គ្រឿងសំអាងខុសច្បាប់ជិត៣តោន ត្រូវបានសមត្ថកិច្ចបង្ក្រាប នៅសង្កាត់ស្ទឹងមានជ័យទី២

//s4.kh1.co/3f/3fea4f2edbc637d9ca0526b6b54ce24dcbc7f386.jpg
សង្គម

 ២៤-សីហា-២០១៩ ១២ល្ងាច · ៥ ឆ្នាំមុន

(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចចម្រុះ បានបើកការបង្ក្រាបទីតាំងផលិត វេចខ្ចប់គ្រឿងសំអាងគ្មានច្បាប់មួយកន្លែង នៅចំណុចផ្ទះលេខ១៤B ផ្លូវលំ ក្រុមទី៨ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឋមានជ័យ ដោយប្រមូលបានគ្រឿងសំអាងខុសច្បាប់ជិត ៣ពាន់គីឡូក្រាម រួមនឹងវត្ថុតាងមួយចំនួនទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ដោយមានកម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីមន្រ្តីក្រសួងសុខាភិបាល អាជ្ញាធរមូលដ្ឋាន និងក្រោមការសម្របសម្រួលនីតិវិធីពីលោក ខាំ សុផារី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

ក្រោយពីធ្វើការឆែកឆេរ សមត្ថកិច្ចចម្រុះរកឃើញផលិតផល និងសារធាតុគីមីបម្រើឲ្យការផលិតគ្រឿងសំអាងចំនួន១១ប្រភេទ (សម្ភារ សំបកវេចខ្ចប់ ម៉ាស៊ីនកាត់ និងអ៊ុតមាត់ថង់ ម៉ាស៊ីនកូឡេ) ពុំមានច្បាប់អនុញ្ញាតចំនួនប្រមាណ២,៧០០គីឡូក្រាម។

ចំពោះវត្ថុតាងទាំងអស់ខាងលើ លោកព្រះរាជអាជ្ញារង ខាំ សុផារី បានសម្រេចឲ្យដកហូតរក្សាទុកជាបណ្តោះអាសន្ន និងបិទផ្លុំបេនៅទីតាំងខាងលើ និងបានយកវត្ថុតាងមួយចំនួនទៅធ្វើការពិសោធន៍រកសារធាតុហាមឃាត់ និងបាននាំខ្លួនម្ចាស់ទីតាំង មកសាកសួរបំភ្លឺនៅនាយកដ្ឋាន ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕

https://s4.kh1.co/__image/w=650,h=366,q=100/01/01e8f62c10967f3471167469cdf4b99a75a61a8b.jpg
https://s5.kh1.co/__image/w=650,h=366,q=100/a3/a3070c6d610a725a029c785ab98563f6f138a58b.jpg
https://s6.kh1.co/__image/w=650,h=366,q=100/5a/5a4d4e5e5a19aa522e27677f30821924afdf8cc4.jpg
https://s6.kh1.co/__image/w=650,h=366,q=100/ea/ea3fada089c8551c28bed8f0919821d75dfc4711.jpg
https://s5.kh1.co/__image/w=650,h=366,q=100/41/4182db18665bb84f2d22f1cdd9a16a5df2d43277.jpg
https://s6.kh1.co/__image/w=650,h=366,q=100/27/27fac9b5a550e9be19117e3adc7cfb158278c19c.jpg
https://s4.kh1.co/__image/w=650,h=366,q=100/07/0796268033c7c23cfb1d6101d77e89979ea77de1.jpg
https://s6.kh1.co/__image/w=650,h=366,q=100/ed/ed10b2d665107c3eccd459c71e517dd23a426cbb.jpg
https://s6.kh1.co/__image/w=650,h=366,q=100/25/257441ea3432b24f519744473a618b01b2f2df30.jpg
https://s4.kh1.co/__image/w=650,h=366,q=100/65/65adce27432fd75d76b612e62099ad230ced3ddd.jpg
https://s4.kh1.co/__image/w=650,h=366,q=100/32/322eee55c45638082847777250cbc440578c8de8.jpg

ប្រភពFresh News

Riem Pov
Justin

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T