Longines ម៉ាកនាឡិកាលំដាប់ពិភពលោក បើកសម្ពោធជាផ្លូវការជាថ្មី នៅរាជធានីភ្នំពេញ

//s6.kh1.co/5c/5c65379e2b2e1cfacd196f7bfe10da070ea59b06.jpg
សង្គម

 ២៤-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ដើម្បីជាភាពងាយស្រួលដល់អតិថិជន នឹងជាការពង្រឹងវត្តមានរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ប្រ៊េនដ៍នាឡិកាដៃ Longines របស់ប្រទេសស្វីស បានរៀបចំកម្មវិធីបើកសម្ពោធហាងលក់នាឡិកាដ៏ទំនើបជាផ្លូវការជាថ្មី នៅរាជធានីភ្នំពេញ នាថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០១៩  ដែលស្ថិតនៅផ្ទះលេខ១៧១  ផ្លូវលេខ១៣០ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ហាងថ្មីនេះមានការរចនាតាមបែបបទស្តង់ដាអន្តរជាតិ ហើយក៏មានការតាំងបង្ហាញនូវជម្រើសជាច្រើន ព្រមទាំងម៉ូដចុងក្រោយបំផុតជូនដល់អតិថិជន​របស់ Longines ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មានភ្ញៀវកិត្តិយសជាច្រើនបានចូលរួមនៅក្នុងព្រឹត្តិការណ៍មួយនេះ រួមទាំងដៃគូអាជីវកម្ម ព្រមទាំងតារា​​ដ៏ល្បី​ល្បាញ​ប្រចាំព្រះរាជាណាចក្រកម្ពុជា គឺអ្នកនាង ឱក សុគន្ធកញ្ញា និងស្វាមី បានចូលរួមជាភ្ញៀវកិត្តិយស ដោយអ្នកទាំងពីរជាអតិថិជនរបស់ Longines ផងដែរ ។ បន្ទាប់ពីពិធីកាត់ខ្សែបូរបើកសម្ពោធហាងលក់នាឡិកាដ៏ទំនើបជាផ្លូវការនេះ ភ្ញៀវដែលបានចូលរួមនៅក្នុងកម្មវិធីទាំងអស់ ក៏ត្រូវបានអញ្ជើញឱ្យចូលទស្សនាហាងនាឡិកា Longines ដ៏ស្រស់ឆើតឆាយ និងម៉ូដថ្មីរបស់នាឡិកាម៉ាក Longines ថែមទៀតផង។

Longines ម៉ាកនាឡិកាលំដាប់ពិភពលោកបើកសម្ពោធជាផ្លូវការ
Longines ម៉ាកនាឡិកាលំដាប់ពិភពលោកបើកសម្ពោធជាផ្លូវការ
Longines ម៉ាកនាឡិកាលំដាប់ពិភពលោកបើកសម្ពោធជាផ្លូវការ
Longines ម៉ាកនាឡិកាលំដាប់ពិភពលោកបើកសម្ពោធជាផ្លូវការ

ក្នុងឱកាសបើកសម្ពោធនេះផងដែរ ម៉ាកនាឡិកាលំដាប់ពិភពលោកមួយនេះក៏បានបង្ហាញពីនាឡិកាម៉ូដថ្មីរបស់ខ្លួន ដែលជាខូឡិកស្សិនរបស់ HydroConquest។ ជាមួយការរួមបញ្ចូលគ្នានូវឯកទេសល្អឥតខ្ចោះនៃនាឡិកា និងតាមបែបប្រពៃណីយ៉ាងប្រណីត មិនត្រឹមតែប៉ុណ្ណោះលក្ខណៈពិសេសទាំងពីរនេះបញ្ជាក់ពីម៉ាកនាឡិកាដែលមានរូបតំណាងដោយ នាឡិកាខ្សាច់មានស្លាប ដែលការរចនាដ៏វិសេសនេះបានធ្វើឱ្យមុខកាត់បញ្ឆិតនៃនាឡិកាមួយនេះស្រស់ស្អាតឡើង ដោយមានការរួមបញ្ចូលនូវពណ៌សេរ៉ាមិច ទន្ទឹមនឹងនោះបានបន្ថែមនូវពន្លឺទាក់ទាញ ដ៏អស្ចារ្យ និងទាន់សម័យ។ កាន់តែអស្ចារ្យនៃការរចនានាឡិកាម៉ូដែលថ្មីនេះ ត្រូវបានបង្កើតឡើងដោយធុននឹងទឹកដែលត្រូវបានទទួលស្គាល់ថាសាកសមបំផុតជាមួយកីឡាក្នុងទឹក។

Longines ម៉ាកនាឡិកាលំដាប់ពិភពលោកបើកសម្ពោធជាផ្លូវការ
Longines ម៉ាកនាឡិកាលំដាប់ពិភពលោកបើកសម្ពោធជាផ្លូវការ
Longines ម៉ាកនាឡិកាលំដាប់ពិភពលោកបើកសម្ពោធជាផ្លូវការ
Longines ម៉ាកនាឡិកាលំដាប់ពិភពលោកបើកសម្ពោធជាផ្លូវការ

នាឡិកាដៃម៉ាក Longines មានប្រភពមកពីទីក្រុង Saint-Imier នៃប្រទេសស្វីស តាំងពីឆ្នាំ១៨៣២ មកម្ល៉េះ ក្រុមហ៊ុនផលិតនាឡិកាដៃម៉ាក Longines រក្សាបាននូវភាពខ្លាំងរបស់ខ្លួន បែបប្រពៃណី រូបរាងស្អាតឆើតឆាយ និងការគុណភាពដ៏ល្អ។ ជាមួយនឹងបទពិសោធជាច្រើនជំនាន់ក្នុងនាមជាជើងឯកលំដាប់ពិភពលោកខាងរក្សាពេលវេលា

ដ៏សុក្រឹត និងជាដៃគូរបស់សហព័ន្ធកីឡាអន្តរជាតិ Longines, ទន្ទឹមនឹងនេះក៏បានបង្កើតនូវទំនាក់ទំនងដ៏រឹងមាំ និងយូរអង្វែងនៅក្នុងពិភពនៃកីឡាអស់រយៈពេលជាច្រើនឆ្នាំ។ ដោយត្រូវបានពិភពលោកទទួលស្គាល់ថា ជាម៉ាកនាឡិកាដៃប្រកបដោយភាពស្រស់ឆើតឆាយ Longines គឺជាប្រ៊េនដ៍មួយរបស់ក្រុមហ៊ុន Swatch Group Ltd.,  

ដែលជាក្រុមហ៊ុនផលិតនាឡិកាដៃឈានមុខគេនៅលើពិភពលោក។ ហាងនាឡិកាដៃម៉ាក Longines ដែលមានរូបសញ្ញានាឡិកាខ្សាច់មានស្លាប ដែលមានទីតាំងនៅក្នុងប្រទេសជាង១៥០ប្រទេសទូទាំងពិភពលោក៕

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ៖ +855 12 955 024

Longines ម៉ាកនាឡិកាលំដាប់ពិភពលោកបើកសម្ពោធជាផ្លូវការ
Longines ម៉ាកនាឡិកាលំដាប់ពិភពលោកបើកសម្ពោធជាផ្លូវការ
Longines ម៉ាកនាឡិកាលំដាប់ពិភពលោកបើកសម្ពោធជាផ្លូវការ
Longines ម៉ាកនាឡិកាលំដាប់ពិភពលោកបើកសម្ពោធជាផ្លូវការ
Longines ម៉ាកនាឡិកាលំដាប់ពិភពលោកបើកសម្ពោធជាផ្លូវការ
Longines ម៉ាកនាឡិកាលំដាប់ពិភពលោកបើកសម្ពោធជាផ្លូវការ
Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T