មិនគួរឲ្យជឿ! បុរសម្នាក់ដឹងខ្លួនឡើងវិញ ប្រាប់ប្រពន្ធថា «បងស្រលាញ់អូន» ក្រោយពីសន្លប់អស់រយៈពេល៥ឆ្នាំ

//s6.kh1.co/b0/b03dcf664d68331892c7d5053200f9ce2531c694.jpg
សង្គម

 ២៦-សីហា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ចិន៖ បុរសម្នាក់សន្លប់អស់​រយៈពេល៥ឆ្នាំ ទីបំផុតដឹងខ្លួនឡើងវិញ ដោយសារមានប្រពន្ធនៅចាំមើលថែទាំកន្លងមកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា កាលពីឆ្នាំ២០១៣ លោក លី បានជួបគ្រោះថ្នាក់ចរាចរណ៍មួយ ខណៈពេលកំពុងធ្វើដំណើរទៅធ្វើការ បណ្ដាលឲ្យរងរបួសប៉ះពាល់ខួរក្បាលយ៉ាងធ្ងន់ធ្ងរ។ នៅពេលដែលបញ្ជូនទៅដល់មន្ទីរពេទ្យ គាត់មានសភាពមិនដឹងខ្លួនអ្វីទាំងអស់។ គ្រូពេទ្យបានប្រាប់អ្នកស្រី ចាង ដែលត្រូវជាប្រពន្ធថា វាមិនអាចទៅរួចនោះទេដែលលោក លី នឹងដឹងខ្លួនឡើងវិញ។ យ៉ាងណាក្ដី អ្នកស្រី ចាង មិនទទួលយកការវិនិឆ្ឆ័យនោះទេ លុះត្រាតែប្ដីរបស់គាត់អស់ដង្ហើមសិន។

លោក លី
លោក លី

ក្រោយពីបញ្ជូនលោក លី មកផ្ទះវិញ អ្នកស្រី ចាង នៅក្បែរ និងមើលថែទាំប្ដីប្រមាណ ២០ម៉ោងក្នុងមួយថ្ងៃ។ ជារៀងរាល់ថ្ងៃ អ្នកស្រី ចាង សម្រាកបានត្រឹមតែ២ ទៅ ៣ម៉ោងប៉ុណ្ណោះ។ លើសពីនេះទៅទៀត អ្នកស្រី ចាង តែងតែចាក់បទចម្រៀងដែលប្ដីរបស់គាត់ចូលចិត្ត និងនិយាយទៅកាន់ប្ដី ដោយសង្ឃឺមថា ប្ដីនឹងអាចជាសះស្បើយឡើងវិញនៅថ្ងៃណាមួយ។ អំឡុងពេលមើលថែទាំប្ដី អ្នកស្រី ចាង ក៏បានស្រកទម្ងន់អស់ ១០គីឡូក្រាមទៀតផង។

អ្នកស្រី ចាងកំពុងថែទាំប្ដី
អ្នកស្រី ចាងកំពុងថែទាំប្ដី

ប្រភពបានបន្ដថា សម្រាប់ការខិតខំប្រឹងប្រែងរបស់អ្នកស្រី ចាង មិនអត់ប្រយោជន៍នោះទេ ព្រោះនៅថ្ងៃមួយក្នុងឆ្នាំ២០១៨ ប្ដីរបស់គាត់បានដឹងខ្លួនឡើងវិញ និងនិយាយពាក្យថា «ប្រពន្ធសម្លាញ់! បងស្រលាញ់អូន» ដោយសំឡេងមិនសូវច្បាស់។ បន្ទាប់ពីដឹងខ្លួនរួចមក លោក លី ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីទទួលការព្យាបាលធ្វើចលនារាងកាយឡើងវិញ អស់​រយៈពេល១ឆ្នាំមកហើយ មកទល់សព្វថ្ងៃនេះ។

អ្នកស្រី ចាងកំពុងថែទាំប្ដី
អ្នកស្រី ចាងកំពុងថែទាំប្ដី

គួរឲ្យដឹងដែរថា អ្នកស្រីចាង មិនដែលមានគំនិតអស់សង្ឃឹមចំពោះប្ដីរបស់គាត់ឡើយ។ គាត់នឹងមើលថែទាំប្ដីឲ្យអស់ពីសមត្ថភាពរហូតដល់ដង្ហើមចុងក្រោយ៕

អ្នកស្រី ចាងកំពុងថែទាំប្ដី
អ្នកស្រី ចាងកំពុងថែទាំប្ដី
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T