រូបថ្មីប៉ុន្មានសន្លឹកពី Taew ធ្វើឲ្យហ្វេនៗលាន់មាត់គ្រប់គ្នា ព្រោះតែនាងស្គមខ្លាំងពេកគ្មានរាងរៅសោះ!

//s6.kh1.co/88/88959bc12aa8339569e36d893a8aaa4c260fdfb8.jpg
តារា & កម្សាន្ដ

 ២៤-សីហា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

ថៃ៖ មួយរយៈក្រោយនេះ តារាសម្តែងស្រីមុខស្រទន់នាង Taew Natapohn ត្រូវបានអ្នកគាំទ្រជាច្រើនមិនពេញចិត្តនូវរូបរាងរបស់នាង ព្រោះនាងហាក់ដូចជាស្រកទម្ងន់ខ្លាំងខុសពីធម្មតា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទៀតសោត ហ្វេនៗមានការព្រួយបារម្ភយ៉ាងខ្លាំង រហូតដល់អ្នកខ្លះគិតថា តើ Taew មានជំងឺមែនទេទើបរូបរាងប្រែប្រួលដល់ថ្នាក់នេះ?

ប៉ុន្តែតារាស្រីរូបនេះតែងតែព្យាយាមចេញមកបកស្រាយថា នាងគ្មានជំងឺអ្វីទេ ហើយមូលហេតុដែលនាងស្គមខុសធម្មតានោះ ព្រោះតែពេលនេះនាងកំពុងផ្តោតលើការហាត់ប្រាណយ៉ាងខ្លាំង ដើម្បីឲ្យរាងកាយ និងសាច់ដុំបានរឹងមាំតែប៉ុណ្ណោះ។

ជាក់ស្តែង កាលពីថ្ងៃទី២៣ ខែសីហា ម្សិលមិញនេះ Taew បានបង្ហោះរូបចំនួនពីរសន្លឹកនៅក្នុងគណនីអ៊ីនស្តាក្រាមរបស់នាង។ ដោយរូបទាំងពីរមើលទៅឃើញថា នាងកាន់តែស្គមជាងមុនទៅទៀត គ្មានរាងគ្មានរៅទាល់តែសោះ។

យ៉ាងណាមិញ ក្រោយពីបានឃើញបែបនេះភា្លម ហ្វេនៗបានចូលទៅ Comment នៅក្នុងរូបនោះគ្រប់ៗគ្នា។ ដោយពួកគេបានបញ្ចេញមតិយោបល់ផ្សេងៗគ្នាថា

«គ្មានសាច់គ្មានឈាមទាល់តែសោះ»

ឯអ្នកខ្លះទៀតនិយាយថា 

«ស្គមពេកហើយ រាងដូចពេលដែលសម្តែងរឿងជាមួយ JamesJi បានស្អាត»

ចង់ជ្រាបច្បាស់ថា រូបរាងរបស់ Taew ស្គមជាងមុនយ៉ាងណានោះ តោះ! ទៅទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖ 

Taew Natapohn
Taew Natapohn
Taew Natapohn
Taew Natapohn
Taew Natapohn
Taew Natapohn
Taew Natapohn
Taew Natapohn
Taew Natapohn
Taew Natapohn
Taew Natapohn
Taew Natapohn
Taew Natapohn
Taew Natapohn
រូបដែលហ្វេនៗគិតថានាងស្គមជាងមុនខ្លាំង
រូបដែលហ្វេនៗគិតថានាងស្គមជាងមុនខ្លាំង
រូបដែលហ្វេនៗគិតថានាងស្គមជាងមុនខ្លាំង
រូបដែលហ្វេនៗគិតថានាងស្គមជាងមុនខ្លាំង
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T