ពិតជាស័ក្តិសមណាស់! Samsung Galaxy Tab A 8'' ស៊េរី 2019 បានក្លាយជាថេប៊្លេតដ៏ពិសេស និងឡូយបំផុត!

//s6.kh1.co/53/531968dfe4f25be48a8e3654c588a310692f7c6c.jpg
បច្ចេកវិទ្យា

 ២៦-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ តើអាចទេ ដែលលោកអ្នកមិនមានគ្រឿងអេឡិចត្រូនិកប្រើប្រាស់នោះ? ប្រាកដណាស់ភាគច្រើនលោកអ្នកតែងតែប្រើប្រាស់វារាល់ថ្ងៃ ហើយវាអាចនឹងនៅជាប់ជាមួយលោកអ្នកស្ទើរតែពេញមួយថ្ងៃសម្រាប់ការងារ ឬការកម្សាន្តនានាផងក៏ថាបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញខណៈដែលបច្ចេកវិទ្យាកំពុងតែរីកចម្រើនខ្លាំងឥតឈប់ឈរនោះឧបករណ៍គ្រឿងអេឡិចត្រូនិកក៏កំពុងតែដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើឱ្យបែបជីវិតរស់នៅប្រចាំថ្ងៃរបស់លោកអ្នកកាន់តែទំនើប និងស៊ីវីល័យផងដែរ។

នេះគឺក៏ជាមូលហេតុដែលធ្វើឱ្យ Samsung Galaxy Tab A 8'' ស៊េរី 2019 ក្លាយជាថេប៊្លេតដែលពេញនិយម មានគុណភាពខ្ពស់ ល្អប្រើធន់ មានសុវត្ថិភាព  និងមានតម្លៃធូរថ្លៃបំផុតសម្រាប់មនុស្សគ្រប់វ័យនាពេលនេះជាមួយនឹងចំណុចពិសេសអស្ចារ្យបំផុត ដែលផលិតផលដទៃទៀតគ្មានក្នុងតម្លៃប្រហាក់ប្រហែលគ្នា។

Samsung Galaxy Tab A 8'' ស៊េរី 2019
Samsung Galaxy Tab A 8'' ស៊េរី 2019

ដូច្នេះសម្រាប់លោកអ្នកដែលចង់ទទួលបានបទពិសោធន៍ដ៏អស្ចារ្យពីថេប្ល៊េត ដែលទំនើបទាន់សម័យហើយមានតម្លៃសមរម្យបំផុតទៀតនោះ ខ្ញុំសូមណែនាំ Samsung Galaxy Tab A 8'' ស៊េរី 2019 ព្រោះវាមានលក្ខណៈពិសេសៗដូចខាងក្រោមនេះ៖

* Big Storage: ទំហំផ្ទុកធំអាចឱ្យលោកអ្នករក្សាទុករូបថត វីដេអូ ឬឯកសារផ្សេងៗបានកាន់តែច្រើន។

* Biggest Battery: អាចកំដរ និងនៅស៊ូជាមួយលោកអ្នកបានយ៉ាងយូរបំផុត ជាមួយនឹងថាមពលថ្មដែលមានកម្លាំងខ្លាំងរហូតដល់ 5,100 mAh!  (វ៉ាវ! ពិតជាអស្ចារ្យមែនទែន!)។

* Kids Home: ជាចំណុចសំខាន់បំផុតសម្រាប់អាណាព្យាបាលគ្រប់រូប ដែលកំពុងតែបារម្ភក្នុងការកម្សាន្តរបស់កូនៗ ជាពិសេសកម្មវិធីដែលបំពាក់មកស្រាប់ក្នុងថេប៊្លេតម៉ូឌែលនេះអាចជួយឱ្យកូនៗជាទីស្រឡាញ់របស់លោកអ្នកមានភាពរីកចម្រើនផ្នែកបញ្ញា និងកាន់តែវៃឆ្លាតផងដែរ។ ជាមួយ Samsung Galaxy Tab A 8'' ស៊េរី 2019 លោកអ្នកកាន់តែមានទំនុកចិត្ត និងកាន់តែកក់ក្តៅ។

* Most Reasonable Price Ever: មិនត្រឹមតែជាថេប៊្លេត ដែលទំនើបអស្ចារ្យហើយថែមទាំងមានតម្លៃធូរថ្លៃបំផុតពុំធ្លាប់មានទៀតផង។

គិតមកត្រឹមសប្តាហ៍នេះខ្ញុំហ៊ានធានាថា Samsung Galaxy Tab A 8'' ស៊េរី 2019 នឹងមានការលក់ដាច់ខ្លាំង ព្រមទាំងទទួលបានការគាំទ្រគួរឱ្យកត់សម្គាល់ផងដែរ។ ដូច្នេះក្រុមហ៊ុន សាមសុង មានការបារម្ភថាអាចនឹងដាច់ស្តុកក្នុងពេលឆាប់ៗនេះ តែទោះជាយ៉ាងណាក៏ក្រុមហ៊ុននឹងព្យាយាមផ្គត់ផ្គង់ជូនដល់អតិថិជនទាំងអស់ឱ្យទាន់ពេលវេលាតាមដែលអាចធ្វើទៅបាន។

សម្រាប់ព័ត៌មានលម្អិតសូមអញ្ជើញមកសាកសួរដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ទូរស័ព្ទ៖ 1800 203 232 ៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T