ខណៈជិតសម្រាលកូន ភរិយានាយចយ អន់ចិត្ត និងខឹងខ្លាំង ក្រោយមានមនុស្សមួយចំនួននិយាយបែបនេះ!

//s4.kh1.co/60/6020ce37506ba31e1631577ff4787ae927997efd.jpg
តារា & កម្សាន្ដ

 ២៦-សីហា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ មកទល់នឹងពេលនេះឃើញថា តារាកំប្លែងប្រុសដ៏មានប្រជាប្រិយភាព នាយចយ បានទទួលនូវសុភមង្គលខ្លាំង ក្រោយបានធ្វើការរៀបការរួចជាមួយភរិយារូបស្អាត ស្របពេលដែលទទួលបាននូវចំណងដៃ កូនក្នុងផ្ទៃដែលត្រៀមនឹងសម្រាលក្នុងពេលឆាប់ៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខណៈពេលដែលភរិយាលោកកំពុងតែពរពោះកូនក្នុងផ្ទៃ នៅក្នុងនោះឃើញថាក៏មានអ្នកលេងបណ្តាញសង្គមមួយចំនួន បាននាំគ្នានិយាយប៉ះពាក់អារម្មណ៍ពួកគេយ៉ាងខ្លាំង ដែលមានអ្នកខ្លះនិយាយថា កូនកើតមកមិនដឹងមុខយ៉ាងម៉េចទេ បើកាត់ទៅម្តាយគ្រាន់បើ បើកាត់ទៅ នាយចយ វិញ ពិតជាចប់មិនខាន។

រាល់ពាក្យសម្តីទាំងនេះ បានធ្វើឲ្យភរិយារបស់តារាប្រុសរូបនេះពិតជាអន់ចិត្ត និងមានចិត្តខឹងយ៉ាងខ្លាំង ព្រោះថាកូនក្នុងផ្ទៃរបស់នាង ទោះមានមុខមាត់បែបណា កាត់ទៅរកអ្នកណាក៏បាន ព្រោះថានេះជាកូនរបស់នាង និងស្វាមី បើមិនឲ្យកាត់ទៅរកម្តាយឪពុក តើទៅកាត់រកអ្នកណា។

តាមរយៈពាក្យដែលគេនាំគ្នានិយាយ បានធ្វើឲ្យភរិយាលោកក៏បាននិយាយថា បន្ថែមសរសើរពីស្វាមីខ្លួនថា៖ 

«ទោះប្តីខ្ញុំមុខមាត់មិនស្អាត់សង្ហាដូចគេ ទ្រព្យសម្បត្តិ របស់ប្រេនៗ មិនមានដូចគេមែន តែអត្តចរិត ទឹកចិត្តរបស់គាត់ល្អជាងអ្នកមុខមាត់ស្អាតសង្ហា មានរបស់ប្រេនៗ មានទ្រព្យសម្បត្តិ មួយចំនួនទៅទៀត )(ដូចនិយាយចឹងមិនមែននាងខ្ញុំអួតទេតែនាក់ខ្លះមិនបានមួយចំណិតប្តីរបស់ខ្ញុំផង» ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

នាយចយ
នាយចយ
នាយចយ និងភរិយា
នាយចយ និងភរិយា
នាយចយ និងភរិយា
នាយចយ និងភរិយា
នាយចយ និងភរិយា
នាយចយ និងភរិយា
នាយចយ និងភរិយា
នាយចយ និងភរិយា
នាយចយ និងភរិយា
នាយចយ និងភរិយា
សាររបស់ភរិយានាយចយ
សាររបស់ភរិយានាយចយ
សាររបស់ភរិយានាយចយ
សាររបស់ភរិយានាយចយ
នាយ ចយ
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T