បុរសម្នាក់ឈឺជុះទប់មិនជាប់ ឈូសចូលទៅក្រោមទូការ៉េម (មានវីដេអូ)

//s4.kh1.co/04/049aa234ee745bf07af25dc0f176afc28f19374d.jpg
សង្គម

 ២៥-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

តួកគី៖ ថ្មីៗកន្លងទៅនេះ មានបុរសម្នាក់ឈឺជុះចង់ចូលបង្គន់ ប៉ុន្ដែបែរជាទប់មិនជាប់ ក៏លេចដាក់លើឥដ្ឋ ក្នុងហាងទំនិញមួយកន្លែងនៅក្នុងខេត្ត Sakarya ប្រទេសតួកគី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមវីដេអូដែលបានថតដោយកាមេរ៉ាសុវត្ថិភាពបានបង្ហាញឲ្យឃើញ បុរសម្នាក់ (មិនបញ្ចេញអត្តសញ្ញាណ) ឈឺជុះលេចតាមចន្លោះជើងខោ ធ្លាក់ទៅលើឥដ្ឋ ខណៈពេលកំពុងដើរទិញអីវ៉ាន់នៅក្នុងហាងទំនិញ។ បន្ទាប់មក អំឡុងពេលកំពុងរង់ចាំគិតប្រាក់ គាត់ក៏បានលេចដាក់ទៅលើឥដ្ឋម្ដងទៀត។ គាត់បានព្យាយាមឈូសចូលទៅក្រោមទូការ៉េមដែលនៅជិតនោះ ដើម្បីកុំឲ្យមាននរណាម្នាក់ឃើញ ប៉ុន្ដែបែរជាធ្វើឲ្យប្រលាក់កាន់តែខ្លាំងឡើងទៅវិញ។ នៅពេលដែលបុគ្គលិកមកដល់ គាត់ធ្វើព្រងើយដូចជាគ្មានអ្វីកើតឡើង និងដើរចេញទៅបាត់បន្ទាប់ពីគិតប្រាក់ហើយ។

ទិដ្ឋភាពក្នុងហាងទំនិញ
ទិដ្ឋភាពក្នុងហាងទំនិញ
ទិដ្ឋភាពក្នុងហាងទំនិញ
ទិដ្ឋភាពក្នុងហាងទំនិញ

គេក៏មិនបានដឹងថាម្ចាស់ហាងទំនិញនោះនឹងចាត់វិធានការយ៉ាងណាទេចំពោះហេតុការណ៍ខាងលើនេះ៕ 

សូមទស្សនាវីដេអូខាងក្រោម៖

Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T