PSG ត្រៀមជះលុយ ១០០លាន ទិញខ្សែប្រយុទ្ធមួយរូបពីអង់គ្លេស ដើម្បីមកជំនួស Neymar

//s4.kh1.co/c5/c534bbb25fe314b44d05c54dd6e7cdbd9cc25f37.jpg
កីទ្បា

 ២៥-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

បារាំង៖ ក្លិបអ្នកមាននៅបារាំង Paris Saint-Germian ត្រូវបានគេរាយការណ៍មកថាកំពុងតែអន្ទងចង់បានខ្សែប្រយុទ្ធតម្លៃ ១០០លានផោនរបស់ Crystal Palace កីឡាករ Wilfried Zaha

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Wilfried Zaha
  កីឡាករ Wilfried Zaha

Zaha ស្ទើរតែចាកចេញពី Crystal Palace ទៅហើយមុនពេលទីផ្សារទិញកីឡាករចូលនៅអង់គ្លេសមិនទាន់បិទ ដោយក្លិប Arsenal និង Everton តាមប្រមាញ់រូបគេយ៉ាងខ្លាំង។ យ៉ាងណាមិញក្លិបទាំង ២នោះមិនអាចនាំយក Zaha បាននោះទេដោយ Crystal Palace ទាមទារតម្លៃខ្លួនរហូតដល់ ១០០លានផោនចំពោះខ្សែប្រយុទ្ធជម្រើសជាតិកូតឌឺវ័ររូបនេះ។

បើតាមប្រភពព័ត៌មានគួរឲ្យជឿទុកចិត្តមួយបានឲ្យដឹងថា PSG បាននិងកំពុងរៀបចំដើម្បីបញ្ជូនភ្នាក់ងាររបស់ខ្លួន មកកាន់អង់គ្លេសក្នុងគោលបំណងមកចរចាទិញយក Zaha ទៅជំនួសកន្លែងរបស់ Neymar ដែលមានភាគរយខ្ពស់ក្នុងការចាកចេញពីទឹកដីបារាំង។

  កីឡាករ Wilfried Zaha
  កីឡាករ Wilfried Zaha

គួរបញ្ជាក់ផងដែរថា Zaha ទើបតែចុះកិច្ចសន្យាថ្មីបន្ត ៥ឆ្នាំទៀតនៅកីឡដ្ឋាន Selhurst Park កាលពីរដូវក្ដៅរដូវកាលមុន ប៉ុន្តែគេជឿថា Crystal Palace នឹងលក់ខ្សែប្រយុទ្ធរូបនេះឲ្យតែចរចាតម្លៃត្រូវ៕

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T