ស្កាយវីឡា (Sky Villa) គម្រោងខុនដូប្រណិតបំផុត បង្ហាញខ្លួននៅកណ្តាលរាជធានីភ្នំពេញ

//s6.kh1.co/51/51b716e7b7c42b00b7061aa31b9c4483339890e7.jpg
សង្គម

 ២៣-សីហា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ថ្ងៃសុក្រ ទី ២៣ ខែសីហា​ ឆ្នាំ២០១៩  ក្រុមហ៊ុន MCC Singapore បានបើកសម្ពោធគម្រោងខុនដូ ស្កាយវីឡា​ (Sky Villa) ដ៏ប្រណិតបំផុតដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសាធារណរដ្ឋប៉ូឡូញ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្កាយវីឡា​ (Sky Villa) ​ ជាគម្រោងខុនដូដែលមានអគារកម្ពស់ ៣៥ជាន់ចំនួនពីរបញ្ចូលគ្នា មានយូនីតសរុបចំនួន ២៥៦ យូនីត (អគារនីមួយៗមាន ១២៨យូនីត) និងមានចំណតរថយន្តជាន់ក្រោមដីចំនួន ៤ ជាន់។ ជាមួយនឹងសាលទទួលភ្ញៀវ Grand Lobby ដែលមានពិដានកម្ពស់រហូតដល់ ១០ ម៉ែត្រ អមជាមួយនឹងជណ្តើរភ្លោះ នាំឲ្យសាលបដិសណ្ឋារកិច្ចមួយនេះក្លាយជាតំណាងនៃភាពប្រណីតទាំងមូលនៃអគារ។​

ក្រោមការរចនារបស់ស្ថាបត្យករតៃវ៉ាន់ដ៏ល្បីឈ្មោះ លោក Chu-Yuan Lee ជាអ្នករចនាអគារតៃប៉ិ១០១ នៅទីក្រុងតៃប៉ិនៃកោះតៃវ៉ាន់ដ៏ល្បី ​អាចធ្វើឲ្យ ខុនដូ ស្កាយវីឡា​ (Sky Villa) បំបែកកំណត់ត្រាជាគម្រោងរស់នៅស្ថិតចំកណ្តាលរាជធានីដែលមានភាពទូលាយជាងគេ​មាន​ ទំហំលំនៅដ្ឋានចន្លោះ​ ពី ២៧២​ ម៉ែត្រការ៉េ ទៅដល់ ៥០៩ ម៉ែត្រការ៉េ។ លំនៅដ្ឋាននីមួយៗមានបំពាក់ជូននូវគ្រឿងសង្ហារឹម និងអំពូលភ្លើងទំនើបៗ ព្រមទាំងអាចគយគន់ទេសភាពភ្លើងពណ៌នៃទីក្រុងដ៏ស្រស់ត្រកាល។ ដោយត្រូវបានគេទទួលស្គាល់ថាជាគម្រោងបែបធម្មជាតិ​បៃតងនៅចំកណ្តាលក្រុង ផ្ទៃដីក្រៅពីអគារនៅជាន់ផ្ទាល់ដីរបស់ខុនដូ ស្កាយវីឡា​ (Sky Villa) ត្រូវបានរចនាជាសួនច្បារអមជាមួយដើមឈើបៃតង មិនតែប៉ុណ្ណោះ នៅតាមយូនីតនីមួយៗក៏មានទីធ្លាល្មមគ្រប់គ្រាន់សម្រាប់ធ្វើជាសួនផ្ទាល់ខ្លួនផងដែរ។​

ស្កាយវីឡា​ (Sky Villa) 
ស្កាយវីឡា​ (Sky Villa) 
ស្កាយវីឡា​ (Sky Villa) 
ស្កាយវីឡា​ (Sky Villa) 

ជាន់លំហអាកាសពីរជាន់មានបំពាក់សម្ភារបរិក្ខារតាមរបៀបរស់នៅទំនើបជាកន្លែងនៃតំណភ្ជាប់អគារទាំងពីរយ៉ាងស្រស់ស្អាត។ នៅកម្ពស់ជាន់ទី៣៤ អ្នកស្នាក់នៅអាចប្រើប្រាស់សេវាកម្មជាច្រើនមានដូចជា កន្លែងហាត់ប្រាណ បន្ទប់ម៉ាស្សា អាងហែលទឹកលើអាកាស សាលពពក (Cloud Pavilion) និង សួនច្បារលើអាកាស ដែលមានទេសភាពស្រស់ត្រកាល ដែលបង្ហាញពីទេសភាពដ៏អស្ចារ្យនៃទីក្រុង។ នៅជាន់ទី៣៥គឺ Sky Villa Club ដែលផ្តល់នូវ​ កន្លែងសម្រាប់អានសៀវភៅ មាន ក្លឹបនិងភោជនីយដ្ឋាន ដែលមានបម្រើជូននូវអាហារដ៏ឈ្ងុយឆ្ងាញ់ព្រមទាំងសាលកំសាន្តដ៏សម្បូរបែប។ ក្រៅពីនេះ ខុនដូ ស្កាយវីឡា​ (Sky Villa) ក៏មានសាលពិធីដ៏ធំមួយទៀតឈ្មោះថា Grand Ballroom ដែលស្ថិតនៅពីជាន់ឡៅតឿដែលលោកអ្នកអាចប្រារព្ធពិធីជួបជុំកំសាន្តផ្សេងៗបានយ៉ាងសប្បាយ។

ដើម្បីផ្តល់ជូននូវបទពិសោធន៍ដ៏ប្រណីតខុនដូ ស្កាយវីឡា​ (Sky Villa) ផ្តល់ជូននូវបុគ្គលិកផ្តល់សេវាពេញលេញ រួមទាំងសេវាគ្រប់គ្រងរបៀបរស់នៅដូចជា សេវាកក់មធ្យោបាយធ្វើដំណើរ ដំណើរកម្សាន្តក្នុងទីក្រុង សេវាបោកគក់ និងថែរក្សាលំនៅឋាន អ្នករត់សំបុត្រ ការដើរទិញម្ហូបអាហារ ការរៀបចំព្រឹត្តិការណ៍ សេវាលេខាធិការ និងសេវាច្រើនទៀត។

ខុនដូ ស្កាយវីឡា​ (Sky Villa)ជាគម្រោងដែលគ្រប់គ្រងដោយក្រុមហ៊ុន MCC Singapore ដែលបានបង្កើតឡើងក្នុងការគ្រប់គ្រងនិងអភិវឌ្ឍន៍ទីក្រុង ការអភិវឌ្ឍអចលនទ្រព្យ ការគ្រប់គ្រងគម្រោង ក៏ដូចជាសំណង់សម្រាប់គម្រោងលំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធ។ នៅក្នុងឆ្នាំ១៩៩២ ក្រុមហ៊ុន MCC Singapore បានចូលរួមយ៉ាងសកម្មក្នុងការផ្លាស់ប្តូររូបភាពទីក្រុងរបស់ប្រទេសសិង្ហបូរី តាមរយៈការសាងសង់គម្រោងដ៏ល្បីឈ្មោះជាច្រើនដូចជា Universal Studios Singaporeនិង Resorts World Sentosaដែលគម្រោងទាំងពីរនេះ ជាគោលដៅទេសចរណ៍លំដាប់កំពូលមួយនៅអាស៊ីអាគ្នេយ៍ព្រមទាំង សាលពិព័រណ៍ Singapore Expoនិង Keppel Distripark។ រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុន MCC Singapore បានអភិវឌ្ឍន៍និងគ្រប់គ្រងខុនដូចំនួន​១២​គម្រោងធំៗ សរុបជាចំនួនយូនីតមានច្រើនជាង ៦០០០​យូនីត។​

បើកសម្ពោធគម្រោងខុនដូ ស្កាយវីឡា​ (Sky Villa)
បើកសម្ពោធគម្រោងខុនដូ ស្កាយវីឡា​ (Sky Villa)

ក្នុងពិធីសម្ពោធខុនដូ ស្កាយវីឡា​ (Sky Villa) លោក Tan Zhiyong (谭志勇) នាយកប្រតិបត្តិក្រុមហ៊ុន MCC Singapore បានមានប្រសាសន៍ថា៖ 

“យើងមាន​ក្តីរំភើបរីករាយខ្លាំងណាស់ ដែលបានចូលរួមក្នុងគម្រោងខុនដូ ស្កាយវីឡា​ (Sky Villa) ដើម្បីបង្កើតបែបបទថ្មីនៃការរស់នៅបែបប្រណីតបំផុតនៅក្នុងរាជធានីភ្នំពេញ។ ក្នុងនាមជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុត និងជាទីក្រុងដែលមានការរីកលូតលាស់យ៉ាងឆាប់រហ័សនៅលើពិភពលោក ប្រទេសកម្ពុជាត្រូវបានគេសម្គាល់អំពីកំណើននៃប្រជាជនដែលមានប្រាក់ចំណូលខ្ពស់ ក៏ដូចជាលំហូរភ្ញៀវទេសចរណ៍ និងវិនិយោគិនអន្តរជាតិ ដូច្នេះខុនដូ ស្កាយវីឡា​ (Sky Villa) ចូលរួមចំណែកជាលំនៅដ្ឋានក្នុងក្តីប្រាថ្នារបស់ពួកគេ។

https://s4.kh1.co/__image/w=650,h=434,q=100/36/364d05efea99a1b170e3bc0f5e37c65d731dc93d.jpg
បើកសម្ពោធគម្រោងខុនដូ ស្កាយវីឡា​ (Sky Villa)
បើកសម្ពោធគម្រោងខុនដូ ស្កាយវីឡា​ (Sky Villa)

ខុនដូ ស្កាយវីឡា (Sky Villa) ជាគម្រោងវិនិយោគដ៏ល្អសម្រាប់វិនិយោគិនផ្នែកលំនៅឋាន ដែលកំពុងស្វែងរកការបង្កើនដើមទុន និងចំណូលពីការជួលអចលនទ្រព្យ ខណៈពេលដែលរាជធានីភ្នំពេញនៅតែបន្តធ្វើនគរូបនីយកម្មយ៉ាងលឿន និងមានសេដ្ឋកិច្ចដែលបន្តការរីកចំរើនទៅរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

ក្រុមហ៊ុន MCC Singapore មានកំណត់ត្រាបទពិសោធន៍ជាង២៥ឆ្នាំក្នុងការអភិវឌ្ឍអចលនទ្រព្យ ការគ្រប់គ្រងគម្រោង ព្រមទាំងការសាងសង់នៅប្រទេសសិង្ហបូរី ហើយយើងត្រៀមខ្លួនរួចជាស្រេចក្នុងការនាំយកនូវបទពិសោធន៍នៃការអភិវឌ្ឍន៍និងគ្រប់គ្រងអចលនទ្រព្យដ៏ល្អជាច្រើននៃប្រទេសសិង្ហបូរីដើម្បីរួមចំណែកធ្វើឲ្យរូបភាពនៃវិស័យលំនៅដ្ឋានកាន់តែទំនើប។​

ខុនដូ​ ស្កាយវីឡា​ (Sky Villa) មានទីតាំងស្ថិតនៅចំកណ្តាលនៃតំបន់ពាណិជ្ជកម្មដែលមានចរាចរណ៍ដ៏មមាញឹកនិងស្ថិតនៅក្បែរតំបន់ទិញទំនិញបឹងកេងកងបំផុតដែលជាតំបន់អចលនទ្រព្យឈានមុខគេបំផុតនៅកម្ពុជា។ មជ្ឍមណ្ឌលលក់ទំនិញ និងកន្លែងកម្សាន្តផ្សេងៗទៀតមានដូចជា សណ្ឋាគារនិងកាស៊ីណូ NagaWorld ផ្សារទំនើបដ៏ធំ Olympia City ផ្សារធំថ្មី និងផ្សារធំៗនៅក្នុងទីក្រុងផ្សេងៗទៀតជាច្រើន។សាលារៀននៅក្បែរនោះរួមមាន សាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាកលវិទ្យាល័យអន្តរជាតិភ្នំពេញ សាលាអន្តរជាតិហា រ៉ូដ និងសាលាអន្តរជាតិលីប៊ើធី។ អ្នកស្នាក់នៅខុនដូ ស្កាយវីឡា​ (Sky Villa) នឹងមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់ផ្លូវធំៗ និងមហាវិថីនានា ក៏ដូចជាប្រព័ន្ធដឹកជញ្ជូនសាធារណៈផងដែរ។

ការិយាល័យលក់ខុនដូ ស្កាយវីឡា​ (Sky Villa) មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសាធារណរដ្ឋប៉ូឡូញ ខណ្ឌ ៧ មករា និងបើកពីម៉ោង ១០​ព្រឹក ដល់ម៉ោង ៧ ល្ងាច។ ខុនដូ ស្កាយវីឡា​ (Sky Villa) ត្រូវបានរំពឹងថានឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅត្រឹមខែមិនា ឆ្នាំ ២០២០៕

បើកសម្ពោធគម្រោងខុនដូ ស្កាយវីឡា​ (Sky Villa)
បើកសម្ពោធគម្រោងខុនដូ ស្កាយវីឡា​ (Sky Villa)
បើកសម្ពោធគម្រោងខុនដូ ស្កាយវីឡា​ (Sky Villa)
បើកសម្ពោធគម្រោងខុនដូ ស្កាយវីឡា​ (Sky Villa)
បើកសម្ពោធគម្រោងខុនដូ ស្កាយវីឡា​ (Sky Villa)
បើកសម្ពោធគម្រោងខុនដូ ស្កាយវីឡា​ (Sky Villa)
បើកសម្ពោធគម្រោងខុនដូ ស្កាយវីឡា​ (Sky Villa)
បើកសម្ពោធគម្រោងខុនដូ ស្កាយវីឡា​ (Sky Villa)
បើកសម្ពោធគម្រោងខុនដូ ស្កាយវីឡា​ (Sky Villa)
បើកសម្ពោធគម្រោងខុនដូ ស្កាយវីឡា​ (Sky Villa)
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T