សូមអបអរសាទរអ្នកឈ្នះទាំង១២ រូប ពីកម្មវិធី “មហាសំណាង មហារង្វាន់” ក្នុងសប្តាហ៍ចុងក្រោយ!

//s6.kh1.co/51/511a925e67e3d231e46ed3ea990d0fc18f2cfb78.jpg
សង្គម

 ២៤-សីហា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ កម្មវិធី “មហាសំណាង មហារង្វាន់” ពីទូរទស្សន៍ សាមសុង បានឈានចូលមកដល់សប្ដាហ៍ចុងក្រោយ ដោយបានរក​ឃើញ​អ្នកឈ្នះរង្វាន់ធំទូរស័ព្ទ Samsung Galaxy S10 រង្វាន់ទូរទស្សន៍សាមសុង 55 អ៊ីញ និងរង្វាន់ជាច្រើនសរុប ១២ រង្វាន់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមចូលរួមអបអរសាទរដល់អ្នកឈ្នះរង្វាន់ទាំងអស់សរុប ៩៦ នាក់ ក្នុងរយៈពេល ៨ សប្ដាហ៍ និងសូមថ្លែង​អំណរ​គុណដល់អតិថិជនសាមសុងទាំងអស់ ដែលបានចូលរួមចាប់ឆ្នោតផ្សងសំណាងទូទាំងប្រទេសផងដែរ។  

 អ្នកឈ្នះរង្វាន់ពីកម្មវិធី “មហាសំណាង មហារង្វាន់”របស់សាមសុង
 អ្នកឈ្នះរង្វាន់ពីកម្មវិធី “មហាសំណាង មហារង្វាន់”របស់សាមសុង

ឆ្លៀតក្នុងឱកាសប្រគល់រង្វាន់ដល់អតិថិជន ១២ នាក់ ចុងក្រោយ  លោកស្រី ប្រ៉េមមាវ៉ាលិន លឹម ដែលជាប្រធានផ្នែកផលិតផលអេឡិចត្រូនិចរបស់ក្រុមហ៊ុន សាមសុង ប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា៖

«កម្មវិធីរបស់យើង ពិតជាទទួលបានការគាំទ្រយ៉ាងច្រើនពីអតិថិជនទូទាំងប្រទេស។ តាំងនាមឲ្យ សាមសុង ខ្ញុំសូមអបអសាទរដល់អ្នកឈ្នះរង្វាន់ទាំងអស់ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជន និងអាជីវករទាំងអស់ដែលតែងតែគាំទ្រដល់ផលិតផល សាមសុង តាំងពីដើមរហូតមក»។

  អ្នកឈ្នះរង្វាន់ពីកម្មវិធី “មហាសំណាង មហារង្វាន់”របស់សាមសុង
  អ្នកឈ្នះរង្វាន់ពីកម្មវិធី “មហាសំណាង មហារង្វាន់”របស់សាមសុង

លោកស្រីបានបន្តថា ​កម្មវិធី “មហាសំណាង មហារង្វាន់” នេះពិតជាបានទទួលភាពជោគជ័យយ៉ាងខ្លាំង ព្រមទាំងបានផ្តល់នូវភាពសប្បាយរីករាយ និងសំណាងជាច្រើនដល់អតិថិជន ហើយ​ដើម្បីឆ្លើយតបនឹងការគាំទ្រក្រុមហ៊ុននឹងនាំមកនូវការផ្ដល់ជូនថ្មីៗ ពិសេសៗជាច្រើនទៀតជូនដល់អតិថិជនរបស់យើង។    

 អ្នកឈ្នះរង្វាន់ពីកម្មវិធី “មហាសំណាង មហារង្វាន់”របស់សាមសុង
 អ្នកឈ្នះរង្វាន់ពីកម្មវិធី “មហាសំណាង មហារង្វាន់”របស់សាមសុង

ហើយខាងក្រោមនេះ គឺជាតារាងឈ្មោះអតិថិជនទាំងអស់ ដែលមានសំណាងឈ្នះនូវមហារង្វាន់អស្ចារ្យក្នុងកម្មវិធីប្រូម៉ូសិនពិសេសពីការជាវទូរទស្សន៍ សាមសុង​ ដែលបានធ្វើឡើងតាមរយៈការផ្សាយផ្ទាល់ (Live) លើទំព័រ Facebook ផ្លូវការរបស់ក្រុមហ៊ុន សាមសុង សម្រាប់សប្តាហ៍ទី ៨ កន្លងទៅនេះ៖

តារាងឈ្មោះអ្នកឈ្នះរង្វាន់ពីកម្មវិធី “មហាសំណាង មហារង្វាន់”របស់សាមសុង
តារាងឈ្មោះអ្នកឈ្នះរង្វាន់ពីកម្មវិធី “មហាសំណាង មហារង្វាន់”របស់សាមសុង

សម្រាប់ព័ត៌មានលម្អិតពីគ្រប់ផលិតផលសូមអញ្ចើញមកទស្សនាដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយបន្តដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងមកកាន់ទូរស័ព្ទ៖ 1800 203 232 ៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T