ផ្សារទំនើប The One Mall នឹងបើកទ្វារស្វាគមន៍អតិថិជននៅចុងឆ្នាំ ២០១៩

//s4.kh1.co/98/98610cc8c9509e27c8d4a3c066346f571ef8dff9.jpg
សង្គម

 ២៣-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖​ The One Mall ដែលជាផ្សារទំនើបដ៏ធំក្នុងតំបន់កោះពេជ្រនឹងលេចចេញជារូបរាងនៅចំកណ្តាលរាជធានីភ្នំពេញ ដោយនឹងផ្តល់ជូននូវជម្រើសយ៉ាងសម្បូរបែបជាមួយនឹងបទពិសោធន៍ដ៏អស្ចារ្យជាច្រើនដល់អ្នកទិញទំនិញទាំងឡាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

The One Mall ជាផ្សារទំនើបដ៏ធំមួយដែលមានកម្ពស់បីជាន់ និងស្ថិតក្នុងដំណាក់កាលនៃការសាងសង់​មានទីតាំងស្ថិតនៅដីឡូតិ៍លេខ១ ផ្លូវរដ្ឋសភា សង្កាត់ទន្លេបាសាក់ ដែលជាទីប្រជុំជនប្រមូលផ្តុំទៅដោយសាលារៀន​ សណ្ឋាគារ និងក្រុមហ៊ុនអាជីវកម្មជាច្រើន ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន The One Mall Management (Cambodia) Co., Ltd

ក្រោយពេលបញ្ចប់ការសាងសង់ The One Mall ដែលនឹងក្លាយជាផ្សារទំនើបមួយដែលមានភាពលេចធ្លោ និងទាក់ទាញបំផុតនៅកណ្តាលរាជធានីភ្នំពេញ នឹងផ្តល់ជូននូវការលក់ទំនិញគ្រប់មុខជាច្រើនប្រភេទ រួមទាំងផលិតផលម៉ាកល្បីៗក្នុងស្រុក និងក្រៅស្រុក ជាមួយនឹងការផ្តល់ជូននូវរបៀបរបបរស់នៅក្នុងភាពស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិត ​ព្រមទាំងបទពិសោធន៍នៃការកម្សាន្តយ៉ាងសម្បូរបែបមួយកម្រិតទៀតដល់សាធារណជនទាំងឡាយ។

ផ្សារទំនើប The One Mall នឹងបើកទ្វារស្វាគមន៍អតិថិជន
ផ្សារទំនើប The One Mall នឹងបើកទ្វារស្វាគមន៍អតិថិជន
ផ្សារទំនើប The One Mall នឹងបើកទ្វារស្វាគមន៍អតិថិជន
ផ្សារទំនើប The One Mall នឹងបើកទ្វារស្វាគមន៍អតិថិជន

លោក Chris Wong អគ្គនាយកក្រុមហ៊ុន The One Mall Management បានមានប្រសាសន៍ថា៖

«ឆ្លើយតបទៅនឹងកំណើនតម្រូវការនៃបទពិសោធន៍ក្នុងការរស់នៅប្រកបដោយភាពស៊ីវិល័យរបស់ប្រជាជននៅកម្ពុជា ផ្សារទំនើប The One បានប្រមូលផ្តុំនូវការលក់ទំនិញរាយដោយផ្អែកលើបទពិសោធន៍ និងសកម្មភាពជាក់ស្តែងនៅក្នុងទីក្រុង ហើយក៏បានផ្តល់ជូននូវឱកាសរួមគ្នាមួយសម្រាប់អ្នកលក់ទំនិញរាយទាំងឡាយ ដើម្បីលក់ផលិតផលម៉ាកល្បីៗរបស់ពួកគាត់ផងដែរ។ តាមរយៈកិច្ចសហការជាមួយក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យមួយ ដែលមានបទពិសោធន៍យ៉ាងទូលំទូលាយនៅក្នុងវិស័យ​នេះ​ យើងរំពឹងថា នឹងសម្រេចបានការផ្តល់ជូននូវការលក់ទំនិញរាយគ្រប់ប្រភេទជាមួយនឹងបទពិសោធន៍ដ៏អស្ចារ្យដែលអតិថិជនតែងតែប្រាថ្នាចង់បាន»។

លោកបានបន្តថា៖

«ការសម្រេចចិត្តក្នុងការវិនិយោគផ្សារទំនើបដ៏ធំ និងស៊ីវិល័យនៅកណ្តាលទីក្រុង មួយនេះ គឺជាការឆ្លើយតបទៅនឹងទម្លាប់ក្នុង​ការចំណាយលើតម្រូវការឥតឈប់ឈររបស់ប្រជាជន កម្ពុជា​ ដែលមានការកើនឡើងជាលំដាប់ ស្របពេលដែលផលិត​ផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ក៏មានកំណើនគួរឲ្យកត់សម្គាល់ ​ជាមួយគ្នានេះកំណើនសេដ្ឋកិច្ចរបស់កម្ពុជាទៀតសោតក៏មានស្ថិរភាពផងដែរ។ ​ទាំងនេះហើយដែលជាកត្តាបង្កើនឱកាសថ្មីៗជាច្រើន សម្រាប់វិនិយោ​គិនទាំងក្នុង​ និងក្រៅប្រទេស។ តាមរយៈការវិនិ​យោគរបស់យើងនាពេលនេះ បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា យើងកំពុងចូលរួមចំណែកយ៉ាងសំខាន់ និងមិនអាចខ្វះបានជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ ក៏ដូចជាការឆ្លុះបញ្ចាំងឲ្យឃើញយ៉ាងច្បាស់ពីភាពជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជាផងដែរ»។

លោក Chris Wong អគ្គនាយកក្រុមហ៊ុន The One Mall Management 
លោក Chris Wong អគ្គនាយកក្រុមហ៊ុន The One Mall Management 

លោក Wong មានសុទិដ្ឋិនិយមថា៖

« The One Mall នឹងទទួលបានការទាក់ទាញ និងការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អតិថិជនចំពោះផលិតផលម៉ាកល្បីៗទាំងអស់ ដែលមានវត្តមានជាយូរណាស់មកហើយនៅកម្ពុជា។ The One Mall ជាផ្សារទំនើបដែលស័ក្តិសមបំផុតសម្រាប់សាធារណជនទាំងអស់​ដោយផ្តោតសំខាន់ទៅលើការផ្តល់ជូននូវជម្រើស និងបទពិសោធន៍ថ្មីៗ ប្លែកៗ សម្រាប់ការកម្សាន្ត​លំហែកាយ និងទិញផលិតផលម៉ាកល្បីៗប្រកប​ដោយគុណភាពខ្ពស់»៕

ផ្សារទំនើប The One Mall នឹងបើកទ្វារស្វាគមន៍អតិថិជន
ផ្សារទំនើប The One Mall នឹងបើកទ្វារស្វាគមន៍អតិថិជន
ផ្សារទំនើប The One Mall នឹងបើកទ្វារស្វាគមន៍អតិថិជន
ផ្សារទំនើប The One Mall នឹងបើកទ្វារស្វាគមន៍អតិថិជន
ផ្សារទំនើប The One Mall នឹងបើកទ្វារស្វាគមន៍អតិថិជន
ផ្សារទំនើប The One Mall នឹងបើកទ្វារស្វាគមន៍អតិថិជន
ផ្សារទំនើប The One Mall នឹងបើកទ្វារស្វាគមន៍អតិថិជន
ផ្សារទំនើប The One Mall នឹងបើកទ្វារស្វាគមន៍អតិថិជន
Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T