បាត់​កូនស្រី​មិនឃើញ​មក​ផ្ទះ​នាំ​គ្នា​ដើរ​រក​ស្រាប់តែ​ប្រទះ​ឃើញ​ភ្លាម​ម្តាយ​ស្រែកយំ​បោក​ខ្លួន​ស្ទើរ​ស្លាប់

//s5.kh1.co/d9/d9943b6aeec9ec606cd2ab1fac95f5964b8be9e6.jpg
សង្គម

 ២៦-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា គួរ​អោយ​អាណិត​ណាស់ ក្មេង​ស្រី​ម្នាក់​បាន​លង់ទឹក​ស្លាប់ ដោយ​បាត់​យូរ​ពេក​ម្តាយ​ដើរ​រក​ប្រទះ​ឃើញ​មាន​ក្រ​ម៉ា​នៅ​មាត់​ប្រឡាយ​សង្ស័យ​កូន​លង់ទឹក ក៏​ចុះ​រាវ​ឃើញ​កូន​ស្លាប់​បាត់​ទៅ​ហើយ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៣​និង​៣៥​នាទី ថ្ងៃ​ទី​២៥ ខែសីហា​ នៅ​ត្រង់​ចំណុច​ភូមិ​អង្គរ​ជ័យ ឃុំ​បន្ទាយដែក ស្រុក​កៀន ស្វាយ ខេត្តកណ្តាល ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សេចក្តីរាយការណ៍​បាន​បន្ត​ថា ជន​រង​គ្រោះ​មានឈ្មោះ គឹ​ម សូ​រិ​យា ភេទ​ស្រី អាយុ​០៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អង្គរ​ជ័យ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

សមត្ថកិច្ច​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ​ខាងលើ​ម្តាយ​ជន​រង​គ្រោះ​បាន​បាត់​កូនស្រី​ឈ្មោះ​គឹ​ម សូ​រិ​យា ក៏​បាន​ដើរ​រក​តាម​ផ្លូវ និង​ផ្ទះ​បងប្អូន​តែ​រក​ពុំ​ឃើញ​ហើយ​ក៏​បន្តរ​កតាម​ប្រឡាយ​វាលស្រែ ស្ថិត​នៅ​ភូមិ​កណ្តាល​លើ ឃុំ​បន្ទាយដែក ។ ចម្ងាយ​ពី​ភូមិ​ប្រហែល​២៥០​ម៉ែត្រ​បាន​ប្រទះ​ឃើញ​ក្រមា​នៅ​មាត់​ប្រឡាយ​មានការ​សង្ស័យ​ថា ជា​ក្រមា​របស់​កូនស្រី​ខ្លួន​ក៏​ចុះ​ទៅ​រាវ​ស្រាប់​ប្រទះ​ឃើញ​កូនស្រី​របស់​ខ្លួន​ពិតជា​លង់ទឹក​ក្នុង​ប្រឡាយ​ពិតប្រាកដ​មែន ក៏​ស្រង់​បី​យក​មក​ផ្ទះ​ពេល​យក​កូន​មក​ដល់​ផ្ទះ មានការ​សង្ស័យ​ថា កូន​ខ្លួន​មិន​ទាន់​ស្លាប់​បាន​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​កៀនស្វាយ គ្រូពេទ្យ​បាន​ពិនិត្យ​ថា ឈ្មោះ គឹ​ម សូ​រិ​យា ពិតជា​បាន​ស្លាប់​ពិតប្រាកដ​មែន ក្រោយមក​គ្រូពេទ្យ​បាន​ប្រគល់​សព​ឱ្យ​សាច់ញាតិ​យក​មក​ផ្ទះ ដោយ​ដឹក​តាម​ឡានពេទ្យ​ត្រឡប់​មក​ផ្ទះ ។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​នគរបាល​ប៉ុស្តិ៍​បន្ទាយដែក​បាន​សហការ​ជាមួយ​ជំនាញ​ពិនិត្យ ស្រុក​កៀនស្វាយ ក្រុមប្រឹក្សា​ឃុំ មេ​ភូមិ ពេទ្យ​ឃុំ ទៅ​ពិនិត្យ​សាកសព​ឃើញ​ថា កុមារី​រង​គ្រោះ​ពិតជា​បាន​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន ក្រោយ​ពេល​ពិនិត្យ​ចប់​ក៏​បាន​ប្រគល់​សព​កុមារី​រង​គ្រោះ​អោយទៅ​ក្រុម​គ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

https://s4.kh1.co/__image/w=650,h=379,q=100/38/3848fcd0b558af436dbbe2d6077d6a2293bd3146.jpg
https://s5.kh1.co/__image/w=650,h=379,q=100/d6/d6b319bd04f14e2ea619eef706d9f828bf419f02.jpg
https://s4.kh1.co/__image/w=650,h=379,q=100/05/0510379c20589a8f40085bad22d3220588594ca8.jpg

ប្រភពកោះសន្តិភាព

Riem Pov
Justin

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T