វិធីបង្ការជំងឺបម្រុងក្រឡាភ្លើង-ក្រឡាភ្លើង ពេលពពោះ!

//s6.kh1.co/2d/2d308352b9419c29d08298b0c5fd859635a04a3b.jpg
នារី

 ២៦-សីហា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ជំងឺបម្រុងក្រឡាភ្លើង អាច​បង្ក​ផល​វិបាក​ធ្ងន់​ធ្ងរ​ប៉ះពាល់​ដល់​អាយុ​ជីវិត​ទាំង​ម៉ាក់ៗ និង​គភ៌។ ជំងឺ​នេះ​បណ្ដាល​មក​បញ្ហា​ទាក់ទងនឹងសុក ហើយមានរោគ​សញ្ញា​ដូចជា លើស​​សម្ពាធ​ឈាម លើស​ជាតិប្រូតេអុីន​ក្នុង​ទឹក​នោម ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្រីៗ​មាន​ផ្ទៃ​ពោះមានចេញរោគសញ្ញាទាំងនេះនៅ​សប្តាហ៍​ទី២០ នៃ​ការ​ពពោះ និងមានរោគសញ្ញារូមផ្សំជាច្រើនទៀតដែល​ធ្វើ​ឲ្យជំងឺ​នេះ​កាន់​តែ​អាក្រក់ ​ប្រសិន​បើ​ពុំ​មាន​ការ​គ្រប់គ្រង និង​មិន​​បាន​​ព្យាបាល​​ត្រឹម​ត្រូវ។

ដើម្បី​បង្ការ​មិន​ឲ្យ​មាន​ជំងឺ​បម្រុង​ក្រឡាភ្លើង-ក្រឡាភ្លើង ពេល​មាន​ផ្ទៃ​ពោះ លោក​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ ចាន់ ស៊ីណេត ណែនាំ​នូវ​វិធី​មួយ​ចំនួន​ខាង​ក្រោម​នេះ៖
– ញ៉ាំ​អាហារ​សម្បូ​រជីវជាតិ និង​វីតាមីន
– កុំ​ញ៉ាំ​អាហារ​ប្រៃ​ពេក
– កុំ​ញ៉ាំ​អាហារ​ផ្អាប់ (ជ្រក់ ប្រហុក ផ្អក…)
– កុំ​ញ៉ាំ​សាច់​ច្រើន​ពេក (លើសប្រូតេអ៊ីន)
– គ្រប់​គ្រង​ទម្ងន់​មិន​ឲ្យ​ធាត់​ពេក
– ពិនិត្យ​ជាតិ​ប្រូតេអ៊ីន​ក្នុង​ទឹក​នោម និងវាស់​សម្ពាធ​ឈាម​រៀង​រាល់​ខែ
– តាម​ដាន​សុខភាព និង​ពិនិត្យ​ផ្ទៃពោះ​ឲ្យ​បាន​ទៀង​ទាត់​ជាមួយ​គ្រូពេទ្យ​ជំនាញ។

ស្រីៗ​ដែល​មាន​ជំងឺ​បម្រុង ងាយ​នឹង​វិវត្ត​ទៅ​ជា​ជំងឺ​ក្រឡាភ្លើង គ្រោះថ្នាក់​ទាំង​ម្តាយ​ទាំង​កូន​ក្នុង​ពោះ។ ស្រីៗ​មាន​ផ្ទៃពោះ​អាច​ខូច​តម្រង​នោម មុខងារ​ថ្លើម​ថយ​ចុះ គ្រាប់​ឈាម (ប្លាកែតធ្លាក់ចុះ) ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល បែក​គ្រាប់​ឈាម​ប្រកាច់ ឬ​ស្លាប់​ភ្លាមៗ បើ​សិន​ជា​ទៅ​ជួប​គ្រូពេទ្យ​​មិន​ទាន់​ពេល។ ចំណែក​កូន​ក្នុង​ពោះ​វិញ​អាច​លូតលាស់​ខុស​ប្រក្រតីមាន​បញ្ហា​ផ្លូវ​ដង្ហើម កើត​មិន​គ្រប់ខែ ឬ​ស្លាប់​ក្នុង​ពោះ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T