ទីបំផុត!! De Bruyne បំបែកកំណត់ត្រាមួយរបស់ Ozil នៅ Premier League

//s4.kh1.co/65/65b03f80af51e35a7397b801f4b67b8c7d8f6cd5.jpg
កីទ្បា

 ២៦-សីហា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

អង់គ្លេស៖ ខ្សែបម្រើរបស់ Manchester City កីឡាករ Kevin De Bruyne បានក្លាយជាកីឡាករដែលបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន ៥០គ្រាប់ លឿនជាងគេក្នុងប្រវត្តិសាស្រ្តរបស់ក្របខណ្ឌ Premier League។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Kevin De Bruyne
  កីឡាករ Kevin De Bruyne

ខ្សែបម្រើជម្រើសជាតិប៊ែលហ្សិក De Bruyne បានបញ្ជូនបាល់ឲ្យខ្សែប្រយុទ្ធអាហ្សង់ទីន Sergio Aguero សម្រេចទីបានសម្រេចក្នុងការប្រកួតយប់មិញទល់នឹង Bournemouth ដែល Man City ទទួលបានជ័យជម្នះក្នុងលទ្ធផល ៣-១។

De Bruyne បានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទីបានសម្រេច ៥០ដង ត្រឹម ១២៣ប្រកួតប៉ុណ្ណោះក្នុងក្របខណ្ឌ Premier League ដោយបានបំបែកកំណត់ត្រា Mesut Ozil ដែលប្រើពេលវេលា ១៤១ប្រកួត។

កីឡាករ Mesut Ozil 
កីឡាករ Mesut Ozil 

រិឯកីឡាករ ៣រូបទៀតដែលជាប់ក្នុង Top5 ក្នុងការបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទី ៥០ប្រកួតបានលឿនជាងគេនៅ Premier League រួមមាន Eric Cantona (១៤៣ប្រកួត), Dennis Bergkamp (១៤៦ប្រកួត) និង Cesc Fabregas (១៦៥ប្រកួត)៕

បញ្ជីឈ្មោះកីឡាករទាំង ៥រូបដែល Assist បាន ៥០ដងលឿនជាងគេនៅ Premier League
បញ្ជីឈ្មោះកីឡាករទាំង ៥រូបដែល Assist បាន ៥០ដងលឿនជាងគេនៅ Premier League
កីឡាករ Eric Cantona
កីឡាករ Eric Cantona
កីឡាករ Dennis Bergkamp
កីឡាករ Dennis Bergkamp
កីឡាករ Cesc Fabregas
កីឡាករ Cesc Fabregas

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T