Liverpool យកបាន ៣ពិន្ទុពី Arsenal ខណៈ Man UTD ស្គាល់បរាជ័យលើកដំបូង (មានវីដេអូ)

//s6.kh1.co/59/59e1365e7211652f1944e0fb19dca8358a3aa222.jpg
កីទ្បា

 ២៥-សីហា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

អង់គ្លេស៖ ការប្រកួតពានរង្វាន់លីគកំពូលអង់គ្លេស Premier League បានឈានដល់សប្ដាហ៍ទី៣ ហើយសម្រាប់ចុងសប្ដាហ៍នេះ ខណៈកាលពីម្សិលមិញបានបញ្ចប់ទៅ ៦ប្រកួត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រកួតដែលគួរឲ្យចាប់អារម្មណ៍ជាងគេនោះគឺ ហង្សក្រហម Liverpool ទទួលបាន ៣ពិន្ទុក្រោយយកឈ្នះកាំភ្លើងធំ Arsenal ក្នុងលទ្ធផល ៣-១ នៅកីឡដ្ឋាន Anfield។ ៣គ្រាប់របស់ក្រុមលោក Klopp រកបានដោយ Mohamed Salah ២គ្រាប់ និងខ្សែការពារ Joel Matip ១គ្រាប់ ខណៈគ្រាប់បាល់តែមួយរបស់ Arsenal រកបានដោយកីឡាករ Lucas Torreira។

សកម្មភាពការប្រកួតរវាង Liverpool និង Arsenal
សកម្មភាពការប្រកួតរវាង Liverpool និង Arsenal

រីឯប្រកួតមួយទៀតដែលគួរឲ្យចាប់អារម្មណ៍ផងដែរនោះគឺ Manchester United បានទទួលបរាជ័យលើកដំបូងក្នុងរដូវកាល ២០១៩-២០២០ ក្រោយប្រកួតចាញ់ Crystal Palace ដោយលទ្ធផល ១-២ នៅក្នុងផ្ទះរបស់ខ្លួន។ Crystal Palace ជាអ្នកនាំមុខមុននៅនាទី ៣២ ដែលគ្រាប់បាល់រកបានដោយកីឡាករ Jordan Ayew មុន Man UTD តាមស្មើនៅនាទី ៨៩។ យ៉ាងណាមិញស្មើគ្នាបានត្រឹម ១នាទី កីឡាករ Patrick Van Aanholt បានរកគ្រាប់បាល់ជ័យជម្នះឲ្យ Crystal Palace នៅនាទី៩០។

សកម្មភាពការប្រកួតរវាង Man UTD និង Crystal Palace
សកម្មភាពការប្រកួតរវាង Man UTD និង Crystal Palace

ខណៈលទ្ធផល ៤ ប្រកួតផ្សេងទៀតមានដូចខាងក្រោម៖

- Norwich City 2-3 Chelsea

- Brighton & Hove Albion 0-2 Southampton

- Sheffield United 1-2 Leicester City

- Watford 1-3 West Ham United

សូមទស្សនាវីដេអូ Highlight នៃការប្រកួតនៅខាងក្រោ​ម៖

Liverpool 3-1 Arsenal

Man UTD 1-2 Crystal Palace

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T