ក្មេងប្រុសវ័យ៨ឆ្នាំម្នាក់ យករូបថតម្ដាយឡើងលើកំពូលភ្នំកម្ពស់ជិត៤ពាន់ម៉ែត្រ ដើម្បីសម្រេចបំណងរបស់ម្ដាយមុនពេលស្លាប់

//s5.kh1.co/1e/1e521a2f30aeef8d5db2a6fecb7ecc3083cbc082.jpg
សង្គម

 ២៦-សីហា-២០១៩ ៥ល្ងាច · ៥ ឆ្នាំមុន

តៃវ៉ាន់៖ ក្មេងប្រុសម្នាក់ ឡើងទៅលើកំពូលភ្នំដ៏ខ្ពស់មួយនៅលើកោះតៃវ៉ាន់ ដោយនាំយករូបថតម្ដាយទៅជាមួយ ដើម្បីសម្រេចគោលបំណងរបស់ម្ដាយខ្លួនកាលពីគាត់នៅរស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្មេងប្រុស ស៊ីហ្គាំង អាយុ៨ឆ្នាំ បានឡើងលើកំពូលភ្នំ Jade Mountain ដែលមានកម្ពស់ ៣,៩៥២ម៉ែត្រ ជាភ្នំមួយខ្ពស់ជាងគេនៅលើកោះ។

ទិដ្ឋភាពឡើងភ្នំ
ទិដ្ឋភាពឡើងភ្នំ
ទិដ្ឋភាពឡើងភ្នំ
ទិដ្ឋភាពឡើងភ្នំ

យោងតាមលោក តូហ្សូ ដែលត្រូវជាឪពុករបស់ក្មេងប្រុសនោះបានឲ្យដឹងថា នៅពេលដែលកូនប្រុសរបស់គាត់មានអាយុ៤ឆ្នាំ គាត់រួមទាំងប្រពន្ធនិងកូនបានសន្យាជាមួយគ្នាថា នឹងឡើងទៅលើភ្នំ Jade Mountain ទាំងអស់គ្នា។ ​រយៈពេល១ឆ្នាំក្រោយមក ប្រពន្ធរបស់គាត់បានទទួលបរាជ័យក្នុងការវះកាត់ជើង បណ្ដាលឲ្យស្លាប់ និងមិនអាចសម្រេចសន្យានោះបាន។ ប្រពន្ធរបស់គាត់ ធ្លាប់បាននិយាយទៅកាន់កូនប្រុសថា៖

«បើម៉ាក់មិនអាចឡើងលើភ្នំបានទេ កូនត្រូវតែយកវត្ថុអ្វីក៏បានដែលជារបស់ម៉ាក់ ដើម្បីឡើងទៅលើភ្នំបានឃើញពិភពលោកទាំងអស់គ្នា។»

ទិដ្ឋភាពឡើងភ្នំ
ទិដ្ឋភាពឡើងភ្នំ

ប្រភពបានបន្ដថា ក្រោយពីម្ដាយបានស្លាប់បាត់ទៅ កូនប្រុសមិនដែលភ្លេចពាក្យសន្យានោះឡើយ។ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះ លោក តូហ្សូ បាននាំកូនប្រុស និងមិត្តភក្ដិរបស់គាត់ ឡើងទៅលើភ្នំ Jade Mountaion។ ពួកគេបានចំណាយពេលអស់ជាច្រើនថ្ងៃ ទើបទៅដល់ចំនុចកំពូលភ្នំនោះ។ នៅពេលដែលទៅដល់កំពូលភ្នំភ្លាម កូនប្រុសបានទាញយករូបថតម្ដាយចេញពីកាបូបស្ពាយរបស់គេ និងស្រែកយ៉ាងខ្លាំងៗថា៖

«ម៉ាក់! ពួកយើងឡើងមកដល់កំពូលភ្នំហើយ។»

ទិដ្ឋភាពមកដល់កំពូលភ្នំ
ទិដ្ឋភាពមកដល់កំពូលភ្នំ

គួរឲ្យដឹងដែរថា ក្មេងប្រុសនោះបានសម្រេចបំណងប្រាថ្នារបស់ម្ដាយ ក្រោយពីម្ដាយបានស្លាប់​អស់រយៈ ៥៩១ថ្ងៃ៕

មុនឡើងភ្នំ
មុនឡើងភ្នំ
ទិដ្ឋភាពឡើងភ្នំ
ទិដ្ឋភាពឡើងភ្នំ
ទិដ្ឋភាពឡើងភ្នំ
ទិដ្ឋភាពឡើងភ្នំ
ទិដ្ឋភាពឡើងភ្នំ
ទិដ្ឋភាពឡើងភ្នំ
ទិដ្ឋភាពឡើងភ្នំ
ទិដ្ឋភាពឡើងភ្នំ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T