Davikah ទទួលស្គាល់ទំនាក់ទំនងលែងដូចមុន ក្រោយពេល Namtan បានបង្ហោះសារមួយថាចំៗឲ្យនាង

//s5.kh1.co/46/469f832f9d25491a05563d69f890f086b10709f0.jpg
តារា & កម្សាន្ដ

 ២៣-សីហា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ថៃ៖ ជឿជាក់ថាប្រិយមិត្តជាច្រើន ប្រាកដជាបានជ្រាបរួចហើយថា កាលពីជាង១សប្ដាហ៍មុននេះ នៅលើគណនីរបស់ តារាសម្ដែងស្រី កញ្ញា Namtan បានបង្ហោះសារមួយថាឲ្យចំៗ ទៅលើ តារាស្រី កញ្ញា Davika ប៉ុន្តែបន្ទាប់មកនាងបែរជាចេញមុខថាមានអ្នកHack គណនីរបស់នាងទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ដោយយោងតាមរយៈការផ្ដល់បទសម្ភាសន៍នាថ្ងៃម្សិលមិញនេះ តារាសម្ដែងស្រី កញ្ញា​ Davikah បានទទួលស្គាល់ថាខ្លួនពិតជាមានការអន់ចិត្តបន្តិចបន្តួចដែរ ព្រោះថាបើទោះបីរឿងមួយនេះ ដូចដែលតារាស្រី កញ្ញា Namtan ដែលជាសិស្សប្អូន បានចេញមុខមកបកស្រាយក៏ពិតមែនក៏ដោយ ក៏គួរតែតារាស្រីដែលជាសិស្សប្អូនរូបនេះ មកសុំទោសនាងចំពោះរឿងដែលកើតឡើង ឲ្យនាងអស់ការសង្ស័យក្នុងចិត្តផងដែរ ប៉ុន្តែមកទល់នឹងពេលនេះគឺគ្មានសូម្បីតែការទាក់ទងខលមកនិយាយនឹងរូបនាងម្ដងណាឡើយ។

ជាមួយគ្នានេះដែរ មហាជនក៏បានគិតថាទំនាក់ទំនងទៅថ្ងៃមុខរបស់តារាសម្ដែងស្រី កញ្ញា Davikah និងតារាសម្ដែងស្រី កញ្ញា Namtan ប្រហែលជាអាចនឹងឈានដល់ការមើលមុខគ្នាមិនចំក៏ថាបាន ប្រសិនបើ Namtan នៅតែមិនទាន់បានបង្ហាញពីទំនួលខុសត្រូវរបស់ខ្លូន ចំពោះរៀមច្បងទៅលើរឿង ដែលកើតឡើងដោយអចេតនាមួយនេះផងដែរ៕

Davikah
Davikah
Davikah
Davikah
Namtan
Namtan
Namtan
Namtan
Namtan
Namtan
Davikah និង Namtan
Davikah និង Namtan
Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T