និយាយថាបែកគ្នាហើយ រាប់អានត្រឹមមិត្តភក្តិប៉ុណ្ណោះ ប៉ុន្តែ Aum និងអតីតសង្សារ ដើរលេងជាមួយគ្នា ស្វីតជាងគូស្នេហ៍ទៀត!

//s6.kh1.co/e7/e7f816d7fb3a402a5b5a12e19725d3cfc6bc78b0.jpg
តារា & កម្សាន្ដ

 ២៤-សីហា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ម៉ាល់ឌីវ៖ ជឿជាក់ថាប្រិយមិត្តប្រាកដជាបានជ្រាបរួចមកហើយថា តារាសម្តែងជួរមុខ Aum Patchrapa បានចែកផ្លូវគ្នាជាមួយកំលោះហាយសូ​លោក Pok បន្ទាប់ពីពួកគេទាក់ទងគ្នាមិនទាន់បានប៉ុន្មានខែផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ​ ទោះបីជាមិនមានឈ្មោះជាសង្សារនឹងគ្នាតទៅទៀតក៏ពិតមែន ប៉ុន្តែ Aum បានចេញនិយាយជាសាធារណៈថា នាងនិងលោក Pok នៅតែរក្សាទំនាក់ទំនងនេះ និងរាប់អានគ្នាជាមិត្តល្អដដែល។

ចាប់តាំងពីពេលនោះមក ពួកគេទាំងពីរក៏បានលេចមុខព្រមគ្នានៅក្នុងកម្មវិធីជារឿយៗ ដោយអ្នកគាំទ្រគិតថា ពូកគេជាមិត្តភក្តិនឹងគ្នាពិតមែន។ ប៉ុន្តែក្រោយមកអ្នកគាំទ្រចាប់ផ្តើមសង្ស័យពីទំនាក់ទំនងរបស់ពួកគេ ព្រោះ Aum និង Pok ហាក់ដូចជាជិតស្និទ្ធនឹងគ្នាលើសពីពាក្យមិត្តភក្តិ។

ជាក់ស្តែង ថ្មីៗនេះ Aum​ បាននាំតារាសម្តែងស្រី Pooklook និង May ដែលជាមិត្តភក្តិជិតស្និទ្ធទៅធ្វើលំហែកាយនៅឯម៉ាល់ឌីវជុំគ្នា។ ប៉ុន្តែអ្វីដែលធ្វើឲ្យកាន់តែចាប់អារម្មណ៍នោះគឺ នៅក្នុងដំណើរកម្សាន្តនោះស្រាប់តែលេចមុខលោក Pok ផងដែរ ហើយលោកថែមទាំងបានថតវីដេអូជាមួយ Aum យ៉ាងផ្អែមល្ហែម ប្រៀបដូចជាគូស្នេហ៍ថ្មីថ្មោងទៀតផង។

ក្រោយពីបានឃើញបែបនេះភ្លាម​ អ្នកគាំទ្រពិតជាចង់ឲ្យពួកគេត្រលប់មកត្រូវរូវគ្នាវិញខ្លាំងណាស់ ហើយប្រសិនបើមានឱកាសបានរៀបការជាមួយគ្នាទៀតកាន់តែល្អ៕

សូមទស្សនារូបភាពខាងក្រោម៖

Aum Patchrapa
Aum Patchrapa
Aum Patchrapa
Aum Patchrapa
 Pok
 Pok
 Pok
 Pok
រូបភាពទៅដំណើរកម្សាន្តជុំគ្នា
រូបភាពទៅដំណើរកម្សាន្តជុំគ្នា
រូបភាពទៅដំណើរកម្សាន្តជុំគ្នា
រូបភាពទៅដំណើរកម្សាន្តជុំគ្នា
រូបភាពទៅដំណើរកម្សាន្តជុំគ្នា
រូបភាពទៅដំណើរកម្សាន្តជុំគ្នា
រូបភាពទៅដំណើរកម្សាន្តជុំគ្នា
រូបភាពទៅដំណើរកម្សាន្តជុំគ្នា
Aum និង Pok
Aum និង Pok
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T