អ្នកណាថាមានកូនហើយ មិនអាចស្វីតបាន? Margie និងស្វាមី ដឹកដៃគ្នា ទៅសាងភាពផ្អែមល្ហែម នៅលើទឹកដីប្រទេសក្រៅ ចំថ្ងៃកំណើតតែម្ដង

//s5.kh1.co/d3/d36b2193c51a8d45ba6441f91982a103f43a0aba.jpg
តារា & កម្សាន្ដ

 ២៣-សីហា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

អាមេរិក៖ អាចនិយាយបានថា តារាសម្ដែងស្រី Margie កំពុងតែ ធ្វើឲ្យហ្វេនៗ មិនតិចនាក់នោះទេ ច្រណែននឹងជីវិតគ្រួសារ ដ៏មានសុភមង្គលរបស់នាង ជាមួយស្វាមីដ៏សង្ហារ និងកូនភ្លោះដ៏គួរឲ្យស្រលាញ់ទាំង២នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជារឿយៗ គេតែងឃើញតារាស្រីរូបនេះ មានដំណើរកម្សាន្ត ទៅលេងជាលក្ខណៈគ្រួសារ មើលទៅពោរពេញដោយ ភាពសប្បាយរីករាយ ក្រៃលែងខ្លាំងណាស់ ។ ប៉ុន្តែនៅពេលនេះផងដែរ Margie និងស្វាមី បានដឹកដៃគ្នា ទៅសាងភាពផ្អែមល្ហែម ស្ងាត់ៗតែ២នាក់ ដល់ទៅប្រទេសអាមេរិក​ទៀតផង។

ក្នុងនោះដែរ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ដំណើរកម្សាន្តទៅប៉ែកអឺរ៉ុបលើកនេះ គឺចំថ្ងៃខួបកំណើតរបស់Margie  អាចថាជាកាដូដ៏មានន័យ ដែលស្វាមីជូនទៅឲ្យនាងហើយ។លើសពីនេះ គ្រាន់តែទៅដល់ភ្លាម ស្វាមីរបស់Margie ក៏បានSurprise​ នំខួបកំណើតដល់នាង  គឺទាំងពាក់កណ្ដាលយប់តែម្ដង។

បន្ថែមពីនេះ បើមើលតាមរយៈរូបភាពប៉ុន្មានសន្លឹកដែលMargieបានបង្ហោះ ឃើញថា គ្រាន់តែឃើញនំខេកតូច តែមានន័យពី ស្វាមីជាទីស្រលាញ់ភ្លាម ធ្វើឲ្យនាងរំភើប​ ស្ទើរតែទប់ទឹកភ្នែកមិនជាប់ផងដែរ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

Margie និងក្រុមគ្រួសារ
Margie និងក្រុមគ្រួសារ
Margie និងស្វាមីសំណព្វចិត្ត
Margie និងស្វាមីសំណព្វចិត្ត
Margie និងស្វាមីសំណព្វចិត្ត
Margie និងស្វាមីសំណព្វចិត្ត
Margie ពេលស្វាមីSurpriseខួបកំណើត តាំងពាក់កណ្ដាលយប់
Margie ពេលស្វាមីSurpriseខួបកំណើត តាំងពាក់កណ្ដាលយប់
Margie ពេលស្វាមីSurpriseខួបកំណើត តាំងពាក់កណ្ដាលយប់
Margie ពេលស្វាមីSurpriseខួបកំណើត តាំងពាក់កណ្ដាលយប់
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T