ស៊ូទ្រាំលំបាកខ្លួនមិនតិចទេ! ទម្រាំស្រកទម្ងន់បាន ៣២គីឡូ ពេលនេះសង្ហាមើលលែងចង់ស្គាល់

//s4.kh1.co/c3/c3f84590e371a27f39f77e080b5b99fec33ed2de.jpg
តារា & កម្សាន្ដ

 ២៦-សីហា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង ៖ ស្ទើរតែមិនគួរឲ្យជឿ នៅពេលដែលផលិតករកម្លោះរូបនេះ បានបង្ហោះរូបភាពថ្មីៗរបស់ខ្លួន បន្ទាប់ពីសំងំសម្រករាងអស់រយៈពេលយ៉ាងយូរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Yoo Jae Hwan ដែលធ្លាប់ជាកម្លោះម៉ាប់ មានមាឌធំ ដែលស្រីៗតែងតែមើលរំលង ពេលនេះកំពុងក្លាយជាប្រធានបទក្ដៅ នៅលើបណ្ដាញអ៊ីនធើណែត ក្រោយពេលដែលលោកសម្រេចក្ដីស្រមៃ សម្រកទម្ងន់អស់ ៣២គីឡូក្រាម។

ជាការពិតណាស់ គ្មានអ្នកណាស្មានដល់ទេថា លោកអាចសម្រកទម្ងន់បានដល់ថ្នាក់នេះ ព្រោះជាធម្មតាលោកមិនអាចធ្វើលំហាត់ប្រាណបានច្រើននោះទេ ដោយសារតែលោកមានជំងឺរលាកសន្លាក់ ហើយថែមទាំងមានរោគសញ្ញា ប្រតិកម្មជាច្រើនទៀតផង នៅពេលដែលលោកសាកល្បង ប្រើថ្នាំសម្រក។

ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី Yoo Jae Hwan នៅតែអាចសម្រេចគោលដៅរបស់ខ្លួន ដោយការខិតខំតមអាហារ និងហ្វឹកហាត់រាងកាយ ទៅតាមលទ្ធភាព។

ថ្មីៗនេះ លោកបានបង្ហាញថា លោកមានសុខភាពល្អ និងមានរូបរាងស្រស់សង្ហាប្លែកភ្នែកយ៉ាងខ្លាំង៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Yoo Jae Hwan
រូបភាព Yoo Jae Hwan
រូបភាព Yoo Jae Hwan
រូបភាព Yoo Jae Hwan
រូបភាព Yoo Jae Hwan
រូបភាព Yoo Jae Hwan
រូបភាព Yoo Jae Hwan
រូបភាព Yoo Jae Hwan
រូបភាព Yoo Jae Hwan
រូបភាព Yoo Jae Hwan
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T