ចំពោះមនុស្សមួយចំនួន បើនិយាយពីការហោះហើរ គឺវាពិតជាអផ្សុក អង្គុយមិនស្រួលខ្លួន និងជាបទពិសោធន៍័ដ៏អាក្រក់មួយ។ ប៉ុន្ដែចំពោះយន្ដហោះ ឯកជនរបស់អ្នកជំនួញទាំងនេះវិញ ដែលសំរាប់អ្នកមានកំពូលៗជិះ។

យន្ដហោះដ៏អស្ចារ្យទាំងនោះ មានបំពាក់ដោយរោងកុន អាងងូតទឹក ទូចិញ្ចឹមត្រី កន្លែងដាក់រថយន្ដ កំរាលស្មៅ បន្ទប់ប្រគំតន្រ្ដី រាជបល្ល័ង្គ ចង្ក្រានធ្វើម្ហូប និងកៅអីមាស។ សំភារៈនិមួយៗគឺត្រូវបានរចនាដោយម្ចាស់នៃ យន្ដហោះ ដែលសំរាប់ពួកគេមកធ្វើការ ឬ ធ្វើដំណើរកំសាន្ដ។ រូបខាងក្រោមនេះ គឺជារូបភាពដែលថតចេញពីយន្ដហោះ របស់អ្នកមានឋានៈខ្ពស់ និងជាមាហាសេដ្ឋីលំដាប់ខ្ពស់ ហើយ៩០ភាគរយនៃសំភារៈក្នុងយន្ដហោះរបស់គេ មិនបានឲ្យផ្សព្វផ្សាយនោះទេ។ ម្ចាស់យន្ដហោះឯកជន មានដូចជា លោក ឈិនឡុង (Cackie Chan) ព្រះអង្គម្ចាស់នៃប្រទេស អារ៉ាប់ (Al-Waleed bin Talal) និងលោក Donald Trump។ យន្ដហោះរបស់លោក ឈិនឡុង មានឈ្មោះរបស់គាត់ និងរូវបនាគនៅផ្នែកម្ខាងនៃយន្ដហោះ។ ចំពោះព្រះអង្គម្ចាស់ Sl-Waleed វិញមានយន្ដជាច្រើនដែលជាកម្មសិទ្ធរបស់គាត់ ហើយក្នុងនោះមានសាលប្រគំតន្ដ្រី ដែលមានព្យា៉ណូមួយដ៏ធំទៀត។ ចំនែកឯយន្ដហោះរបស់លោក Donald Trump គឺមានរោងគុន ដែលបំពាក់ដោយ 18 IMAX-level speakers។

តើប្រិយមិត្តយល់យ៉ាងណាចំពោះការជិះយន្ដហោះ និងយល់យ៉ាងណាចំពោះយន្ដហោះដ៏ស៊ីវិល័យខាងក្រោមនេះ?











កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]