ហួសចិត្ត! ស្រ្តីម្នាក់លែងលះជាមួយប្តី ព្រោះតែប្តីស្រលាញ់នាងខ្លាំងពេក មិនដែលឈ្លោះជាមួយនាងសូម្បីតែមួយដង

//s5.kh1.co/42/4277ba5b63aede324d798d9abdf543f28dc4e43c.jpg
សង្គម

 ២៦-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

អារ៉ាប់រួម៖ គិតៗទៅនៅក្នុងពិភពលោកយើងនេះពោរពេញទៅដោយរឿងប្លែកៗនិងចម្លែកជាច្រើនដែលអាចកើតឡើងដែលយើងនឹកស្មានមិនដល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង មានស្រ្តីម្នាក់បានសម្រេចចិត្តលែងលះជាមួយប្តីនាង បន្ទាប់ពីនាងបានរៀបការជាមួយគាត់អស់រយៈពេល ១ឆ្នាំ ក្រោមហេតុផលដ៏ហួសចិត្តបំផុត។

យោងតាមប្រភពបានឱ្យដឹងថា មានស្រ្តីម្នាក់រស់នៅក្នុងប្រទេសអារ៉ាប់រួម បានទៅតុលាការដើម្បីដាក់ពាក្យសុំលែងលះប្តី ព្រោះតែប្តីនាងស្រលាញ់នាងខ្លាំងពេក។ អ្វីដែលធ្វើឱ្យមនុស្សម្នាហួសចិត្តនោះគឺថា ក្នុងអំឡុងពេលរៀបការជាមួយប្តីនាងអស់រយៈពេល ១ឆ្នាំ សូម្បីតែឈ្លោះគ្នាមួយដងក៏គ្មានដែរ ពោលគឺ ប្តីនាងថែមទាំងជួយធ្វើកិច្ចការផ្ទះថែមទៀត។

រូបតំណាង
រូបតំណាង

ស្រ្តីម្នាក់នេះបានប្រាប់តុលាការថា៖

«គាត់មិនដែលស្រែកដាក់ខ្ញុំ ឬក៏ធ្វើឱ្យខ្ញុំអន់ចិត្តនោះទេ។ គាត់ស្រលាញ់ខ្ញុំខ្លាំងពេក រហូតដល់ខ្ញុំទ្រាំនៅជាមួយគាត់មិនបាន។ គាត់ថែមទាំងជួយធ្វើកិច្ចការផ្ទះឱ្យខ្ញុំថែមទៀត។»

ស្រ្តីរូបនេះបានរៀបរាប់បន្ថែមទៀតថា៖

«នៅថ្ងៃមួយ ខ្ញុំបានរករឿងគាត់ ប៉ុន្តែប្តីខ្ញុំបែរជាមិនខ្វល់នោះទេ ហើយថែមទាំងអត់ទោសឱ្យខ្ញុំ និងទិញកាដូឱ្យខ្ញុំថែមទៀត។»

ស្រ្តីម្នាក់នេះបានពន្យល់ទៀតថា៖

«ខ្ញុំត្រូវការការពិភាក្សាគ្នាដ៏ពិតប្រាកដ បើទោះបីជាឈ្លោះគ្នាក្តី មិនមែនបុរសដែលចេះតែស្តាប់បង្គាប់ខ្ញុំគ្រប់យ៉ាងនោះទេ។»

យ៉ាងណាមិញ នៅពេលឡើងតុលាការ ខាងប្តីក៏បានប្រាប់ចៅក្រមថា គាត់មិនបានធ្វើអ្វីខុសនោះទេ ពោលគឺ គាត់គ្រាន់តែចង់ធ្វើជាស្វាមីដ៏ល្អឥតខ្ចោះនិងចិត្តល្អម្នាក់តែប៉ុណ្ណោះ។ ប៉ុន្តែជាអកុសល ភាពល្អឥតខ្ចោះរបស់គាត់បែរជាធ្វើឱ្យប្រពន្ធទាមទារលែងលះគ្នាទៅវិញ។

រូបតំណាង
រូបតំណាង

បន្ថែមពីនេះទៀត ខាងប្តីក៏បានរៀបរាប់ទៀតថា មានម្តង ប្រពន្ធគាត់បានត្អូញត្អែរអំពីទម្ងន់គាត់ ថាគាត់ធាត់ខ្លាំងណាស់។ ខាងប្តីមិនបានខឹងនោះទេ ផ្ទុយទៅវិញបែរជាចាប់ផ្តើមធ្វើលំហាត់ប្រាណ និងតមអាហារដើម្បីស្រកគីឡូដើម្បីតម្រូវចិត្តប្រពន្ធទៀតផង។

យ៉ាងណាមិញ ខាងតុលាការក៏ផ្អាកករណីមួយនេះមួយរយៈសិន ដើម្បីឱ្យភាគីសងខាងមានឱកាសដើម្បីផ្សះផ្សាគ្នាជាមុនសិន។

រឿងរ៉ាវមួយនេះបានល្បីពេញអ៊ីនធើណេត ហើយករណីមួយនេះពិតជាធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង ហើយក៏ហួសចិត្តទៅនឹងខាងប្រពន្ធម្នាក់នេះណាស់ដែរ។ មានអ្នកប្រើប្រាស់បណ្តាញសង្គមនារីៗមួយចំនួនបានបញ្ចេញមតិថា បើនារីជាប្រពន្ធមិនពេញចិត្តនឹងប្តីម្នាក់នោះទេ ទុកឱ្យប្តីនោះទៅគេទៅ ព្រោះគេរកតែប្តីល្អបែបនេះមិនបានផង៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Kim Hong
ហុង

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T