រថយន្ត Ford Ecosport 2020 បានមកដល់កម្ពុជាជាផ្លូវការហើយ

//s5.kh1.co/db/db9df80ec942fd7ff5163f13db0107ed21e8cfc3.jpg
បច្ចេកវិទ្យា

 ២៤-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន


ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖​ ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាតំណាងនាំចូលនិងចែកចាយផ្តាច់មុខរថយន្តFord នៅកម្ពុជាបានប្រារព្ធពិធីសម្ពោធជាផ្លូវការនៃរថយន្ត Ford Ecosport ស៊េរីថ្មី២០២០ ដែលមានទីតាំងនៅដឹព្រេមៀសេនធ័រសែនសុខ(ទល់មុខផ្សារទំនើបអ៊ីអនម៉លសែនសុខស៊ីធី- អ៊ីអន២) កាលពីថ្ងៃទី២៣ខែសីហាឆ្នាំ២០១៩។ រថយន្តFord EcoSport 2020 ផ្តល់ជូនបទពិសោធន៍បើកបរថ្មីដែលប្រកបដោយភាពរលូន និងផាសុខភាពបំផុតនៅលើផ្លូវនេះដោយសារតែការច្នៃប្រឌិតថ្មីរបស់វិស្វករក្រុមហ៊ុន Ford ដែលអាចកាត់បន្ថយសម្លេងរំខានពីខាងក្រៅ ភាពរំញ័រនិងការរលាក់នៅពេលបើកបរ។

កាន់តែពិសេស Ford Ecosport 2020 ក៏មានការកែសម្រួលផ្នែកសំខាន់ៗមួយចំនួនទៀតនិងបំពាក់ទៅដោយបច្ចេកវិទ្យាទំនើបៗចុងក្រោយជាច្រើន សម្រាប់ជួយសម្រួលដល់ការបើកបររបស់លោកអ្នក។ ក្នុងនោះដែរបច្ចេកវិទ្យាសំខាន់ៗ ដែលត្រូវបានបំពាក់នៅលើរថយន្ត Ford Ecosport 2019 នោះរួមមានដូចជាបច្ចេកវិទ្យាSYNC 3 និងអេក្រង់ Touch Screen 8 អ៊ីញ, កាមេរ៉ាជំនួយចូលចតនិងអាចZoom បាន, ផ្នែកខាងក្រៅនិងខាងក្នុងរចនាថ្មីស្រឡាងយ៉ាង ស្រស់ស្អាត, ចង្កៀងមុខភ្លឺច្បាស់ល្អជាមួយនឹងភ្លើងLED បំភ្លឺពេលថ្ងៃនិងហ្វាកូដអូតូ, សេនសឺ ៨គ្រាប់ខាងមុខនិងក្រោយជំនួយចូលចត, ប្រព័ន្ធទប់លំនឹងពេលឡើងចំណោត, ប្រព័ន្ធហ្វាំង​ ABS និងប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោងនិងរអិល, បញ្ឆេះរថយន្តដោយពុំចាំបាច់ប្រើសោរ, ចង្កូតបូមអេឡិចត្រូនិចធូរងាយស្រួលបើកបរ, ប្រអប់ត្រជាក់និងកន្លែងដាក់ឥវ៉ាន់២៥កន្លែង និងមានពោងសុវត្ថិភាពចំនួន៦។

រថយន្តFord Ecosport 2020 បានមកដល់កម្ពុជាជាផ្លូវការហើយ
រថយន្តFord Ecosport 2020 បានមកដល់កម្ពុជាជាផ្លូវការហើយ

ក្រុមវិស្វកររថយន្ត Ford ក៏បានធ្វើការកែលម្អទៅលើការកាត់បន្ថយសម្លេងរំខាន ដូចជាសម្លេងពេលបើកលើផ្លូវសម្លេងខ្យល់ និងសម្លេងម៉ាស៊ីនជាដើមដែលជាកត្តាធ្វើឲ្យមានសម្លេងរំខានក្នុងរថយន្ត ដូចនេះពេលអ្នកបើកបរក្នុងល្បឿនលឿនរហូតដល់110 km/h ក៏មិនមានសម្លេងរំខានខ្លាំងដែរ។

លោក Sherry Jiang វិស្វករផ្នែករថយន្តនៃក្រុមហ៊ុន Ford ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិចបានមានប្រសាសន៍ថា៖

"ការកាត់បន្ថយសម្លេងរំខានពីខាងក្រៅភាពរំញ័រ និងការរលាក់របស់រថយន្តគឺជាគន្លឹះដែលធ្វើឱ្យអតិថិជនរីករាយនឹងបទពិសោធន៍ បើកបររបស់ពួកគេដូច្នេះយើងបានយកចិត្តទុកដាក់បំផុត ក្នុងការផលិតរថយន្តនេះឡើង”។

រថយន្ត Ford Ecosport 2020 បានមកដល់កម្ពុជាជាផ្លូវការហើយ
រថយន្ត Ford Ecosport 2020 បានមកដល់កម្ពុជាជាផ្លូវការហើយ

សម្រាប់ការបើកបរលើផ្លូវរលាក់ក៏បង្កឲ្យមានសម្លេងរំខានចូលទៅក្នុងរថយន្តដែរ ព្រោះតួរថយន្តបានរចនាថ្មីកាត់បន្ថយសម្លេងចូលទៅក្នុងរថយន្ត ប្រព័ន្ធជើងក្រោមកែច្នៃថ្មីកាត់បន្ថយភាពរលាក់រួមជាមួយនឹងសម្បកកង់ថ្មីមិនបង្កើតឲ្យមានសម្លេងរំខាន។ រថយន្តនេះក៏មានបំពាក់របាំងការពារខ្យល់កាត់បន្ថយសម្លេងខ្យល់ផ្នែកខាងក្រោមរថយន្ត កញ្ចក់ខាងមុខនៃរថយន្តកែតម្រូវថ្មីកាត់បន្ថយសម្លេងរំខាន និងផ្នែកខាងក្នុងរថយន្តបំពាក់ជាមួយសម្ភារៈស្រូបជាតិសំណើមបានល្អនិងកាត់បន្ថយកម្តៅក្នុងរថយន្ត។

ក្រុមហ៊ុន Ford ក៏បានកែច្នៃតួរថយន្តផ្នែកខាងក្រៅឲ្យកាន់តែមានលក្ខណៈAerodynamics(មុជខ្យល់) ដែលធ្វើឲ្យការបើកបរល្បឿនលឿនកាន់តែមានភាពងាយស្រួល។ Ford Ecosport​ បានបំពាក់ជាមួយនឹងប្រភេទម៉ាស៊ីនEcoboost ទំហំ1.0L ថ្វីត្បិតម៉ាស៊ីនតូចពិតមែន ប៉ុន្តែវាមានកម្លាំងខ្លាំងជាងរយន្តដទៃ ដែលមានទំហំម៉ាស៊ីនប៉ុនគ្នានិងកាត់បន្ថយការប៉ះពាល់ដល់ បរិស្ថានទៀតផង។

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ ខេមបូឌាបានមានប្រសាសន៍ថា៖

“ក្រុមហ៊ុនអអិមអេខេមបូឌាសម្រេចចិត្តនាំចូលនូវប្រភេទរថយន្តSUV ខ្នាតតូចមួយនេះមកកាន់ទីផ្សារកម្ពុជា គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន​ ក៏ដូចជាដើម្បីលើកទឹកចិត្តប្រជាជនកម្ពុជាឲ្យប្រើប្រាស់រថយន្តថ្មីផងដែរ។ យើងឃើញថាអ្នកប្រើប្រាស់រថយន្តមួយចំនួនជ្រើសរើសជិះរថយន្តមួយទឹក ដោយសារពួកគេយល់ថារថយន្តមួយទឹកមានតម្លៃធូរថ្លៃជាងរថយន្តថ្មី។ ក៏ប៉ុន្តែមុននឹងយើង​ សម្រេចចិត្តទិញរថយន្តមួយទឹកយកទៅប្រើប្រាស់យើងត្រូវជួបផលវិបាកដោយត្រូវពិនិត្យមើលឲ្យបានម៉ត់ចត់សឹងគ្រប់ចំណុច ព្រោះ រថយន្តមួយទឹកមិនមែនជា​រថយន្តថ្មី​វាអាចមានការខូចខាតនៅកន្លែងណាមួយ ដែលយើងមើលមិនឃើញហើយក៏គ្មានការធានាច្បាស់លាស់ពីក្រុមហ៊ុនដែរ។ ប៉ុន្តែឥឡូវនេះក្រុមហ៊ុន អ អិម​ អេ បាននាំចូលនូវរថយន្ត Ford Ecosport មកកាន់កម្ពុជាហើយ ​ដូចនេះសម្រាប់អ្នកមានលុយត្រឹមតែ២ម៉ឺនដុល្លារជាង ក៏​អាចជិះរថយន្តថ្មីបានដែរ”។

លោក ងន សាំង
លោក ងន សាំង
រថយន្ត Ford Ecosport 2020 បានមកដល់កម្ពុជាជាផ្លូវការហើយ
រថយន្ត Ford Ecosport 2020 បានមកដល់កម្ពុជាជាផ្លូវការហើយ
រថយន្ត Ford Ecosport 2020 បានមកដល់កម្ពុជាជាផ្លូវការហើយ
រថយន្ត Ford Ecosport 2020 បានមកដល់កម្ពុជាជាផ្លូវការហើយ

រថយន្ត Ford EcoSport ម៉ូដែលថ្មីនេះផ្តល់ជូនអតិថិជននូវភាពទាន់សម័យ ភាពងាយស្រួលរួមទាំងសមត្ថភាព និងមុខងារកាន់តែច្រើនរួមបញ្ចូលគ្នានៅក្នុងរថយន្ត SUV តែមួយ។ FordEcosport ក៏មានផ្តល់ជម្រើសនៃពណ៌ជាច្រើនឲ្យជ្រើសរើស រួមមានដូចជាពណ៌ ស ក្រហម ខៀវ ទឹកក្រូច ប្រផេះ និងខ្មៅផងដែរ៕

រថយន្ត Ford Ecosport 2020 បានមកដល់កម្ពុជាជាផ្លូវការហើយ
រថយន្ត Ford Ecosport 2020 បានមកដល់កម្ពុជាជាផ្លូវការហើយ
រថយន្ត Ford Ecosport 2020 បានមកដល់កម្ពុជាជាផ្លូវការហើយ
រថយន្ត Ford Ecosport 2020 បានមកដល់កម្ពុជាជាផ្លូវការហើយ
រថយន្ត Ford Ecosport 2020 បានមកដល់កម្ពុជាជាផ្លូវការហើយ
រថយន្ត Ford Ecosport 2020 បានមកដល់កម្ពុជាជាផ្លូវការហើយ
រថយន្ត Ford Ecosport 2020 បានមកដល់កម្ពុជាជាផ្លូវការហើយ
រថយន្ត Ford Ecosport 2020 បានមកដល់កម្ពុជាជាផ្លូវការហើយ
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T