនេះ។

ក្រោយពីបានឃើញសកម្មភាពវីដេអូមួយនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជារំភើប ជំនួសប្អូន ដែលមិនត្រឹមតែធ្វើឲ្យគេស្គាល់ប្រទេសកម្ពុជាកាន់តែច្បាស់ តែប្អូនប្រុសក៏បានកែប្រែវាសនារបស់ខ្លួន ដោយសារតែចំណេះផ្ទាល់ខ្លួនផងដែរ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

ប្អូនប្រុស សាលិ
ប្អូនប្រុស សាលិ
ប្អូនប្រុស សាលិ
ប្អូនប្រុស សាលិ
ប្អូនប្រុស សាលិ
ប្អូនប្រុស សាលិ
ប្អូនប្រុស សាលិ
ប្អូនប្រុស សាលិ
ប្អូនប្រុស សាលិ ពេលនៅលើឆាក
ប្អូនប្រុស សាលិ ពេលនៅលើឆាក
https://s6.kh1.co/__image/w=650,h=367,q=100/ba/baf25f6c390fd0f2a9afd361e1e0292c3aa43010.jpg
ប្អូនប្រុស សាលិ ពេលនៅលើឆាក
ប្អូនប្រុស សាលិ ពេលនៅលើឆាក
ប្អូនប្រុស សាលិ ពេលនៅលើឆាក
ប្អូនប្រុស សាលិ ពេលនៅលើឆាក
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T