ផ្ទុះការគាំទ្របន្ទាប់ពី បេក្ខភាពX Factor កែវ ចាន់ដាលីន បកស្រាយបទ«You Better stop» (មានវីដេអូ)

//s4.kh1.co/03/03fbc3de5b2039dbc6b9aeaffc74ed24cd4d454e.jpg
តារា & កម្សាន្ដ

 ២៦-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖​​ បន្ទាប់ពីបេក្ខភាព ប្រចាំកម្មវិធីអន្ដរជាតិដ៏ល្បី X Factor បានឆ្លងកាត់ការប្រកួតប្រជែងអស់ជាច្រើនសប្ដាហ៍រួចមក គេសង្កេតឃើញថា នៅសល់សុទ្ធតែ អ្នកដែលពោរពេញដោយសមត្ថភាពសិល្បៈដ៏ពិសេស​​ និងមានទឹកដមពិរោះ មិនចាញ់គ្នានោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង​​ កាលពីម្សិលមិញ កម្មវិធីនេះបានឈានចូល វគ្គថ្មីមួយទៀត  Judge's House ដែលកាន់តែមានភាពតឹងតែងជាងមុន​​ និងសម្រិតសម្រាំងយកតែ បេក្ខជនជើងខ្លាំង ដើម្បីបន្តទៅវគ្គLive Show តែប៉ុណ្ណោះ។​

ក្នុងនោះដែរ បេក្ខនារី កែវ ចាន់ដាលីន ដែលប្រិយមិត្តបានស្គាល់យ៉ាងច្រើន​ ដោយសារតែសមត្ថភាពបកស្រាយបទចម្រៀងជា ភាសាអង់គ្លេសបានយ៉ាងល្អ បានលើកយកបទ« You Better Stop» មកច្រៀងនៅវគ្គនេះ ព្រមទាំងស្រែកបានយ៉ាងល្អ។

បន្ថែមពីនេះ ដាលីន បកស្រាយបទចម្រៀងមួយបទនេះ​​ បានយ៉ាងរលូន និងពិរោះរណ្ដំ​​ អមដោយកាយវិការចូលតួ តាមបទចម្រៀងផងនោះ ធ្វើឲ្យគណៈកម្មការ និងទស្សនិកជន​ ពេញចិត្តស្ដូក និងសរសើរចំពោះរូបនាងគ្រប់គ្នាតែម្ដង៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖

 កែវ ចាន់ដាលីន
 កែវ ចាន់ដាលីន
 កែវ ចាន់ដាលីន
កែវ ចាន់ដាលីន
 កែវ ចាន់ដាលីន ពេលច្រៀងបទ«You Better Stop»
 កែវ ចាន់ដាលីន ពេលច្រៀងបទ«You Better Stop»
 កែវ ចាន់ដាលីន ពេលច្រៀងបទ«You Better Stop»
 កែវ ចាន់ដាលីន ពេលច្រៀងបទ«You Better Stop»
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T