នាយចាបចៀន ឆក់បានឱកាសពិធីករកម្មវិធី «តូច ខ្លឹម ខ្លាំង» របស់ទូរទស្សន៍ ភី អិន អិន!

//s5.kh1.co/a6/a6cbb1767e84e8f224b097c1231f79b02838f43b.jpg
តារា & កម្សាន្ដ

 ២៧-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ តារាកំប្លែងជើងចាស់ មាឌតូច សម្តីវោហារចាក់ទឹកមិនលិច រំលេចបានជាផ្លែផ្កាឌឺដង មិនចេះអស់ពាក្យ លោក អ៊ុក សុវណ្ណារិទ្ធ ដែលគេគ្រប់គ្នាស្គាល់ និងនិយមហៅលោកថា «នាយចាបចៀន» ពេលនេះលោកនឹងក្លាយជាពិធីករមួយរូបនៅក្នុងកម្មវិធីកម្សាន្តថ្មីមួយរបស់ស្ថានីយទូរទស្សន៍ប៉ុស្ត៍ ភី អិន អិន នោះគឺកម្មវិធី «តូច ខ្លឹម ខ្លាំង»

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយសារតែនាយចាបចៀន មានរាងតូច តែកាយវិការរហ័សរហួន និងមានទេកោសល្យសម្តែងបែបសិល្បៈកំប្លែងតាំងពីកំណើត ទើបធ្វើឱ្យលោកស្រវ៉ាបានប្រជាប្រិយភាពចាប់តាំងពីទស្សវត្សន៍ឆ្នាំ ១៩៨០ រហូតមានឈ្មោះបោះសម្លេងមកដល់ពេលបច្ចុប្បន្ននេះ។

ងាកមកកម្មវិធីកម្សាន្តដែលលោកនឹងកាន់ជាពិធីករ​ គឺជាកម្មវិធីបែបកុមារ ហើយហេតុផលដែលជំរុញឱ្យទូរទស្សន៍ដ៏ល្បីមួយនេះ សម្រេចជ្រើសរើសយកនាយចាបចៀន ជាពិធីករក៏ព្រោះតែលោកមានទេព្យកោសល្យសម្តែងជាមួយមនុស្សគ្រប់វ័យ មិនថាក្មេង ឬចាស់ គួបផ្សំនឹងលោកជាតារាកំប្លែងដែលមានវោហារស័ព្ទប្រទាក់ក្រឡាគ្នាបានល្អ ធ្វើឱ្យទស្សនិកជនផ្ទុះសំណើច ហើយអ្វីដែលពិសេសនោះ គឺរូបលោកមានមាឌតូច ក៏សាកសមទៅនឹងឈ្មោះកម្មវិធី ដែលដាក់ថា «តូច ខ្លឹម ខ្លាំង»

 នាយ ចាប ចៀន
 នាយ ចាប ចៀន
នាយ ចាប ចៀន និងប្អូនចូលរួមប្រកួតក្នុងកម្មវិធី
នាយ ចាប ចៀន និងប្អូនចូលរួមប្រកួតក្នុងកម្មវិធី

គួរបញ្ជាក់ផងដែរថា កម្មវិធី «តូច ខ្លឹម ខ្លាំង» គឺជាកម្មវិធីមួយដែលផ្តល់ជូននូវឱកាសដល់ប្អូនៗកុមារតូចៗអាចបញ្ចេញសមត្ថភាព និងទេព្យកោសល្យរបស់ខ្លួនជូនដល់ទស្សនិកជន ហើយលើសពីនេះទៀត ពួកគេនឹងទទួលបានរង្វាន់យ៉ាងពិសេសសម្រាប់អ្នកដែលជាប់ជាជ័យលាភីពីកម្មវិធី។ ក្នុងនោះមានទាំងឈុតសម្តែងកម្សាន្តពីប្អូនៗដែលមានសមត្ថភាព អមដោយពិធីករជាតារាកំប្លែង ពូកែបោះសម្តី ស្រដីមិនចេះរីងស្ងួត យើងជឿជាក់ថានឹងបង្កបរិយាកាសឱ្យកម្មវិធីទាំងមូលកាន់តែមានភាពសប្បាយរីករាយខ្លាំងថែមមួយកម្រិតទៀត។

ប្អូនៗចូលរួមសម្តែងក្នុងកម្មវិធី
ប្អូនៗចូលរួមសម្តែងក្នុងកម្មវិធី
ប្អូនៗចូលរួមសម្តែងក្នុងកម្មវិធី
ប្អូនៗចូលរួមសម្តែងក្នុងកម្មវិធី

ទន្ទឹមនឹងនេះ ពីកម្មវិធីក៏មានវត្តមានចូលរួមពីគណៈកម្មការពោរពេញដោយចំណេះដឹង និងបទពិសោធន៍ទៅតាមជំនាញរៀងៗខ្លួន ជួយដាក់ពិន្ទុលើការសម្តែងរបស់ប្អូនៗ ដើម្បីផ្តល់ជាសុក្រឹតភាពទៀតផង។ សូមកុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី «តូច ខ្លឹម ខ្លាំង» នៅលើកញ្ចក់ទូរទស្សន៍ ភី អិន អិន ដែលនឹងធ្វើការចាក់ផ្សាយចាប់ពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០១៩ នៅរៀងរាល់ថ្ងៃ អាទិត្យ វេលាម៉ោង ៧ ដល់ម៉ោង ៨ យប់៕

ចាប ចៀន
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T