បុរសម្នាក់ចេះតែឈឺពោះ ទៅជួបពេទ្យ រកឃើញសុទ្ធតែកាកសំណល់មិនរលាយនៅក្នុងពោះវៀន ព្រោះតែហូបតែគុជរាល់ថ្ងៃពេក!

//s6.kh1.co/21/219e39d2058d62c92e0bf90baa2ba4a17754a21d.jpg
សង្គម

 ២៤-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

វៀតណាម៖ គ្រូពេទ្យមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយរកឃើញកាកសំណល់មិនរលាយនៅក្នុងពោះវៀនរបស់បុរសម្នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពបានឱ្យដឹងថា បុរសម្នាក់នោះមានអាយុ ២០ឆ្នាំ រស់នៅក្នុងប្រទេសវៀតណាម ហើយគេចូលចិត្តហូបតែគុជខ្លាំងណាស់ ពោលគឺ គេហូបតែគុជមួយថ្ងៃ ៣ដងជារៀងរាល់ថ្ងៃ។

រូបតំណាង
រូបតំណាង

លុះដល់ពាក់កណ្តាលខែកក្កដា កន្លងទៅនេះ ស្រាប់តែគេមានអាការដូចជាចុកៗពោះ ប៉ុន្តែគេពុំបានទៅរកគ្រូពេទ្យនោះទេ។

២០ថ្ងៃក្រោយមក គេឈឺពោះខ្លាំងពេក ទ្រាំពុំបានក៏សម្រេចចិត្តទៅគ្លីនិកមួយកន្លែង ដើម្បីឱ្យគ្រូពេទ្យផ្សំថ្នាំឱ្យលេប ប៉ុន្តែស្ថានភាពមិនបានជាសះស្បើយនោះទេ។

ទើបថ្ងៃទី១៩ ខែសីហា កន្លងទៅនេះ ក្រុមគ្រួសារបុរសម្នាក់នោះ ក៏បានសម្រេចចិត្តនាំរូបគេទៅមន្ទីរពេទ្យ។

ឆ្លងកាត់ការត្រួតពិនិត្យ គ្រូពេទ្យបានរកឃើញកាកសំណល់ដ៏ធំមួយដែលមិនរលាយនៅក្នុងពោះវៀនរបស់គេ។

កាកសំណល់មិនរលាយនៅក្នុងពោះវៀនបុរសម្នាក់នោះ
កាកសំណល់មិនរលាយនៅក្នុងពោះវៀនបុរសម្នាក់នោះ

ដូច្នេះគ្រូពេទ្យក៏ជួយវះកាត់យកកាកសំណល់នោះ ចេញពីពោះវៀនរបស់បុរសម្នាក់នោះ។

លុះដល់គ្រូពេទ្យសួរនាំគេ គេក៏បានប្រាប់ថា ពីមុនគេធ្វើការនៅហាងលក់តែគុជមួយកន្លែង ហើយគេចូលចិត្តផឹកតែគុជជាខ្លាំង។ ពេលខ្លះគេផឹកតែគុជ ១ថ្ងៃ ៣ដង ជំនួសការហូបបាយយកតែម្តង។

កាកសំណល់មិនរលាយនៅក្នុងពោះវៀនបុរសម្នាក់នោះ
កាកសំណល់មិនរលាយនៅក្នុងពោះវៀនបុរសម្នាក់នោះ

យ៉ាងណាមិញ គ្រូពេទ្យបាននិយាយថា សំណាងល្អហើយដែលរូបគេមកមន្ទីរពេទ្យទាន់ពេលវេលា ព្រោះករណីស្ទះពោះវៀននេះអាចឈានទៅដល់ការខូចគ្រឿងក្នុងដទៃទៀត និងអាចធ្វើឱ្យរូបគេស្លាប់បាន។

យ៉ាងណាមិញ គ្រូពេទ្យក៏បានផ្តល់ជាដំបូន្មានទៅកាន់រូបគេ និងមនុស្សទូទៅឱ្យហូបអាហារដែលមានជាតិសរសៃ (Fiber) ឱ្យបានគ្រប់គ្រាន់ និងពុំគួរហូបតែគុជច្រើនពេកទេ ព្រោះវាមិនល្អសម្រាប់ពោះវៀននោះឡើយ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Kim Hong
ហុង

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T