ការពិតដែល Dembele ធ្លាក់ទម្រង់លេងស្ទើរតែ ១៨០ដឺក្រេ នៅ Barcelona

//s6.kh1.co/5a/5a5f5d2a6d79ef91a6326f062bf8cc661add6a79.jpg
កីទ្បា

 ២៣-សីហា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

អេស្ប៉ាញ៖ ក្រោយលក់ Neymar ទៅឲ្យ Paris Saint-Germain ក្នុងឆ្នាំ២០១៧ ជាមួយតម្លៃខ្លួន ១៩៨លានផោន ក្លិបអ្នកមានបុណ្យ Barcelona បានចំណាយកញ្ចប់ថវិកា៩៦លានផោនដើម្បីទិញខ្សែប្រយុទ្ធ Ousmane Dembele ពី Borussia Dortmund ក្នុងតម្លៃខ្លួន ៩៦លានផោន ដែលកាលនោះគេមានវ័យទើបតែ ២០ឆ្នាំប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Ousmane Dembele
កីឡាករ Ousmane Dembele

២ឆ្នាំនៅតំបន់កាតាឡាន់ Dembele មានរបួសដល់ទៅ ៧ដង ដោយចូលលេងបានត្រឹម ៦៦ប្រកួតប៉ុណ្ណោះ ក្នុងការប្រកួតសរុប ១២០ប្រកួតរបស់ Barcelona តាំងពីគេផ្លាស់មកចូលរួម។ ដោយគិតជាថ្ងៃវិញ Dembele បានចំណាយពេលជាមួយរបួសរហូតដល់ ២២៨ថ្ងៃឯណោះ។

ជាមួយគ្នានេះកាលពីប្រកួតបើកឆាកក្របខណ្ឌ La Liga កាលពីថ្ងៃសុក្រសប្ដាហ៍មុនដែល Barcelona ចាញ់ Athletic Bilbao ក្នុងលទ្ធផល ១-០ Dembele បានទទួលរងនូវបញ្ហាម្ដងទៀត ដោយត្រូវការពេលវេលា ៥សប្ដាហ៍ដើម្បីព្យាបាល។ ប៉ុន្តែអ្វីដែលហួសចិត្តនោះគឺគេមិនបានបង្ហាញការគោរពដល់ Barcelona នោះទេ ដោយមិនបានមកពិនិត្យតាមដានរបួសដែលខាងក្លិបបានរៀបចំជូន និងបានបាត់មុខ ២ថ្ងៃថែមទៀតផង។

កីឡាករ Ousmane Dembele
កីឡាករ Ousmane Dembele

អ្វីដែលកាន់តែរសើប និងធ្វើឲ្យអ្នកដែលតាមដានវិស័យកីឡាបាល់ទាត់ចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធសញ្ជាតិបារាំងវ័យ ២២ឆ្នាំរូបនេះ គឺរូបគេបានធ្លាក់ទម្រង់លេងខ្លាំងមែនទែន បើធៀបទៅនឹងពេលដែលគេលេងនៅ Dortmund។ ជាចម្លើយនោះគឺដោយសារតែគេមិនខិតខំព្យាយាមក្នុងការហ្វឹកហាត់ ការមិនថែទាំសុខភាព ការដើរលេងច្រើន ការហូបចំណីអាហារផ្ដេសផ្ដាស និងវក់នឹងការលេងហ្គេម៕  

Dembele (អាវក្រហម)
Dembele (អាវក្រហម)
Dembele (អាវស)
Dembele (អាវស)
Dembele (ស្ដាំ)
Dembele (ស្ដាំ)

ប្រភពDailyMail

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T