ម៉ារីម៉ា ទើបល្បីរាងធាត់ដូចជ្រូកក្រោយសម្រាលកូនទី២កាលមុនសោះ ពេលនេះ រាងតូចស្អាតវិញបាត់

//s5.kh1.co/4d/4d906567cc715dd4c52790f8a14cde3b7d8c8184.jpg
តារា & កម្សាន្ដ

 ២៦-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ហ្វីលីពីន៖ ប្រិយមិត្តដែលជាអ្នកតាមដានរឿងរ៉ាវរបស់តារាសម្តែងប្រចាំប្រទេសហ្វីលីពីននាង Marian Rivera ហៅម៉ារីម៉ា ច្បាស់ជាជ្រាបហើយថា តារាស្រីរូបនេះទើបតែសម្រាលបានកូនប្រុសជាទីស្រលាញ់មួយមានឈ្មោះថា Jose Sixto។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត កាលពីថ្មីៗនេះដែរ ខ្មែរឡូត ក៏បានចុះផ្សាយម្តងរួចមកហើយ អំពីរូបរាងរបស់នាង Marian Rivera ថានាងមានរូបរាងផ្លាស់ប្តូរខ្លាំង ទៅជាធាត់ក្រោយពីសម្រាលបានកូនប្រុសទី២ ដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល និងស្រឡាំងកាំងមិនតិចនោះទេ។

យ៉ាងណាក្តី​ ស្រាប់តែប៉ុន្មានថ្ងៃមុននេះវិញ នាង Marian Rivera បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្ររបស់ខ្លួនភ្ញាក់ផ្អើលសារជាថ្មី ក្រោយឃើញតារាស្រីរូបនេះបង្ហោះរូបមួយសន្លឹក បង្ហាញពីការផ្លាស់ប្តូររូបរាងយ៉ាងឆាប់រហ័ស ពីរូបរាងធាត់សុទ្ធតែសាច់ដូចជ្រូក បែរជាមកមានរាងស្លីមស្អាតត្រឹមរយៈពេលខ្លី។

ទោះជាយ៉ាងណាក្តី ទាំងនេះបានបង្ហាញថា ក្រោយពីផ្ទុះរឿងរ៉ាងនាង Marian មានរូបរាងមិនស្អាត នាងបានចាប់ផ្តើមខិតខំហាត់ប្រាណឡើងវិញ ដើម្បីឲ្យរូបរាងដ៏ស្អាតកាលពីមុនដែលជាប់ឈ្មោះជាស្រីស្អាតប្រចាំប្រទេសរបស់ខ្លួនមកវិញ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ម៉ារីម៉ា កាលមុន
ម៉ារីម៉ា កាលមុន
ម៉ារីម៉ា កាលមុន
ម៉ារីម៉ា កាលមុន
ម៉ារីម៉ា កាលមុន
ម៉ារីម៉ា កាលមុន
ម៉ារីម៉ា ពេលនេះ
ម៉ារីម៉ា ពេលនេះ
ម៉ារីម៉ា ពេលនេះ
ម៉ារីម៉ា ពេលនេះ
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T