ជារៀងរាល់ចុងសប្តាហ៍ ខ្មែរឡូត តែងប្រមូលផ្តុំនូវ ចំណេះដឹងទូទៅ ពីនេះពីនោះមួយចំនួន ដើម្បីចែករំលែក ជូនដល់ប្រិយមិត្តទាំងអស់ បានអានកំសាន្ត និង ស្វែងយល់ ដោយព័ត៌មាន ក៏ដូចជាចំណេះដឹងទាំងនេះ មានលក្ខណៈចំរុះដូចជា ស្តីអំពី ទីកន្លែង សត្វ វត្ថុ សុខភាព ព្រឹត្តិការណ៍ បច្ចេកវិទ្យា ការរកឃើញថ្មីៗ និង មានផ្សេងៗ ជាច្រើនទៀត តាមដែលអាចរកបាន ពីគ្រប់ទិសទី និង ពីប្រភពនានាក្នុងអ៊ីនធើណេត។

សូមតាមដាននូវអត្ថបទសង្ខេបខ្លីៗ ដែលមានខ្លឹមសារដូចខាងក្រោម៖

សត្វឆ្កែមានរូបរាងដូចក្នុងរឿងតុក្កតាមួយនេះ ឈ្មោះ Wendy (ញី) មានសេនេទិច ខុសប្រក្រតី បណ្តាលអោយលូតលាស់សាច់ដុំ លើសពីការស្មាន ដែលមើលទៅ ដូចជាតួអង្គ Hulk ក្នុងចំណោម សត្វឆ្កែយ៉ាងដូច្នោះដែរ ហើយវាមានសុខភាពល្អ និង ស្លូតបូត រាក់ទាក់ធម្មតាទេ - តើអ្នកទាំងអស់គ្នាយល់ថា បើសត្វឆ្កែមួយនេះ ថតកុន តើអាចល្បីដែរទេ?


អ្នកទាំងអស់គ្នាធ្លាប់មើលរឿង Mowgli ដែរទេ? 
សំរាប់ក្មេងស្រីជនជាតិបារាំង ឈ្មោះ Tippi Degre នេះវិញ នាងបានចំណាយពេលវេលាវ័យក្មេងរបស់នាង រស់នៅជាមួយសត្វព្រៃ និង ក្រុមកុលសម្ព័ន្ធ ហើយបានក្លាយជា មិត្តជាមួយ សត្វព្រៃជាច្រើន ប្រភេទដូចជា ដំរីអាយុ28ឆ្នាំ ឈ្មោះAbu សត្វខ្លា ឈ្មោះJ&B សត្វក្រពើ កូនតោ សត្វកវែង Galago ស្វា អូទ្រុស សត្វស្កា កូនសេះបង្កង់ ខ្លាឆីតា ឆ្មាព្រៃ ពស់ សេក កង្កែបយក្ស និង សត្វម្យ៉ាងប្រភេទបង្កួយ។


នេះជាពូជឆ្មាព្រៃប្រទេសណកវេ ដែលមានមានមាឌធំ កម្លាំងខ្លាំង និង មានរូបរាងស្រដៀង ទៅនឹងពូជឆ្មា American Maine Coon ផងដែរ ដោយមានជើងវែងៗ កន្ទុយស្រមូវ និង ដងខ្លួនវែង ហើយ វាក៏ពូកែឡើងដើមឈើផងដែរ ជាមួយនឹងក្រញាំដ៏រឹងមាំរបស់វា។


តង់ព្យួរសំរាប់បោះជំរុំ Tentsile ជាជំរកដែលអាចលើកដាក់បាន ស្ពាយយកទៅតាមខ្លួនបាន និងផ្លាស់ប្តូរទីតាំងបាន យ៉ាងងាយស្រួល ដោយវាមានលក្ខណៈជាអង្រឹង ដែលផ្តល់នូវភាព កក់ក្តៅ និងសុវត្ថិភាព - អ្នកទាំងអស់គ្នាយល់យ៉ាងណាដែរ?


Kiwi ជាសត្វបក្សី ដែលក្រាលពងក្នុងខ្លួនរបស់វា បានធំជាងគេបំផុត ហើយប្រជាជនញ៊ូហ្សេឡេន បានចាត់ទុកសត្វ Kiwi នេះជានិមិត្តរូប របស់ជាតិទៀតផង ព្រោះវាមានតែនៅក្នុងប្រទេស ញ៊ូហ្សេឡេន តែប៉ុណ្ណោះ។


រៀបចំដោយទំព័រ៖

ព័ត៌មានប្លែកៗនិងចំណេះដឹងប្រចាំថ្ងៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]