ងួន ចាន់ដេវីត អង្គុយបង្ហូរទឹកភ្នែក ក្រោយឆាក យប់មិញ (មានវីដេអូ)

//s5.kh1.co/ab/ab3e6bfa7afc4d435035a605250adeb83c804ecb.jpg
តារា & កម្សាន្ដ

 ២៦-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ លោក ងួន ចាន់ដេវីត  ហៅក្រោថា G Devith ​​ដែលជាតារាចម្រៀងរ៉េប ដ៏ល្បីល្បាញមួយរូប នូវតែអាចឆាបយកបេះដូងពី មិត្តយុវវ័យបាន មិនចេះតិចនាក់នោះទេ ដោយសារតែបទច្រៀងដែលលោកនិពន្ធឡើង មានចង្វាក់ភ្លេង និងអត្ថន័យចាក់ដោត សឹងគ្រប់បទទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ មួយរយៈចុងក្រោយនេះ G Devith តែងតែលេចមុខមាត់ តាមឆាកប្រគុំតន្រ្ដីធំៗជាប្រចាំ អមដោយស្ទាយ៍លេងខ្លួនប្លែកៗ ជាមួយនឹងទឹកមុខរីករាយជានិច្ច​​​ មិនដែលស្រពោនម្ដងណាសោះឡើយ។

ទន្ទឹមនឹងនេះដែរ ស្រាប់តែ កាលពីយប់មិញ លោក ងួន ចាន់ដេវីដ បែរជាបែកធ្លាយនូវវីដេអូមួយ ដែលកម្រនឹង បានឃើញណាស់។ ក្នុងនោះដែរ រូបគេបាន អង្គុយបង្ហូរទឹកភ្នែក នៅខាងក្រោយឆាក ធ្វើឲ្យហ្វេនៗទាំងអស់ឃើញហើយ មានភាពអាណិតអាសូរ និងបារម្ភពីG Devith យ៉ាងខ្លាំង។

តាមពិតទៅ​ ហេតុផលដែលបណ្ដាលឲ្យ តារាចម្រៀងប្រុសនេះ សម្ងំស្រក់ទឹកភ្នែក​ នៅក្រោយឆាក ព្រោះតែ បានស្ដាប់ប្រវត្តិដ៏សែនកម្សត់ ដែលរូបគេបានឆ្លងកាត់ មានទាំងរឿងបរាជ័យ និងត្រូវគេមើលងាយ ទម្រាំឈានទទួលបាន ភាពជោគជ័យដូចសព្វថ្ងៃ គឺមិនងាយស្រួលនោះទេ។

យ៉ាងណាមិញ អ្វីដែលG Devith ខំប្រឹងមកដល់សព្វថ្ងៃនេះ ទទួលបានមកវិញ គឺភាពគាំទ្រយ៉ាងខ្លាំងក្លាពី សំណាក់ហ្វេនៗជាច្រើន នៅចាំគាំទ្រ និងលើកទឹកចិត្ត ដល់រូបលោកជានិច្ច៕

ប្រភព៖ Bob Hair

ចង់ជ្រាបច្បាស់​ ទស្សនាវីដេអូខាងក្រោម៖

លោក ងួន ចាន់ដេវីត  
លោក ងួន ចាន់ដេវីត  
លោក ងួន ចាន់ដេវីត  
លោក ងួន ចាន់ដេវីត  
លោក ងួន ចាន់ដេវីត  
លោក ងួន ចាន់ដេវីត  
លោក ងួន ចាន់ដេវីត សម្រក់ទឹកភ្នែកនៅក្រោយឆាក  
លោក ងួន ចាន់ដេវីត សម្រក់ទឹកភ្នែកនៅក្រោយឆាក  
លោក ងួន ចាន់ដេវីត សម្រក់ទឹកភ្នែកនៅក្រោយឆាក  
លោក ងួន ចាន់ដេវីត សម្រក់ទឹកភ្នែកនៅក្រោយឆាក  
លោក ងួន ចាន់ដេវីត សម្រក់ទឹកភ្នែកនៅក្រោយឆាក  
លោក ងួន ចាន់ដេវីត សម្រក់ទឹកភ្នែកនៅក្រោយឆាក  
ងួន ចាន់ដេវីត
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T