បែកគ្នាភ្លាម! អ្នកគាំទ្ររករូបកាលពីក្មេងរបស់ គីម ចាន់ឌី ហើយបោះសម្តីទៅប្តីនាងថាលោកគ្មានតម្លៃសមយកនាងធ្វើប្រពន្ធទេ

//s5.kh1.co/71/7165069890a5a026f43a917d4349c76ac0d4b5ec.jpg
តារា & កម្សាន្ដ

 ២៣-សីហា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ បន្ទាប់ពីមានការបកស្រាយរឿងរ៉ាវលែងលះគ្នាពីនាង Goo Hye Sun ដែលជាប្រពន្ធរបស់លោក Ahn Jae Hyun មក គេសង្កេតឃើញថា មហាជនជាច្រើនមានការខឹងសម្បារនឹងលោក Ahn Jae Hyun ខ្លាំងមែនទែន ក្រោយពីដឹងមូលហេតុថាលោក Ahn Jae Hyun ចង់លែងលះប្រពន្ធដោយលើកយកហេតុផល មិនសមទាល់តែសោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយមក អ្នកគាំទ្រមួយចំនួន បាននាំគ្នាស្វែងរករូបថតកាលពីក្មេងរបស់នាង Goo Hye Sun ដោយបង្ហាញពីភាពស្រស់ស្អាតរបស់នាង តាំងពីតូចរហូតមកដល់ពេលនេះ អមជាមួយសម្តីបោះទៅលោក Ahn Jae Hyun ថារូបលោកគ្មានតម្លៃសាកសមអ្វីនឹងយកនាង Goo Hye Sun ធ្វើជាប្រពន្ធនោះទេ ព្រោះថាតាំងពីតូចមក នាង Goo Hye Sun មានសម្រស់ស្អាតទាក់ទាញបំផុត ដែលបុរសៗមិនតិចនោះទេប៉ងប្រាថ្នា ក៏ប៉ុន្តែបែរជាត្រូវបុរសគ្មានតម្លៃម្នាក់ បាននាងធ្វើប្រពន្ធហើយ បែរជាលើកយកហេតុផលហួសចិត្តមួយដើម្បីសុំនាងលែងលះទៅវិញ។

ទោះជាយ៉ាងណាក្តី អ្នកគាំទ្រក៏បានយករូបរបស់លោក Ahn Jae Hyun កាលពីក្មេងមកប្រៀបធៀបដូចគ្នា ហើយពួកគេបាននិយាយថា តារាប្រុសរូបនេះ គ្មានអ្វីគួរឲ្យស្រលាញ់ ឬទាក់ទាញដូចនាង Goo Hye Sun តាំងពីក្មេងនោះទេ។

គួររម្លឹកដែរថា កាលពីម្សិលមិញនេះ មហាជនក៏ដូចជាអ្នកគាំទ្រជាច្រើនបានសម្តែងក្តីអន់ចិត្ត និងខឹងយ៉ាងខ្លាំង ក្រោយដឹងមូលហេតុពិតពីការសុំលែងលះពីមាត់នាង Goo Hye Sun ថាលោក Ahn Jae Hyun សុំនាងលែងលះដោយសារតែចុងសុដន់នាងមិនស៊ិចស៊ី៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Goo Hye Sun កាលពីក្មេង
Goo Hye Sun កាលពីក្មេង
Goo Hye Sun កាលពីក្មេង
Goo Hye Sun កាលពីក្មេង
Goo Hye Sun កាលពីក្មេង
Goo Hye Sun កាលពីក្មេង
Goo Hye Sun កាលពីក្មេង
Goo Hye Sun កាលពីក្មេង
Goo Hye Sun កាលពីក្មេង
Goo Hye Sun កាលពីក្មេង
ការប្រៀបធៀបរបស់អ្នកគាំទ្រ
ការប្រៀបធៀបរបស់អ្នកគាំទ្រ
Goo Hye Sun និង Ahn Jae Hyun
Goo Hye Sun និង Ahn Jae Hyun
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T