ទាំងនេះ សុទ្ធសឹងតែជា សម្លៀកបំពាក់ដែលកែច្នៃពីផលិតផលខ្មែរ ក្រោមស្នាដៃរបស់រំដួលលិចទឹក

//s5.kh1.co/d3/d36447f8d2a3472bb5aa47be3d51b2c6581c124b.jpg
តារា & កម្សាន្ដ

 ២៦-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ប្រាកដជាមានប្រិយមិត្តជាច្រើនស្គាល់រួចមកហើយ ពីអ្នកផាត់មុខ និងអ្នកច្នៃម៉ូតដ៏មានទេពកោសល្យ រំដួលលិចទឹក ជាមួយនឹងការច្នៃប្រឌិតរបស់ខ្លួន ព្រមទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្តច្រើនមែនទែនជាមួយស្នាដៃរបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ រំដួលលិចទឹក ត្រូវបានទស្សនិកជនលាន់មាត់សរសើរពីស្នាដៃក្នុងការច្នៃម៉ូតសម្លៀកបំពាករបស់ខ្លួន ពីវត្ថុផ្សេងៗព្រមទាំងគ្រងសម្លៀកបំពាក់ទាំងនោះ ចូលរួមក្នុងកម្មវិធីតូចធំ។
 លើសពីនេះទៅទៀត អ្វីដែលមានការចាប់អារម្មណ៍ខ្លាំងនោះគឺ រំដួលលិចទឹក បានយកផលិតផលដែលស្នាដៃរបស់ប្រជាជនខ្មែរយើង មកធ្វើការកែច្នៃចេញជាសម្លៀកបំពាក់ក្នុងកម្មវិធីផ្សេង ធ្វើឲ្យបណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គម មានការចាប់អារម្មណ៍និងគាំទ្រខ្លាំងមែនទែន។ ក្នុងនោះផងដែរ គេសង្កេតឃើញថា រំដួលលិចទឹក បានយកដូចជា កន្ទេលធ្វើពីកក់ ត្នោត និងរបស់របរនេសាទជាច្រើនទៀត ដើម្បច្នៃចេញជាឈុត រហូតធ្វើឲ្យតារាពហុជំនាញរូបនេះមានភាពលេចធ្លោខ្លាំងតែម្ដង។
 គួរឲ្យដឹងផងដែរថា ក្នុងការច្នៃម៉ូតសម្លៀកបំពាក់របស់ រំដួលលិចទឹក នាពេលកន្លងមកមិនត្រឹមតែផលិតផលកែច្នៃសម្រេចនោះទេ សូម្បីតែរុក្ខជាតិក៏ខ្លួន ធ្វើការកែច្នៃបានយ៉ាងស្រស់ស្អាតខ្លាំងផងដែរ៕
 តោះកុំឲ្យខាតពេលទៅ ទស្សនារូបភាពទាំងអស់គ្នា៖​

 រំដួលលិចទឹក
 រំដួលលិចទឹក
 រំដួលលិចទឹក
 រំដួលលិចទឹក
 រំដួលលិចទឹក
 រំដួលលិចទឹក
 រំដួលលិចទឹក
 រំដួលលិចទឹក
 រំដួលលិចទឹក
 រំដួលលិចទឹក
 រំដួលលិចទឹក
 រំដួលលិចទឹក
 រំដួលលិចទឹក
 រំដួលលិចទឹក
 រំដួលលិចទឹក
 រំដួលលិចទឹក
 រំដួលលិចទឹក
 រំដួលលិចទឹក
រំដួល លិចទឹក
Peng Seyha
ប៉េង សីហា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T