ក្រសួងធនធានទឹក ប្រាប់ឲ្យប្រជាពលរដ្ឋរស់នៅតាមដងទន្លេ មានការប្រុងប្រយ័ត្ន ចំពោះល្បឿននៃការហក់ឡើងនៃទឹកទន្លេ ជៀសវាងជួបគ្រោះថ្នាក់ជាយថាហេតុ

//s5.kh1.co/7a/7a7b1b27f4d47138f22e995d55ad69426ea1ce0b.jpg
សង្គម

 ២៥-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃអាទិត្យ ទី២៥ ខែសីហានេះ បានសេចក្តីជូនដំណឹងបន្ថែម ស្តីពីស្ថានភាពទឹកទន្លេមេគង្គ ដោយបញ្ជាក់ថា ដោយសារតែឥទ្ធិពលនៃជ្រឡងប្រព័ន្ធសម្ពាធទាម ដែលបច្ចុប្បន្ន នៅតែបន្តលាតសន្ធឹងលើតំបន់នៃអាងទន្លេមេគង្គភាគខាងលើ ក្នុងទឹកដីប្រទេសវៀតណាម ឡាវ និងថៃ ដែលជាហេតុបង្ហឲ្យមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កត្តាដូចនេះ ធ្វើឲ្យទឹកទន្លេមេគង្គស្ថិតក្នុងទឹកដីកម្ពុជា ក៏ហក់ឡើងទន្ទឹមគ្នាផងដែរ ដោយមានកម្រិត៖
* នៅស្ថានីយជលសាស្ត្រស្ទឹងត្រែងទឹកនឹងអាចឡើងដល់កម្ពស់ ៩.៥ម៉ែត្រ។* នៅស្ថានីយជលសាស្ត្រក្រចេះទឹកនឹងអាចឡើងដល់កម្ពស់ ១៩.៥ម៉ែត្រ។* នៅស្ថានីយជលសាស្ត្រកំពង់ចាមទឹកនឹងអាចឡើងដល់កម្ពស់ ១២ម៉ែត្រ។* នៅស្ថានីយជលសាស្ត្រភ្នំពេញ (ចតុមុខ) ទឹកអាចឡើងដល់កម្ពស់ ៧.៥ម៉ែត្រ។

ស្ថានភាពបែនេះ នឹងធ្វើឲ្យទឹកទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប ទឹកនឹងហូរចូលតាមបណ្តាព្រែក ឬតាមរយៈទីទំនាប់ខ្លាំង។

ជាមួយគ្នានេះ ក្រសួងអំពាវនាវដល់អាជ្ញាធរដែនដី បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេ សូមមានវិធានការថែរក្សាទឹកទុក និងមានការប្រុងប្រយ័ត្នដែលអាចបណ្តាល មកពីល្បឿននៃការហក់ឡើង និងគ្រោះថ្នាក់ជាយថាហេតុណាមួយ៕

https://s6.kh1.co/__image/w=650,h=491,q=100/52/527a36fbaeabc76d61ec91c40c379a8769fa1b52.jpg

ប្រភព៖ Freshnews

Keo Nika
KK

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T