ឃើញពូកែលេងសើចបែបនេះមែន តែកុសុម៉ា នៅតែទប់ទឹកភ្នែកមិនបាន ពេលទៅជួបប្អូនៗដែលត្រូវគេរំលាភ (មានវីដេអូ)

//s6.kh1.co/59/59aea420557dd0635e1ec8174d0df36f4179380c.jpg
តារា & កម្សាន្ដ

 ២៣-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ កាលពីម្សិលមិញនេះ កញ្ញា សុភ័ក្រ កុសុម៉ា បានបង្ហោះវីដេអូឃ្លីបរូបភាពជាច្រើន ធ្វើឲ្យប្រិយមិត្តមានការចាប់អារម្មណ៍ខ្លាំងមែនទែន ជាមួយនឹងសកម្មភាពទាំងនោះ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរបើ ផ្អែកទៅលើការបង្ហោះនោះ គេសង្កេតឃើញថាកញ្ញា សុភ័ក្រ កុសុម៉ា ដែលជាតារាចម្រៀងនោះ បានបង្ហាញពីទិដ្ឋភាពក្នុងការទៅសួរសុខទុក្ខប្អួនៗស្រី ដែលត្រូវគេរំលាភបំពានព្រមទាំងបានច្រៀងឲ្យប្អូនៗស្ដាប់លាយឡំជាមួយនឹងទឹកភ្នែកទៀតផង រហូតធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើនមានការចាប់អារម្មណ៍ខ្លាំងមែនទែន។

លើសពីនេះទៅទៀតនោះ គឺពិធិការិនីកញ្ញា សុភ័ក្រ កុសុម៉ា ក៏បានសរសេរថា៖

«ជាលើកទី១ដែលបានទៅជួបប្អូនៗរងគ្រោះនៅ Afesip Cambodia របស់ម៉ាក់ Mam Somaly ពិតជាពិបាកទទួលអារម្មណ៍មួយនេះ ប្រវត្តិរបស់ពួកគាត់ពិតជាជូរចត់ឈឺចាប់ជាងក្នុងរឿងកុនរាប់លានដង តែអ្វីដែលខ្ញុំឃើញពួកគាត់ គឺពួកគាត់ពិតជារឹងមាំដោយសារមានការយកចិត្តទុកដាក់ផ្តល់ភាពកក់ក្តៅជូនពួកគាត់ពីលោកគ្រូអ្នកគ្រូ ជាពិសេសអ្នកម៉ាក់សុម៉ាលី ដែលបានចំណាយពេលជាង៣០ឆ្នាំ ដោយមិនខ្លាចនឿយហត់ love u my hero នឹកប្អូនៗគ្រប់គ្នា កុំភ្លេចចែណា ជួបគ្នាឆាប់ៗពៅ ខ្ញុំមានតែការស្រលាញ់នឹងចូលរួមដោយទឹកចិត្តបន្តិចបន្តួចតែប៉ុណ្ណោះ អ្វីដែលពិសេសពួកគាត់ត្រូវការយើងទាំងអស់គ្នា ដោយការគោរពពីកូន កុសុម៉ា»។​

គួរឲ្យដឹងផងដែរថា ក្នុងវីដេអូនោះគេសង្កេតឃើញកញ្ញា សុភ័ក្រ កុសុម៉ា បានបង្ហូរទឹករបស់នាង ខណៈពេលស្ដាប់រឿងពិតរបស់ប្អូនជាមួយនឹងបទចម្រៀងរបស់ពួកគេ៕

តោះកុំឲ្យចាំយូរ ទៅទស្សនាវីដេអូទាំងអស់គ្នា៖

សុភ័ក្រ កុសុម៉ា 
សុភ័ក្រ កុសុម៉ា 
សុភ័ក្រ កុសុម៉ា 
សុភ័ក្រ កុសុម៉ា 
សុភ័ក្រ កុសុម៉ា 
សុភ័ក្រ កុសុម៉ា 
សុភ័ក្រ កុសុម៉ា 
សុភ័ក្រ កុសុម៉ា 
សុភ័ក្រ កុសុម៉ា  ពេលទៅជួបប្អូន ៗ
សុភ័ក្រ កុសុម៉ា  ពេលទៅជួបប្អូន ៗ
សុភ័ក្រ កុសុម៉ា  ពេលទៅជួបប្អូន ៗ
សុភ័ក្រ កុសុម៉ា ពេលទៅជួបប្អូន ៗ
សុភ័ក្រ កុសុម៉ា  ពេលទៅជួបប្អូន ៗ
សុភ័ក្រ កុសុម៉ា ពេលទៅជួបប្អូន ៗ
សុភ័ក្រ កុសុម៉ា
Peng Seyha
ប៉េង សីហា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T