YaYa សុខចិត្តធ្វើរឿងបែបនេះ ដាក់Nadech ដូចជាស្វីតពេកហើយ?

//s6.kh1.co/2e/2eed8f6840a4e50dd076386f45ffa67ed35a1b75.jpg
តារា & កម្សាន្ដ

 ២៦-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ថៃ៖​ ដូចដែលប្រិយមិត្តបានដឹង រួចមកហើយពី ស្នេហារបស់គូស្នេហ៍ ដែលជាតារាសម្ដែងប្រុស​ ស្រី YaYa និងNadech  ថាមានភាពផ្អែមល្ហែម គួរឲ្យច្រណែនកម្រិតណា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្វីត្បិតតែពួកគេ មានភាពមមាញឹកជាមួយ អាជីពសិល្បៈរៀងៗខ្លួនក៏ដោយ តែYaYa​ និង Nadech នូវតែអាចឆ្លៀតពេលវេលា សម្រាប់កសាងភាពរ៉ូមែនទិក នៅតាមទីកន្លែងផ្សេងៗជាមួយគ្នា​ បានដដែល។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ YaYa និង Nadech ត្រួវបានហ្វេនៗ ប្រទះឃើញមានវត្តមានក្នុងវត្តមួយនៃខេត្តឈៀងម៉ៃ ប្រទេសថៃ ដើម្បីធ្វើការបន់ស្រន់ សុំសេចក្ដីសុខ។ អ្វីដែលរឹតតែពិសេសនោះគឺ​ YaYa បានធ្វើរឿងដ៏រំភើបមួយ ទៅកាន់ម្ចាស់បេះដូងជាទីស្រលាញ់ ​ធ្វើឲ្យហ្វេនៗនៅទីនោះឃើញហើយហួសចិត្តគ្រប់គ្នា។

ក្នុងនោះដែរ តារាស្រីរូបនេះ បានបញ្ចេញកាយវិការ យកចិត្តទុកដាក់ទៅលើមិត្តប្រុស ដោយបានមូរជើងខោ ដែលវែងហួស ឲ្យម្ចាស់បេះដូង ដោយផ្ទាល់ និងមិនខ្វល់ថា គេមើលមិនសមអ្វីនោះឡើយ។

យ៉ាងណាមិញ គ្រាន់តែឃើញបែបនេះភ្លាម ធ្វើឲ្យអ្នកគាំទ្រទាំងអស់ បានបញ្ចេញមតិសរសើរដល់គូស្នេហ៍ដ៏សាកសម មួយគូនេះគ្រប់គ្នា ដែលចេះមើលថែ និងផ្ដល់ក្ដីស្រលាញ់ ដ៏ស្មោះសមួយឲ្យគ្នាទៅវិញ ទៅមកបែបនេះ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

YaYa និងNadech
YaYa និងNadech
YaYa និងNadech
YaYa និងNadech
YaYa និងNadech ពេលបណ្ដើរគ្នាទៅវត្ត
YaYa និងNadech ពេលបណ្ដើរគ្នាទៅវត្ត
YaYa និងNadech ពេលបណ្ដើរគ្នាទៅវត្ត
YaYa និងNadech ពេលបណ្ដើរគ្នាទៅវត្ត
Yaya មូរជើងខោ ឲ្យម្ចាស់បេះដូង
Yaya មូរជើងខោ ឲ្យម្ចាស់បេះដូង
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T