សង្ស័យជិតមានដំណឹងល្អ ឃើញ Songkran បណ្តើរ Matt យ៉ាងពេញមុខពេញមាត់ទៅជួបគ្រួសារ!

//s6.kh1.co/54/546f3111adfd0f1febf6c59e77b0e91456c0f286.jpg
តារា & កម្សាន្ដ

 ២៦-សីហា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ថៃ៖ ទំនាក់ទំនងស្នេហារវាងតារាសម្តែងស្រីកូនកាត់ថៃ-ណ័រវ៉េ នាង Matt Peranee  និងបុរសពោះម៉ាយទ្រព្យស្តុកស្តម្ភលោក Songkran នៅតែរលូនទៅមុខជានិច្ច បើទោះបីជាមានមហាជនជាច្រើនមិនសូវពេញចិត្តនឹង ទំនាក់ទំនងរបស់ពួកគេទាំងពីរយ៉ាងណាក្តី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងពីមួយថ្ងៃទៅមួយថ្ងៃ Matt និង Songkran កាន់តែផ្អែមល្ហែមទៅៗ។ ជាពិសេសថែមទាំងបង្ហាញពីសេចក្តីស្នេហារបស់ខ្លួន នៅក្នុងបណ្តាញសង្គមដោយគ្មានការលាក់បាំង។ទៀតសោតមិនត្រឹមតែផ្អែមល្ហែមតែពីរនាក់នោះទេ ប៉ុ​ន្តែកាលពីថ្មីៗនេះលោកSongkran ថែមទាំងបាននាំMatt ទៅជួបជាមួយក្រុមគ្រួសាររបស់ខ្លួនទៀតផង។

ដោយក្រុមគ្រូសាររបស់លោកSongkran បានរៀបចំកម្មវិធីមួយដែលមានឈ្មោះថា  «King of Battle SEASON2» ហើយជាមួយគ្នានោះMatt ក៏បានទៅចូលរួមផងដែរ។ បើទោះបីជាមិនមានរូបថតជុំគ្នាចែកចាយនៅក្នុងបណ្តាញសង្គមក៏ពិតមែន ប៉ុន្តែអ្នកគាំទ្រជឿជាក់Matt និងគ្រួសាររបស់លោកSongkran ប្រាកដជាមានទំនាក់ទំនងល្អនឹងគ្នាជាក់ជាមិនខាន។

លើសពីនេះទៅទៀតនេះអាចនិយាយបានថា ជាលើកដំបូងដែលMatt ទៅជួបជាមួយគ្រួសារខាងប្រុសយ៉ាងពេញមុខពេញមាត់ក៏អាចថាបាន។

យ៉ាងណាមិញក្រោយពីឃើញបែបនេះភ្លាម ហ្វេនៗនាំគ្នាសង្ស័យថា មិនយូរមិនឆាប់នោះទេ ពួកគេទាំងពីរប្រាកដជាមានដំណឹងល្អ ព្រោះមើលទៅMatt ដូចជាចុះសម្រុងជាមួយគ្រួសារខាងប្រុសណាស់៕

សូមទស្សនារូបភាពខាងក្រោម៖

Matt និង Songkran
Matt និង Songkran
រូបភាពនៅក្នុងកម្មវិធី
រូបភាពនៅក្នុងកម្មវិធី
Matt និង Songkran
Matt និង Songkran
Matt និង Songkran
Matt និង Songkran
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T