ចូលរួមកម្មវិធីប្រកួតដាក់បាតដៃលើរថយន្ត SUBARU PALM CHALLENGE 2019 ឈ្នះរង្វាន់ធំ រថយន្តស៊ូបារុ មួយគ្រឿង! (មានវីដេអូ)

//s5.kh1.co/a3/a35d17a3da7732227fed391538c398646e3d2164.jpg
សង្គម

 ២៦-សីហា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ កម្មវិធីប្រកួតដាក់បាតដៃលើរថយន្ត SUBARU PALM CHALLENGE 2019 ឈានដល់ឆ្នាំទី៩ ហើយ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០១៩ ចាប់ផ្តើមចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៩យប់ នៅមុខសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ក្នុងរាជធានីភ្នំពេញ។ បេក្ខជន បេក្ខនារី ចំនួន៦០រូប នឹងត្រូវជ្រើសរើសចូលរួមការប្រកួតដ៏ស្វិតស្វាញនេះ ដោយជំនះភាពនឿយហត់ និង អាកាសធាតុដើម្បីដណ្តើមយកសិទ្ធិ ១០ កន្លែង ចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅប្រទេសសិង្ហបុរី នៅចុងខែតុលាខាងមុខនេះ ដើម្បីដណ្តើមរង្វាន់ធំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កម្មវិធីប្រកួតដាក់បាតដៃលើរថយន្ត SUBARU PALM CHALLENGE 2019 
កម្មវិធីប្រកួតដាក់បាតដៃលើរថយន្ត SUBARU PALM CHALLENGE 2019 

លក្ខខណ្ឌនៃការចូលរួមការប្រកួត បេក្ខជនទាំងពីរភេទត្រូវមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ និងមានកាយសម្បទារឹងមាំទាំងផ្លូវកាយ និងស្មារតី អាចធន់ជាមួយនឹងការប្រកួតដ៏ស្វិតស្វាញ ដែលអាចឈរដាក់បាតដៃលើរថយន្តចុងក្រោយគេបង្អស់ ហើយបេក្ខជនចំនួន ១០ រូបប៉ុណ្ណោះ នឹងត្រូវបានជ្រើសជាតំណាងឱ្យប្រទេសកម្ពុជា ចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រក្នុងប្រទេសសិង្ហបុរី។

បេក្ខជន ១០ នាក់ចុងក្រោយ នឹងទទួលបានសិទ្ធិចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅប្រទេស សិង្ហបុរី នាបំណាច់ខែតុលា ចាប់ពីថ្ងៃទី ២៧ ដល់ ៣០ ដោយត្រូវប្រកួតជាមួយបេក្ខជនជ័យលាភី ពីបណ្តាប្រទេសក្នុងតំបន់ដទៃទៀតមកពីប្រទេសសិង្ហបុរី ម៉ាឡេសុី ហ្វីលីពីន ថៃ វៀតណាម តៃវ៉ាន់ ហុងកុង និងចិន ដើម្បីដណ្តើមយករង្វាន់ធំ គឺរថយន្ត Subaru XV 2.0i-S មួយគ្រឿង ដែលមានតំលៃ $56,000

ដើម្បីឈ្នះរង្វាន់ធំ បេក្ខជន បេក្ខនារី ត្រូវដាក់បាតដៃរបស់ខ្លួនឱ្យបានត្រឹមត្រូវនៅលើសញ្ញាបាតដៃ នៅលើរថយន្ត ស៊ូបារុ និងជាបេក្ខជនចុងក្រោយបំផុតតែម្នាក់គត់ ដែលដាក់បាតដៃលើរថយន្ត។ ចាប់ផ្តើមទទួលពាក្យពីថ្ងៃនេះរហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៥ ល្ងាច

តើអ្នកត្រៀមខ្លួនហើយ ឬនៅ? សូមរួសរាន់បំពេញពាក្យចូលរួមការប្រកួត ដើម្បីមានឱកាសឈ្នះរថយន្តទំនើប Subaru XV 2.0i-S មួយគ្រឿង ដែលមានតម្លៃ $56,000

រថយន្ត SUBARU PALM CHALLENGE 2019 
រថយន្ត SUBARU PALM CHALLENGE 2019 

សម្រាប់ព័ត៌មានបន្ថែមអំពីការចុះឈ្មោះ និងលក្ខណ្ឌនៃការប្រកួត សូមអញ្ជើញមកកាន់ក្រុមហ៊ុន ម៉ូធ័រអ៊ីម៉េជ ខេមបូឌា ដែលមានអាសយដ្ឋាននៅអគារលេខ 175-179 មហាវិថីសហព័ន្ធរុស្សី រាជធានីភ្នំពេញ ឬទំនាក់ទំនងលោក សឿន ដារ៉ា (Mr. Soeun Dara)៖ 095 778 666 ឬលេខទូរស័ព្ទ 089 999 999 / 012 999 999 ឬទស្សនាកម្មវិធី៖

វីដេអូ
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T