រូបមួយសន្លឹកនេះ មើលមួយភ្លែតAnne និង Kimmy មុខស្រដៀងគ្នាបេះដាក់!

//s5.kh1.co/1e/1ee85a0c0ae551f5265aa2155b0ea098441cb1c8.jpg
តារា & កម្សាន្ដ

 ២៦-សីហា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ថៃ៖ កាលពីថ្ងៃទី២៥ ខែសីហាម្សិលមិញនេះ តារាសម្តែងស្រីល្បីឈ្មោះពីររូបគឺ នាងAnne Thongprasom និងនាង Kimmy Kimberly បានផុសរូបមួយសន្លឹកដូចគ្នានៅក្នុងគណនីអ៊ីនស្តារក្រាមរៀងៗខ្លួន ហើយបានធ្វើឲ្យអ្នកគ្រប់គ្នាមានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយរូបមួយសន្លឹកនោះជារូបដែល Anne និង Kimmyថតជាមួយគ្នា ប៉ុន្តែអ្វីដែលគ្រប់គ្នាចាប់អារម្មណ៍នោះគឺ ពួកគេទាំងពីរមានមុខមាត់ស្រដៀងគ្នាបេះដាក់ រហូតដល់អ្នកគាំទ្រខ្លះនិយាយថា ពួកគេដូចកូនភ្លោះទៀតក៏មាន។ ដោយឡែកមិនមែនមានតែអ្នកគាំទ្រទេដែលគិតបែបនេះ ប៉ុន្តែសូម្បីមិត្តរួមសិល្បៈដូចគ្នាជាច្រើន ក៏គិតបែបនេះដែរ។

ទន្ទឹមនឹងនេះផងដែរ ក្រៅពីផុសរូប Kimmy ថែមទាំងបានភ្ជាប់នូវពាក្យមួយឃ្លាដ៏មានន័យ និយាយទៅកាន់ Anne យ៉ាងដូច្នោះថា

« បងស្រីរបស់ខ្ញុំដែលកើតចេញពីម៉ាក់ផ្សេងគ្នា...ស្រលាញ់ណាស់បងស្រី»

គួរឲ្យដឹងផងដែរថានេះមិនមែនជាលើកទីមួយនោះទេ ដែលគ្រប់គ្នាគិតថាAnne និង Kimmy មានទម្រង់មុខដូចគ្នា៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

Anne Thongprasom
Anne Thongprasom
Anne Thongprasom
Anne Thongprasom
Anne Thongprasom
Anne Thongprasom
Kimmy Kimberly
Kimmy Kimberly
Kimmy Kimberly
Kimmy Kimberly
Kimmy Kimberly
Kimmy Kimberly
រូបដែលគ្រប់គ្នាគិតថា ពួកគេមុខស្រដៀងគ្នា
រូបដែលគ្រប់គ្នាគិតថា ពួកគេមុខស្រដៀងគ្នា
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T