ញាក់សាច់! សាច់​ជ្រូក​ជាង​១តោន​ចូល​ពី​ថៃ​ចាប់​ដុត​ចោល​ខ្ទេច

//s5.kh1.co/11/11c6635f2742fcc442bdb96917b90efff0e44ba2.jpg
សង្គម

 ២៤-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ខេត្តកំពង់ឆ្នាំង ៖ សាច់​ជ្រូក ​និង​គ្រឿងក្នុង​ជ្រូក​ជាង ១តោន​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​របស់​ខេត្តកំពង់ឆ្នាំង​ធ្វើការ​ដុត ​និង​កប់​កម្ទេច​ចោល ​នៅ​វេលា​ម៉ោង ៩ ព្រឹក​ថ្ងៃ​ទី២៤ ខែសីហា ​ឆ្នាំ២០១៩ នៅ​ក្នុង​ដី នៃ​ការិយាល័យ​ក្សេត្រសាស្ត្រ របស់​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាម​ការ​បញ្ជាក់​ពី​លោក ​ក្រឹ​ង សំអាត ប្រធាន​ការិយាល័យ​បសុព្យាបាលខេត្តកំពង់ឆ្នាំង​បានអោយ​ដឹង​ថា សាច់​ជ្រូក ពោះវៀន​ជ្រូក និង​ឆ្អឹង​ជ្រូក ដែល​បាន​ធ្វើការ​ដុត​កម្ទេច​នៅ​ពេល​នេះ​មាន​ចំនួន ១៧២០ គីឡូក្រាម ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​រឹបអូស​ ខណៈ​ដែល​ឆ្លងកាត់​ប៉ុស្តិ៍​ត្រួតពិនិត្យ​នៅ​ភូមិ​ច្រឡំ​ដៃ ឃុំ​ស្វាយ ស្រុក​សាមគ្គី​មាន​ជ័យ​កាលពី​ថ្ងៃ​ទី២២ សីហា ​កន្លង​ទៅ​នេះ​ ។

​លោក​បាន​បញ្ជាក់​ថា​ យើង​មិន​អាច​និយាយ​ថា​ សាច់​នេះ​ដឹក​ពី​ខាង​ណា​មក​ទេ​ ប៉ុន្តែ​គ្រាន់តែ​ដឹង​ថា​ សាច់​ដឹក​ឆ្លងកាត់​ខេត្តកំពង់ឆ្នាំង​គ្មាន​ច្បាប់​អនុញ្ញាតិ​ត្រឹមត្រូវ​គ្មាន​ប្រភព​ច្បាស់លាស់ ​និង​ការ​វេច​ខ្ចប់​ក៏​គ្មាន​លក្ខណៈ​ត្រឹមត្រូវ ដែល​ឈ្មួញ​បាន​លួច​ដឹក​ចេញពី​ប៉ែក​ខាងលិច​នៃ​ប្រទេស​កម្ពុជា ដើម្បី​យក​ទៅ​កាន់​ទីផ្សារ​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ ​ការ​ដុត​ចោល​នៅ​ពេល​នេះ​ក្នុង​គោលបំណង ទប់ស្កាត់​ជំងឺ​ដែល​កំពុង​តែ​រីក​រាលដាល​នៅ​ក្នុង​ប្រទេស​កម្ពុជា ដូច​ជា​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ជាដើម ។​

ជាមួយ​គ្នា​នេះ​លោក​ក៏​សូម​សំណូមពរ​ដល់​អាជីវករ​ និង​បងប្អូន​ទាំងអស់​សូម​មេត្តា​កុំ​នាំ​សាច់​គ្មាន​ប្រភព​ច្បាស់លាស់​ចូល​មក​ក្នុង​ខេត្តកំពង់ឆ្នាំង​ដើម្បី​ធានា​បានការ​រីក​រាលដាល​នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ៕

https://s6.kh1.co/__image/w=650,h=379,q=100/84/84d718da824de2cc52a8e80a77cceab52957206f.jpg
https://s6.kh1.co/__image/w=650,h=379,q=100/26/265f3d7fd031c2e684cb9fb2fea0890bbc7af887.jpg
https://s4.kh1.co/__image/w=650,h=379,q=100/0f/0f646a844cc0451205b42f05bb8c3beaec6da3d3.jpg
https://s5.kh1.co/__image/w=650,h=379,q=100/a2/a2233808c03bdcce518c2ff9c27a5ee2704158f7.jpg
https://s4.kh1.co/__image/w=650,h=379,q=100/9e/9ed12456f62cf5e749296e527d1f72a3b239988d.jpg

ប្រភពកោះសន្តិភាព

Riem Pov
Justin

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T