​ព្រួយបារម្ភពីគូដណ្តឹងពេក ទើបគាត់​សម្រេចចិត្តធ្វើបែបនេះ​

//s5.kh1.co/7d/7ddf43b4f96adde566c79233a3617eeb86e8c602.jpg
សង្គម

 ២៦-សីហា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

រាជធានី​ភ្នំពេញ ៖ ​បុរស​​ម្នាក់​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​គីឡូម៉ែត្រ​លេខ​៦​ ដើម្បី​អោយ​សមត្ថកិច្ច​ជួយ​អន្តរា​គម​ន៍​ក្នុងករណីមួយ ដោយ​សង្ស័យ​ថា គូ​​ដណ្តឹង​របស់​ខ្លួន ត្រូវ​បាន​មេខ្យល់​នាំ​យក​ទៅ​លក់​នៅ​ប្រទេស​ចិន​ ព្រមទាំង​ទ​ទូ​ច​សុំ​អោយ​សមត្ថកិច្ច​ហៅ​បងស្រី​របស់​មេខ្យល់​មក​​ធ្វើការ​សាកសួរផងដែរ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​ហេតុការណ៍ខាងលើ​​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កើត​ឡើង​កាលពី​ម៉ោង​១០​និង​​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤​ ខែសីហា​ ឆ្នាំ​២០១៩​ នៅ​ប៉ុស្តិ៍​រដ្ឋបាល​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ ។ បន្ទាប់​ពីនារី​ជា​គូ​ដណ្តឹង​បាន​ទាក់​ទង​តាម​ហ្វេ​ស​ប៊ុ​កថា ខ្លួន​ត្រូវ​បាន​គេ​នាំ​យក​ទៅ​ប្រ​ទស​ចិន ហើយ​កំពុង​តែ​លតោល​​អត់​ផ្ទះសំណាក់​នៅ​ព្រំ​ប្រទល់​ក្នុង​ប្រទេស​វៀតណាម​និង​ចិន​ ។ ​ទោះបីជា​យ៉ាងណា​នេះ​ ជា​ការ​ព្រួយ​បារ​ម្ភ​របស់​បុរស​ជា​គូ​ដណ្តឹង​ព្រោះ​នារី​ដែល​ជា​គូរ​ដណ្តឹង​បាន​ចាកចេញពី​ប្រទេស​ទៅ​ជាមួយ​នារី​ម្នាក់​ទៀត​ដែល​គេ​សង្ស័យ​ថា​ជា​មេខ្យល់​ ដោយ​ពុំ​បាន​ប្រាប់​ឪពុក​ម្តាយ និង​គូ​ដណ្តឹង​អោយ​បានដឹង​ឡើយ​។

​បុរស​ម្នាក់​ខាងលើ​ដែល​មក​ដាក់​ពាក្យបណ្តឹង​នោះ​ឈ្មោះ​អ៊ុ​ក សុ​ជាតិ​ អាយុ​៣៣​ឆ្នាំ​ រស់នៅ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ជា​អតីត​ពលករ​កូរ៉េ​ និង​កំពុង​រៀន​ភាសា​ជប៉ុន​ត្រៀម​ទៅ​ធ្វើ​ជា​ព​លករ​នៅ​ប្រទេស​ជប៉ុន​​នា​​ពេល​ខាង​មុខ​នេះ ។ ​ចំណែក​នារីជា​គូ​​ដណ្តឹង​ឈ្មោះ​ញ៉ សុខ​ច​ន្ទ័​ ហៅ​តក់ អាយុ​២១​ឆ្នាំ​ រស់នៅ​ភូមិ​អ្នក​លឿន ឃុំ​រ៉ា​ក់​ជ័យ ស្រុក​បាភ្នំ ខេត្តព្រៃវែង​ ។​ រីឯ​​នារី​ដែល​រង​ការ​ចោទប្រកាន់ថាជា​មេខ្យល់​​ខាងលើ​​នេះ​​ឈ្មោះ ថោ​ង ស្រី​រ័​ត្ឋ​ អាយុ​ជាង​២០​ឆ្នាំ ​ស្នាក់​នៅ​មិន​ពិតប្រាកដ​។

តាម​ប្រភពពី​បុរស​ខាងលើ​បានអោយ​ដឹង​ថា​ ​គាត់​​បាន​ស្គាល់​​នារីជា​គូដណ្តឹង​​តាម​រយៈ​ការ​លេង​ហ្វេ​ស​ប៊ុ​ក ហើយ​បាន​ស្រលាញ់​គ្នា​អស់​រយៈ​​ពេល​ប្រមាណ​៣​ឆ្នាំ​មកហើយ​ ខ​ណៈ​​ពេល​ដែល​​គាត់​​ជា​ពលករ​នៅ​ប្រទេស​កូរ៉េ ។ ​បន្ទាប់​ពី​ស្រលាញ់​គ្នា​យ៉ាង​ល្អូក​ល្អឺ​នហើយ លុះ​ពេលគាត់​ត្រឡប់​​មក​ពី​កូរ៉េ​វិញ​ គាត់​​ក៏​បាន​ចូល​ដណ្តឹង​នាង​កាលពី​១​ឆ្នាំ​មុន ​ដើម្បី​យក​ធ្វើ​ជា​គូ​អនាគត ។​ លុះ​ក្រោយមក​ពួក​​គាត់​ក៏​បាន​សម្រេចចិត្ត​ប្រឡង​ចូល​រៀន​ភាសា​ជប៉ុន​ជាប់​ទាំ​២​នាក់ ដើម្បី​ទៅ​ធ្វើ​ជា​ពលករ​នៅ​ប្រទេស​ជប៉ុន តែ​​គាត់​​រៀន​ចប់​មុន​ហើយ​ត្រៀម​ទៅ​ធ្វើ​ពលករ​នៅប្រទេស​ជប៉ុន​​នា​ខែ​​ធ្នូ ​ឆ្នាំ​នេះ ចំណែក​​នារីជាគូដណ្តឹង​​គឺ​ទៅ​ជប៉ុន​នៅ​វគ្គ​បន្ទាប់​។

តាម​​ប្រភពដដែល​​បាន​បន្ត​​ថា ស្រាប់តែ​នៅ​វេលា​ម៉ោង​ប្រមាណ​២​យប់​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​២៣​ ខែសីហា នារីជា​គូ​ដណ្តឹង​​បាន​ទូរស័ព្ទ​មក​គាត់​តាម​រយៈ​​ហ្វេ​ស​ប៊ុ​ក​ ដោយ​ប្រាប់​ថា ​រូបគេ​​ត្រូវ​បាន​ស្ត្រី​ឈ្មោះ ថោ​ង​ ស្រីរ​ត្ឋ័​ នាំ​យក​ទៅ​ប្រទេស​ចិន ហើយ​បាន​ទៅ​ដល់​ព្រំ​ប្រទល់​ប្រទេស​វៀតណាម-ចិន​តាំងពី​ថ្ងៃ​២០​ សីហា ដោយ​ពុំ​មានផ្ទះ​សំណាក់​ដេក​នោះ​ទេ​ ។ ​ការ​ទាក់ទង​គ្នា​រហូត​ដល់​វេលា​ម៉ោង​ប្រមាណ​ជាង​១​រសៀល​ក៏​ត្រូវ​នារីជា​គូ​​ដណ្តឹង​ប្រាប់​​គាត់​ថា មាន​ថៅកែ​ជា​ជនជាតិ​ចិន​យក​រថយន្ត​មក​ដឹកនាង​​ចូល​ប្រទេស​ចិន​​ហើយ​បន្ទាប់​មក​ទាក់ទង​លែង​បាន​ទៀត ដោយសារ​​ហ្វេ​ស​ប៊ុ​ក​ត្រូវ​គេ​ BLOCK​ ចោល​។

តាម​ប្រភព​ដដែល​បានបន្ត​ទៀត​​​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ​ខែសីហា ​គាត់​​បាន​ទទួល​ឆាត​ពី​ស្ត្រីម្នាក់​​ដែល​សង្ស័យ​ជា​មេខ្យល់ ដោយ​ស្ត្រីនោះ​បាន​ប្រាប់​​គាត់​ថា បើ​ចង់អោយ​នាងជា​គូដណ្តឹង​​ត្រឡប់​មក​វិញ​ ​ត្រូវ​​ផ្ញើ​លុយ​ទៅ​អោយ​ ។ ក្រោយមក​ ​ហ្វេ​ស​ប៊ុ​កក៏​ត្រូវ​បាន​ BLOCK​ចោល​ទៀត ​។

​បន្ទាប់​ពី​ដាក់​ពាក្យបណ្តឹង​​រួច​មក នគរបាល​ក៏​បាន​ហៅ​បងស្រី​​របស់ស្ត្រីជា​មេខ្យល់​មក​ធ្វើ​ការ​សាកសួរដែរ ​តែ​នាង​ប្រាប់​ថា អត់​ដឹង​នោះ​ទេ ។ ​ទោះបីជា​យ៉ាងណា បុរស​​ម្នាក់​ខាងលើ​​នោះ​ថា នៅ​មុន​ពេល​ឡើង​រថយន្ត​​ធ្វើ​ដំណើរ​​ទៅ​ប្រទេស​វៀតណាម​ គឺ​ស្ត្រី​ជា​មេខ្យល់​​ឈ្មោះ​ថោ​ង ​ស្រីរ​ត្ឋ័​ បាន​មក​រៀបចំ​អី​វ៉ា​ន់​ចេញពីផ្ទះ​បងស្រី​របស់​​ខ្លួន​នៅ​ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦​។

តាម​ប្រភពពី​អ្នក​ធ្លាប់​ស្គាល់​ស្ត្រី​ឈ្មោះ​ថោ​ង​ ស្រីរ​ត្ឋ័ បាន​រៀបរាប់​ឱ្យ​ដឹង​ថា កន្លង​មក​នាង​គឺជា​អ្នក​ធ្លាប់​រកស៊ី​​នាំនារី​ក្រមុំ​ៗ​យក​ទៅ​ឱ្យ​តា​ៗ​​ដែល​មាន​លុយ​​ ជា​ហេតុ​ធ្វើ​អោយ​គេ​មានការ​សង្ស័យ​ថា នាង​បាន​នាំ​​នារី​ដែល​ជា​គូ​​ដណ្តឹង​បុរស​ខាងលើ​យក​ទៅ​លក់​នៅ​ប្រទេស​ចិន​។

​តាមប្រភពពី​​បុរស​ម្នាក់​ខាងលើ​បានអោយ​ដឹង​ទៀត​ថា នៅ​ថ្ងៃ​ច័ន្ទ​​ ទី​​២៦ សីហា ​គាត់​នឹង​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ស្ថានទូត​ចិន ដើម្បី​អោយ​ជួយ​អន្តរាគមន៍​នាំនារី​​ជា​គូ​​ដណ្តឹង​​បាន​ត្រឡប់​មក​ប្រទេសកម្ពុជា​​វិញ ។​

ទោះបីជា​យ៉ាងណា ទាក់ទិននឹងករណី​ខាងលើនេះ​ដែរ គេ​ពុំ​ដឹង​អោយ​ច្បាស់​ថា នាង​ត្រូវ​បាន​គេ​នាំ​យក​ទៅ​លក់​ពិតប្រាកដ​ ឬ​យ៉ាងណា​នោះ​ទេ ៕

https://s4.kh1.co/__image/w=621,h=828,q=100/3e/3e4048413ffe14c2d11bc52c996a19f0bba01d27.jpg
https://s6.kh1.co/__image/w=650,h=379,q=100/b7/b70780ed20956769d577301a523326a9f4a052f0.jpg
https://s4.kh1.co/__image/w=590,h=491,q=100/c3/c388083072eeae88ed6dcd0424e31f9a1d5db58b.jpg
https://s6.kh1.co/__image/w=650,h=379,q=100/86/86a6d581ca428f4e7fa5f16bb37c33613819d63a.jpg
https://s5.kh1.co/__image/w=650,h=379,q=100/4e/4e0e7919b6e383998987e421e7baefa35c10a137.jpg
https://s5.kh1.co/__image/w=650,h=379,q=100/d6/d695b80128d389057ae45def31067fa138bea793.jpg
https://s4.kh1.co/__image/w=650,h=379,q=100/94/9409832754bed706afe886b6c60f322b7b99f813.jpg
https://s6.kh1.co/__image/w=650,h=379,q=100/83/830e628f7a3fbd5a77e618ccba88d02d1faad23b.jpg
https://s5.kh1.co/__image/w=650,h=379,q=100/a9/a9c17c096053ca55395d23a177c425a45a8c462c.jpg
https://s5.kh1.co/__image/w=650,h=379,q=100/12/127201ed3e048c70d5755cba1249c1d10edac8ff.jpg

ប្រភពកោះសន្តិភាព

Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T