G-Devith ចូលរួមសម្ដែងក្នុងការប្រគំតន្រ្តី «Reborn» ជាមួយកម្មវិធីតន្រ្តី Pleng by Smart

//s4.kh1.co/f7/f7b1ec772dcd8a87e3d6bfb0268383d0139aa2f6.jpg
តារា & កម្សាន្ដ

 ២៦-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ ថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១៩៖ ដើម្បីផ្ដល់នូវភាពសប្បាយរីករាយបន្ថែមពីលើ​អាល់ប៊ុមបទចម្រៀងទី១របស់ខ្លួនឈ្មោះថា «Reborn»  ជាមួយកម្មវិធីតន្រ្តី Pleng by Smart តារាចម្រៀងរ៉េប និងជាតារាល្បីខាងម៉ូតសម្លៀកបំពាក់ លោក ងួន ចាន់ដេវីត ឬគេស្គាល់ដោយខ្លីថា G-Devith បានចូលរួមសម្ដែងក្នុងការប្រគំតន្រ្តីឈ្មោះថា «Reborn» ដែលធ្វើឡើងនៅផ្សារទំនើប អ៊ី​អន សែនសុខ ដោយមានអ្នកគាំទ្រវ័យក្មេងជាច្រើនចូលរួម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រគំតន្រ្តី «Reborn» Pleng by Smart
ការប្រគំតន្រ្តី «Reborn» Pleng by Smart
ការប្រគំតន្រ្តី «Reborn» Pleng by Smart
ការប្រគំតន្រ្តី «Reborn» Pleng by Smart
ការប្រគំតន្រ្តី «Reborn» Pleng by Smart
ការប្រគំតន្រ្តី «Reborn» Pleng by Smart

            អាល់ប៊ុម បទចម្រៀង «Reborn» ត្រូវបានប្រកាសចេញជាលើកដំបូងកាលពីខែកក្កដា ដោយ​មានបទចម្រៀងថ្មីចំនួន៩បទដែលឆ្លុះបញ្ចាំងពីអាជីពក្នុងវិស័យតន្ត្រីរបស់ G-Devith ហើយបទចម្រៀងនេះកំពុងតែទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រវ័យក្មេងដែលចូលចិត្តវិស័យតន្រ្តី។ លោក G-Devith បាននិយាយថា៖

«ខ្ញុំសូមថ្លែងអំណរគុណដល់អ្នកគាំទ្រទាំងអស់ ដែលបានចូលរួមក្នុងការប្រគំតន្រ្តីនៅថ្ងៃនេះ។ ការចេញអាល់ប៊ុមបទចម្រៀង និងការប្រគំតន្រ្តី «Reborn» ទី១នេះ គឺជាស្នាដៃដ៏សំខាន់មួយសម្រាប់ខ្ញុំ។ ស្នាដៃនេះឆ្លុះបញ្ចាំងពីដំណើរជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំ រហូតមកដល់ពេលនេះ ហើយខ្ញុំពិតជារំភើបរីករាយក្នុងការចែករំលែកបទពិសោធន៍តន្ត្រីថ្មីទាំងអស់នេះជាមួយអ្នកគាំទ្ររបស់ខ្ញុំតាមរយៈកម្មវិធី Pleng by Smart»។

ការប្រគំតន្រ្តី «Reborn» Pleng by Smart
ការប្រគំតន្រ្តី «Reborn» Pleng by Smart
ការប្រគំតន្រ្តី «Reborn» Pleng by Smart
ការប្រគំតន្រ្តី «Reborn» Pleng by Smart
ការប្រគំតន្រ្តី «Reborn» Pleng by Smart
ការប្រគំតន្រ្តី «Reborn» Pleng by Smart

អាល់ប៊ុមនេះ ត្រូវបាននិពន្ធឡើង និងបានចាប់ផ្ដើមថតកាលពីដើមឆ្នាំ ២០១៩ បន្ទាប់ពីលោក G-Devith បានចុះហត្ថលេខាលើកិច្ចសន្យាមាតិកាចម្រៀងផ្ដាច់មុខជាមួយនឹងក្រុមហ៊ុន Smart Axiata នៅកាលពីខែវិច្ឆិកាឆ្នាំ២០១៨ ។កម្មវិធី Pleng by Smart ដែលត្រូវបានដាក់ឲ្យដំណើរការកាលពីខែកុម្ភៈ ឆ្នាំ ២០១៩ គឺជាបណ្ណាល័យកម្សាន្តឌីជីថលដ៏ធំបំផុតក្នុងប្រទេសកម្ពុជា ដោយមានបទចម្រៀងខ្មែរ និងអន្តរជាតិច្រើនជាង ១ លានបទ ហើយផ្ដល់ភាពងាយដល់អ្នកប្រើប្រាស់។ លើសពីនេះ​ទៅ​ទៀតការភ្ជាប់ជាមួយកម្មវិធី Pleng by Smart Pro ផ្តល់ជូនការទាញយកបទចម្រៀង ដោយគ្មានដែនកំណត់ ក៏ដូចជាអាចស្ដាប់បទចម្រៀងលំដាប់ពិភពលោកតាមអនឡាញបានដោយសេរី ឬក៏អាចស្តាប់ការផ្សាយផ្ទាល់តាមកម្មវិធីវិទ្យុផងដែរ។
 កម្មវិធី Pleng by Smart ត្រូវបានធ្វើឲ្យល្អប្រសើរជាប្រចាំលើចំណុចជាច្រើនដូចជា ផ្នែកបច្ចេកទេស ធ្វើឲ្យមានល្បឿនកាន់តែលឿន ឆ្លើយតបកាន់តែរហ័ស និងងាយស្រួលក្នុងការប្រើប្រាស់ បន្ទាប់ពីប្តូរឈ្មោះពី Smart Music ៕

ការប្រគំតន្រ្តី «Reborn» Pleng by Smart
ការប្រគំតន្រ្តី «Reborn» Pleng by Smart
ការប្រគំតន្រ្តី «Reborn» Pleng by Smart
ការប្រគំតន្រ្តី «Reborn» Pleng by Smart
ការប្រគំតន្រ្តី «Reborn» Pleng by Smart
ការប្រគំតន្រ្តី «Reborn» Pleng by Smart
ការប្រគំតន្រ្តី «Reborn» Pleng by Smart
ការប្រគំតន្រ្តី «Reborn» Pleng by Smart
ទេព បូព្រឹក្សងួន ចាន់ដេវីត
Peng Seyha
ប៉េង សីហា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T