តាមពិតមកពីបែបនេះសោះ បានKangnam ស្រកទម្ងន់រហូតដល់១៥ គីឡូ

//s4.kh1.co/08/081618dac75255b71ff6fe9faa547616fe6532d5.jpg
តារា & កម្សាន្ដ

 ២៥-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

កូរ៉េ​ខាង​ត្បូង៖ នៅ​ក្នុង​ភាគ​ថ្មី​នៃ​កម្ម​វិធី​Battle Trip កាល​ពី​ពេលថ្មី​ៗ​នេះ តារា​ចម្រៀង​ប្រុស​Kangnam បាន​បញ្ជាក់​​ថា​រូប​គេ​បា​ន​ស្រកគីឡូ ​រហូត​ដល់​១៥​គីឡូ​ ហើយ​មិត្ត​ស្រី​របស់​គេ​Lee Sang Hwa គឺជាដើម​ហេតុ​នឹង​ជា​ ​អ្នក​ដែល​ទទួល​ខុស​ត្រូវ​ ក្នុងរឿង​នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុង​អំឡុង​ពេល​ដែល​ថត ​កម្ម​វិធី​របស់​ទូរទស្សន៍​របស់​KBS ដែល​បាន​ចាក់​ផ្សាយ​កាល​ពី ថ្ងៃ​ទី២៤​ ខែ​សីហា​កន្លង​ទៅ​នេះ​ Kangnam បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ព្រម​ទាំង​ពិធី​ករ មាន​ការ​ភ្ញាក់​ផ្អើល នៅ​រូប​រាង​ដ៏ស្គម​ប្លែក​របស់​Kangnam ហើយ​​រូប​គេបាន​​បញ្ជាក់​ថា៖

 "ខ្ញុំ​បាន​ស្រក ​អស់​១៥​គីឡូហើយ​​"។

យ៉ាង​ណា​មិញ ​នៅពេល​ដែលសាក​សួរ​ ​ដល់​អាថ៌​កំបាំង​ដែល ​តារាចម្រៀង​រូប​នេះស្រក​គីឡួ​គឺ ​បាន​ធ្វើ​ឲ្យ​អ្នក​គ្រប់គ្នា​ទប់សំណើច ​សឹង​តែ​មិន​ចង់​បាន​ ដោយ​តារា​ប្រុស​រូប​នេះ​បាន​និយាយ​ដដែល​ៗ​ថា គឺ​មក​ពី​មិត្ត​ស្រី​របស់គេ។

 “នាង​បាន​ខិត​ខំ ​រត់​យ៉ាង​ខ្លាំង​។ ពួក​យើង​តែង​តែ ​រត់​ជាមួយ​គ្នា​។ ពួក​យើ​ង​ចាប់​ផ្តើម​ ការ​ណាត់​ជួប​គ្នា​ដោយ​ការ​រត់​ ហើយ​បញ្ចប់​ទៅ​វិញ​ដោយ ​ការ​រត់​ដូចគ្នា​ដែរ”។

ក្នុ​ង​ពេល​នោះ​ពិធី​ករSung Si Kyung បាន​សួរ​ថា៖

 “Ah,​ដូច្នេះ​នាង​បាន​នាំ ​អ្នកទៅរត់​​ជាមួយ​ ​ រាល់​ពេល​នាង​ចេញ​ទៅ​រត់​មែន​ទេ?” “បាទ”។

Kangnam​ ក៏​បាន​ឆ្លើយ​តបមួយម៉ាត់​យ៉ាង​ខ្លី​ បែប​កំប្លែង​​​ទៅ​វិញផងដែរ។ គួរបញ្ជាក់​ផងដែលថា​ Lee Sang Hwa ដែល​ជា​សង្សា​រ​របស់​Kangnam គឺ​​ជា​​បេក្ខភាព​ប្រកួត​ជិះស្គី ​អូឡាំ​ពិចក ដែល​ជា​ម្ចាស់​ជើង​ឯកមាសជា​ច្រើន​ ​ចាប់​តាំង​ពី​នាង​បាន​ចូល​ប្រកួត ​រហូត​មក​ទល់​នឹង​ពេល​នេះ៕

Kangnam មិន​ពេល​ឡើង​គីឡូ
Kangnam មិន​ពេល​ឡើង​គីឡូ
Kangnam​ ក្រោយ​ពេល​ឡើង​គីឡូ
Kangnam​ ក្រោយ​ពេល​ឡើង​គីឡូ
Kangnam​ មុននឹង​ ក្រោយ​ពេល​ឡើង​គីឡូ
Kangnam​ មុននឹង​ ក្រោយ​ពេល​ឡើង​គីឡូ
Kangnam​ មុននឹង​ ក្រោយ​ពេល​ឡើង​គីឡូ
Kangnam​ មុននឹង​ ក្រោយ​ពេល​ឡើង​គីឡូ
ពីមុន​នឹង​ឥឡូវ​នេះ​
ពីមុន​នឹង​ឥឡូវ​នេះ​
ពេលដែល​ស្រកអស់​១៥គីឡូ
ពេលដែល​ស្រកអស់​១៥គីឡូ
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T