គ្រូភាសាអង់គ្លេសនៅកូរ៉េ ប្រើប្រជាប្រិយភាព Kang Daniel ធ្វើឲ្យសិស្សរៀនកាន់តែងាយយល់

//s6.kh1.co/5e/5e6ef738ee7f8f9537718c159abaae89453b1c8f.jpg
តារា & កម្សាន្ដ

 ២៦-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗនេះ ប៉ុស្តិ៍ទូរទស្សន៍ EBS របស់កូរ៉េខាងត្បូង ទើបតែបានចេញផ្សាយពីសាលារៀនមួយ ដែលបានបង្កើតកម្មវិធីសិក្សាថ្មី ដោយប្រើប្រាស់ប្រជាប្រិយភាព តារាចម្រៀង Kpop មកធ្វើជាជំនួយដល់ការសិក្សារបស់សិស្ស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្មវិធីសិក្សាថ្មីនេះ ត្រូវបានគេរកឃើញថា ទទួលបានការចូលរួមយ៉ាងច្រើន ពីសិស្សសាលាក្មេងៗ។ ពួកគេមើលទៅចូលចិត្តវិធីរៀន បែបថ្មីនេះយ៉ាងខ្លាំង ហើយម្នាក់ៗទទួលបានពិន្ទុច្រើន គួរឲ្យកត់សម្គាល់ផងដែរ។

វិធីនេះ គឺការដាក់បញ្ចូល Kang Daniel ចូលទៅក្នុងមេរៀន ហើយលើកឧទាហរណ៍ជាក់ស្ដែង ពិពណ៌នាពីតារាប្រុសល្បីឈ្មោះរូបនេះ ដោយផ្ទាល់តែម្ដង។

ក្រុមសិស្សានុសិស្ស ក៏ដូចជាគ្រូៗនៅក្នុងសាលា បានថ្លែងអំណរទៅដល់ Kang Daniel សម្រាប់កេរ្តិ៍ឈ្មោះដ៏ល្បីល្បាញរបស់លោក ដែលវាបានក្លាយជា កម្លាំងជម្រុញចិត្ត ធ្វើឲ្យយុវវ័យមួយចំនួនតាំងចិត្ត ខិតខំសិក្សារៀនសូត្រ រហូតប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងល្អ៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព សាលារៀននៅកូរ៉េ
រូបភាព សាលារៀននៅកូរ៉េ
រូបភាព សាលារៀននៅកូរ៉េ
រូបភាព សាលារៀននៅកូរ៉េ
រូបភាព Kang Daniel
រូបភាព Kang Daniel
រូបភាព សាលារៀននៅកូរ៉េ
រូបភាព សាលារៀននៅកូរ៉េ
រូបភាព សាលារៀននៅកូរ៉េ
រូបភាព សាលារៀននៅកូរ៉េ
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T