ចិនចាប់ផ្តើមចាប់ខ្លួន និងនិរទេសគ្រូបរទេសជាច្រើនចេញពីប្រទេសរបស់ខ្លួន

//s4.kh1.co/6b/6b3043225931efb1c55419c0847c212504650689.jpg
សង្គម

 ២៤-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ចិន៖ ចិនចាប់ផ្តើមចាប់ខ្លួន និងនិរទេសគ្រូបរទេសជាច្រើនចេញពីប្រទេសរបស់ខ្លួនក្នុងគោលបំណងបោសសម្អាតអំពើអាក្រក់ និងពង្រឹងវិស័យអប់រំដើម្បីឱ្យមនុស្សមានការស្នេហាជាតិឡើងវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង នៅក្នុងសាលាអន្តរជាតិ Education First (EF) ដែលមានមូលដ្ឋានដើម នៅក្នុងប្រទេសស្វីស មានសាលារៀនចំនួន ៣០០នៅក្នុងទីក្រុងចំនួន ៥០ របស់ចិនបានរាយការណ៍ថា មានគ្រូបរទេសជាច្រើនត្រូវបានចាប់ខ្លួន ដែលត្រូវបានខាងរដ្ឋាភិបាលបានចោទប្រកាន់ថា ពួកគេជាប់ពាក់ព័ន្ធទៅនឹងការប្រើប្រាស់គ្រឿងញៀន។

សាលាអន្តរជាតិ Education First (EF)
សាលាអន្តរជាតិ Education First (EF)

បន្ថែមពីនេះទៀត សាលាអន្តរជាតិមួយនៅទីក្រុងប៉េកាំង និងទីភ្នាក់ងារបង្រៀននៅទីក្រុងសៀងហៃបានបញ្ជាក់ថា ចំនួននៃការចាប់ខ្លួនគ្រូបរទេសពិតជាមានការកើនឡើងគួរឱ្យកត់សម្គាល់ខ្លាំងពិតមែន។

ចិនត្រូវបានរាយការណ៍ថា បានចាប់ផ្តើមលុបបំបាត់ឥទ្ធិពលបរទេសចេញពីប្រព័ន្ធអប់រំរបស់ខ្លួននៅក្នុងខែកញ្ញា ឆ្នាំ២០១៨។

យោងតាមក្រសួងអប់រំបានឱ្យដឹងថា ចលនាក្នុងការលុបបំបាត់ឥទ្ធិពលបរទេសចេញពីប្រព័ន្ធអប់រំ មានគោលបំណងលើកកម្ពស់ការស្នេហាជាតិ និងតម្លៃស្នូលរបស់សង្គម ដែលទាំងអស់នេះនឹងឆ្លុះបញ្ចាំងពី​ «សេចក្តីស្រឡាញ់ចំពោះមាតុប្រទេស» ។

ក្នុងឆ្នាំ ២០១៧ មានជនបរទេសចំនួន ៤០ម៉ឺននាក់ត្រូវបានរាយការណ៍ថា បានធ្វើការនៅក្នុងវិស័យអប់រំរបស់ប្រទេសចិន។

រូបតំណាង
រូបតំណាង

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលខ្លាំងនោះគឺថា ចំនួនពីរភាគបីនៃបុគ្គលិកបរទេសទាំងនោះ ត្រូវបានរាយការណ៍ថា ពួកគេគឺជាអ្នកធ្វើការខុសច្បាប់ ក្នុងនោះរួមមានទាំងគ្រូបង្រៀនបរទេសផងដែរ។

យ៉ាងណាមិញ ការចាប់ខ្លួន និងនិរទេសគ្រូបរទេសជាច្រើនចេញពីប្រទេសចិននោះ ក៏បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលខ្លាំងផងដែរ ហើយអ្នកខ្លះក៏បានបញ្ចេញមតិថា ការធ្វើបែបនេះគ្រាន់តែជាគោលនយោបាយរបស់ចិន ដែលមិនចង់ឱ្យវប្បធម៌បរទេសជះឥទ្ធិពលខ្លាំងទៅលើចិនតែប៉ុណ្ណោះ៕

Kim Hong
ហុង

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T