អីយ៉ា! ផលិតកម្មត្រៀមលក់សំបុត្រ Concert World Tour ក្រោយៗរបស់ BTS ដោយការចាប់ឆ្នោតវិញម្ដង

//s6.kh1.co/89/89a53e33840ce768bd2f228df0b15ccb6a6fd772.jpg
តារា & កម្សាន្ដ

 ២៦-សីហា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗនេះ ផលិតកម្ម BigHit Entertainment ដែលជាក្រុមហ៊ុនគ្រប់គ្រងក្រុមចម្រៀង Kpop ល្បីលំដាប់ពិភពលោក BTS ទើបតែចេញសេចក្ដីប្រកាសថ្មីមួយ។ សេចក្ដីប្រកាសថ្មីនេះ បានលើកឡើងអំពី គ្រោងនៃការបើកឲ្យប្រើប្រាស់ប្រព័ន្ធឆ្នោត សម្រាប់ការលក់សំបុត្រកម្មវិធីផ្សេងៗរបស់ BTS នៅក្នុងពេលខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី ២១ ខែសីហា BigHit បានធ្វើបទសម្ភាសន៍សាជីវកម្មមួយ នៅទីក្រុងសេអ៊ូល ដោយក្នុងនោះមានវត្តមានលោក Bang Shi Hyuk និងលោក Yoon Seok Jun នាយកប្រតិបត្តិផលិតកម្ម BigHit រួមទាំងលោក Seo Wook Seok នាយកប្រតិបត្តិរបស់ BeNX ។

លោក Yoon Seok Jun បានបញ្ជាក់ថា ប្រព័ន្ធឆ្នោតដែលពួកគេបានរៀបចំឡើងជាលើកដំបូង គឺសម្រាប់ការប្រជុំរបស់អ្នកគាំទ្រ BTS កាលពីខែមិថុនា និងសម្រាប់ការប្រគុំតន្រ្តី នៅទីក្រុងសេអ៊ូល ចុងខែតុលានេះ។ ពួកគេមានគម្រោងបន្តការប្រើប្រាស់ វិធីនេះនៅពេលអនាគតផងដែរ ដោយក្រុមការងារបានលើកឡើងថា ការទិញសំបុត្រដោយចាប់ឆ្នោតបែបនេះ គឺធ្វើឡើងដើម្បីកែលម្អក្រុមអ្នកគាំទ្រ ធ្វើឲ្យពួកគេទទួលបានបទពិសោធន៍ថ្មី។

ប្រព័ន្ធចាប់ឆ្នោតលក់សំបុត្រនេះ បានបង្កើតឡើងដោយសង្ឃឹមថា អាចលុបបំបាត់ចោលនូវ ការលក់សំបុត្រដោយអយុត្តិធម៌ ហើយវាក៏ជាការបង្ហាញ ការរីកចម្រើនថ្មីមួយក្នុងចំណោមការរីកចម្រើនជាច្រើន ដែលផលិតកម្ម BigHit បានបង្ហាញដល់អ្នកគាំទ្រ ធ្វើឲ្យពួកគេទទួលបានបទពិសោធន៍ថ្មី។

ក្នុងនោះដែរ ក្រុមអ្នកគាំទ្រដែលទិញសំបុត្រមិនបាន ពួកគេក៏អាចរង់ចាំនៅខាងក្រៅកន្លែងប្រគុំតន្រ្តី ដោយការទស្សនាវីដេអូប្រគុំតន្រ្តីផ្ទាល់ នៅទីតាំងក្បែរៗនោះ ឬនៅតាមហាងកាហ្វេ និងនៅផ្ទះបានផងដែរ៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព BTS
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T