បែកធ្លាយ!! ជម្រើសជាតិប៊ែលហ្សិក Axel Witsel ប្រាប់មូលហេតុច្រានចោលសំណើរបស់ Man UTD

//s4.kh1.co/97/97ee17c48fdbbe32c63ac92d01c83b1c0129f276.jpg
កីទ្បា

 ២៣-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

អាល្លឺម៉ង់៖ ខ្សែបម្រើរបស់ Borussia Dortmund កីឡាករ Axel Witsel​ បានទម្លាយឲ្យដឹងថាខ្លួនធ្លាប់បានបដិសេធសំណើក្នុងការផ្លាស់ទៅចូលរួមជាមួយ Manchester United។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Axel Witsel
  កីឡាករ Axel Witsel

លោក Jose Mourinho កាលពីនៅដឹកនាំ Man UTD ត្រូវបានគេដឹងថាបានព្យាយាមទាក់ទងទៅខ្សែបម្រើការពាររូបនេះ អំឡុងពេលគេកំពុងលេងនៅក្លិបចិន Tianjin Quanjian។ ហើយកីឡាករវ័យ ៣០ឆ្នាំរូបនេះក៏ទទួលស្គាល់ថា Man UTD ពិតជាបានទាក់ទងមកគេពិតមែន ប៉ុន្តែគេបានសម្រេចចិត្តមករួមរស់ជាមួយ Dortmund។

  កីឡាករ Axel Witsel
  កីឡាករ Axel Witsel

ខ្សែបម្រើជម្រើសជាតិប៊ែលហ្សិកបានពន្យល់ហេតុផលដែលខ្លួនចូលរួមជាមួយ Dortmund និងមិនជ្រើសយក Manchester United យ៉ាងដូច្នេះថា៖

Michael Zorc (នាយកផ្នែកកីឡារបស់ Dortmund) បានទាក់ទងមកមុន តាមរយៈលោក Luicen Favre (គ្រូបង្វឹកក្លិប Tianjin Quanjian)។ ខ្ញុំក៏ទទួលបានសំណើផ្សេងៗទៀតដែរ ខ្ញុំអាចទៅទីក្រុ Paris ឬ Manchester ប៉ុន្តែអារម្មណ៍ខ្ញុំបានប្រាប់ថា Dortmund គឺជាក្លិបថ្មីដ៏ល្អបំផុតសម្រាប់ខ្ញុំ។ Dortmund គឺជាក្លិបកំពូលមួយ ហើយខ្ញុំពិតជាចង់ចូលរួមជាមួយក្លិបនេះ ពីព្រោះពេលនោះខ្ញុំអាយុ ២៩ឆ្នាំ ប្រហែលជាឱកាសចុងក្រោយសម្រាប់ខ្ញុំហើយ។

មិនត្រឹមតែប៉ុណ្ណោះ Axel Witsel ក៏បានប្រាប់ឲ្យដឹងទៀតថាលោក Jose Mourinho ក៏ធ្លាប់ចង់បានរូបគេផងដែរ អំឡុងពេលលោកនៅដឹកនាំ Real Madird៕

លោក Jose Mourinho
លោក Jose Mourinho

ប្រភពMirror

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T